Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិករ​វៀតណាម​កំពុង​តែ​ជ្រួលច្របល់​ជាមួយ​ពូជ​ផ្លែ​ទឹកដោះ​ចម្លែក ដែល​មុននេះ​គេ​នាំ​ចូល​លក់ ១ ផ្លែ តម្លៃ​ប្រមាណ ១០​ដុល្លារ​ឯណោះ​

spot_img

​ប្រភព​ពី​គេហទំព័រ​ស្ថានីយ៍​វិទ្យុ និង​ទូរទស្សន៍​វៀតណាម ឲ្យដឹងថា ដើម​ទឹកដោះគោ​តៃវ៉ាន់​កំពុង​ត្រូវបាន​មជ្ឈដ្ឋាន​អ្នក​ដាំ​ដើមឈើ​ហូប​ផ្លែ​រុករក ព្រោះ​កន្លងមក​ផ្លែ​នេះ​ត្រូវបាន​នាំ​ចូល និង​លក់ដាច់​ក្នុងតម្លៃ​យ៉ាង​ថ្លៃ ។ ម្យ៉ាងទៀត វា​ជា​អម្បូរ​ផ្លែ​ទឹកដោះ​ខុសប្លែក​ពី​យើង​ធ្លាប់​ឃើញ ដោយហេតុ​ពេល​ទុំ​វា​មាន​ពណ៌​លឿង ទិន្នផល​ខ្ពស់ ហើយ​សំខាន់​នោះ​វា​ចេញ​ផ្លែ​មក​រហូត ។​

​ក្នុង​ចម្ការ​របស់​លោក Tran Van Ro នៅ​ប្រជុំជន Nga Bay ខេត្ត Hau Giang មាន​ដាំ​ប្រភេទ​ដើម​ទឹកដោះគោ​ចម្លែក​ច្រើន​គួរសម ។ ម្ចាស់​ចម្ការ​នេះ​ឲ្យដឹងថា វា​ជា​ពូជ​ទឹកដោះគោ​តៃវ៉ាន់ ត្រូវបាន​អ្នក​ស្គាល់​គ្នា​ម្នាក់​ផ្តល់​ដើម​ពូជ​ឲ្យ ។​

​លោក​បាន​ដាំ​ដើម​ទឹកដោះ​នេះ ៣-៤ ឆ្នាំ​មកហើយ វា​ចាប់ផ្តើម​ចេញ​ផ្លែ ហើយ​ពេល​ផ្លែ​វា​នៅ​ខ្ចី វា​មាន​ពណ៌​បៃតង​លឿង​ស្រាល ហើយ​រលោង​គួរ​ឲ្យ​គយគន់ ។​

​បន្ទាប់​មក​ផ្លែ​ទឹកដោះគោ​នេះ វា​ចាប់ផ្តើម​ប្តូរ​ទៅកាន់​ពណ៌​លឿង​ឆ្អៅ​ដូច​មាស​នៅពេល​វា​ទុំ ហើយ​ពេល​យើង​បរិភោគ​វា​មានឱជារស​ផ្អែម​ឆ្ងាញ់ និង​មាន​ក្លិន​ទឹកដោះ ។​

​ម្ចាស់​ចម្ការ​រូបនេះ ប្រាប់ថា ពេល​សំឡឹង​មួយ​ភ្លែត​ដើម​ទឹកដោះ​នេះ​ងាយ​ច្រឡំ​នឹង​ដើម Lekima ថ្វី​ត្បិត​លោក​ទើប​ដាំ​បាន​មួយរយៈ​ខ្លី ប៉ុន្តែ​ចម្ការ​ដើម​ទឹកដោះ​ចម្លែក​នេះ ត្រូវបាន​គេ​មក​សុំ​មើល​មិន​ឈប់ ព្រមទាំង​សាកសួរ​រក​ពូជ​ដើម្បី​ដាំ ។​

​ផ្លែ​ទឹក​គោ​លឿង គឺជា​ផ្លែឈើ​ពិសេស​មួយ​របស់​តៃវ៉ាន់ វា​ត្រូវ​បាន​នាំចូល​លក់​ក្នុង​ទីផ្សា​វៀតណាម ក្នុងតម្លៃ​ប្រមាណ 300.000-350.000 ដុង ។ ថ្វីបើ​វា​មាន​តម្លៃ​ខ្ពស់​យ៉ាងនេះក្តី ក៏​មាន​អ្នកស្វែងរក​ទិញ ដើម្បី​ហូប​សាកល្បង និង​ដោយសារ​វា​មាន​សារជាតិ​បំប៉ន​ខ្ពស់ ។​

​ផ្លែ​ទឹកដោះគោ​លឿង​តៃវ៉ាន់ មាន​រូប​ភាពខុសប្លែក​ទាំងស្រុង​នឹង​ទឹកដោះគោ​នៅ​វៀតណាម សំបក​ក្រៅ​របស់​វា​ពណ៌​លឿង​ឆ្អៅ ហើយ​រលោង នៅ​ចុង​ផ្លែ​វា​មាន​រាង​ដូច​ក្បាលដោះ ។ ពេល​ពុះ​វា​ជា​ពីរ​នឹង​ឃើញថា សំបក​វា​ស្តើង​ណាស់ តែ​ប្រហែល 2 mm ប៉ុណ្ណោះ នៅ​សាច់​ខាងក្នុង​មាន​គ្រាប់​តែ​១​គត់ ប៉ុន​ម្រាមដៃ សា​ច់វា​ក្រាស់​មានឱជារស​ផ្អែម​ត្រជាក់ និង​ក្លិនក្រអូប ។​

​ផ្លែ​ទឹកដោះ​តៃវ៉ាន់​មាន​បរិមាណ​វីតាមីន A ខ្ពស់ ហើយ​ក៏​សម្បូរ​ទៅ​ដោយ​វីតាមីន C ហេតុនេះ​វា​ពិតជា​មាន​ប្រសិទ្ធភាព​បង្កើន​ថាមពល​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ​ប្រឆាំង​តប​នឹង​ជំងឺ​ដង្កាត់ ជាហេតុ​នាំឲ្យ​មាន​អ្នកស្វែងរក​ទិញ​ច្រើន ។​

​ម្ចាស់​ចម្ការ​ខាងលើ​ដដែល​ប្រាប់ថា ដើម​ទឹកដោះ​នេះ​ងាយ​ដាំ​ណាស់ ហើយ​វា​ចេញ​ផ្លែ​រហូត​គ្មាន​រដូវ​កាល ៕ លី​សា​

spot_img
×