Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុង​សេ​ឆូ​គាំទ្រ ជម្រុញ​ចលនា​ភូមិ​ថ្មី នៅ​ខេត្តបន្ទាយមានជ័យ​

spot_img

​សេ​អ៊ូ​ល -​កូរ៉េខាងត្បូង ៖ ក្រុង​សេ​ឆូ​នៃ​រដ្ឋធានី​សេ​អ៊ូ​ល​គាំទ្រ ជម្រុញ​ចលនា​ភូមិ​ថ្មី​នៅ​ខេត្តបន្ទាយមានជ័យ​ប្រទេស​កម្ពុជា​។ លោកស្រី លី យ៉ុង​ហាន់ អភិបាលក្រុង​សេ​ឆូ​( SeoCho city) ជម្រាប​ប្រ​តី​ភូ​ខេត្តបន្ទាយមានជ័យ​នា​សាលាក្រុង​ថ្ងៃទី​៣ វិច្ឆិកា ឆ្នាំ​២០១៧​ថា ៖ តំបន់​នៃ​ក្រុង​នេះ​ស្ថិតនៅ​កណ្តាល​រដ្ឋធានី​សេ​អ៊ូ​ល​តែម្តង ហើយ​ជា​សង្កាត់​លូតលាស់​ខ្លាំង​លើ់​គ្រប់​វិស័យ​រួមទាំង​អគារ​សេវាកម្ម អាជីវកម្ម​និង​ផ្ទះ​ពលរដ្ឋ​ដ៏​កកកុញ ។​

​ប៉ុន្តែ រដ្ឋបាល​ក្រុង​ក៏​នៅតែ​យកចិត្តទុកដាក់​និង​ដោះស្រាយ​បញ្ហា​បរិស្ថាន អនាម័យ កិច្ចការ​អភិរក្ស​ដូច​ជាមាន​តំបន់​ដាំ​ឈើ ផ្កា ស្មៅ​បៃតង​និង​ពណ៍​ចម្រុះ​។ ការលើកទឹកចិត្ត គាំពារ​ពលរដ្ឋ​អោយមាន​មុខរបរ​គ្រប់សព្វ ចម្រុះ និង​មាន​ផល​ចំណូល​ខ្ពស់​។​និង​ក៏​ទទួលបាន​សេវា​ល្អ​រហ័ស​លើ​គ្រប់​វិស័យ​តាមរយ​:​គោលនយោបាយ​កូរ៉េ ជម្រុញ​ចលនា​ភូមិ​ថ្មី​។​

​លោកស្រី លី សង្ឃឹម ហើយ​គាំទ្រ​តាមរយ​:​សមាគម​ចលនា​ភូមិ​ថ្មី​ដើម្បី​បាន​ឧបត្ថម្ភ​និង​អនុវត្ត​គម្រោង​នេះ​ជា​ផ្លែផ្កា​នៅ​ខេត្តបន្ទាយមានជ័យ​។ ព្រោះថា គម្រោង​នេះ​បាន​ចុះ​អនុ​ស្សាណ​:​យោគយល់​គ្នា​កាលពី​ឆ្នាំ​២០១៣​កន្លងមក​ស្រាប់​។​

​លោក មូ​ន ទុង​ស៊ូ ប្រធាន​សមាគម​ចលនា​ភូមិ​ថ្មី​របស់​ក្រុង​នេះ​និយាយថា ៖ ចលនា​ភូមិ​ថ្មី​បាន​សហប្រតិបត្តិ​ការអនុវត្ត​ជោ​យ​ជោគជ័យ​នៅ​ប្រទេស​កូរ៉េ​និង​ប្រទេស​ជាច្រើន​នៅ​អាស៊ី​អា​ហ្វ្រិ​ច​។ ពិសេស​លើ​គ្រួសារ​ពលករ​ដែល​ក្រីក្រ​នៅ​ប្រទេស​កំពុងអភិវឌ្ឍន៍​។ ហើយ​សមាគម​បានរៀបចំ​ដំណើរ​ទស្សនកិច្ច​សិក្សា ផ្លាស់ប្តូរ​បទពិសោធន៍​ជូន​ដែ​គូ​អនុវត្ត​គម្រោង​។ ប្រតិភូ​ក៏ត្រូវ​បាន​ម្ចាស់ផ្ទះ​ជូន​និង​ណែនាំ​បង្ហាញ​ពី​ខ្សែភាពយន្ត​ខ្លី​អំពី​ការអភិវឌ្ឍន៍ ដំណើរការ​ទូទៅ​នៃ​ក្រុង និង​សកម្មភាព​នៃ​សេវា​២៥​ម៉ោង ដែលជា​សេវា​ឆ្លើយតប​គ្រប់​វិស័យ​តាម​ប្រព័ន្ធ​អាយ​ធី ទាន់សម័យ រហ៍ស​និង​មាន​ប្រសិទ្ធិភាព​ខ្ពស់​។​

​លោក​អ៊ុំ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ​ថ្លែងអំណរគុណ​ដល់​លោក គឹម​យុង​អុក ប្រធាន​អង្គការ​ហា​ឆាន់​ខាំ កម្ពុជា​ដែល​បាន​ភ្ជាប់​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិកា​ទៅ​ជាមួយនឹង​រដ្ឋបាល​ក្រុង​ដេ​ឆូ​នោះ ក៏ដូចជា​រដ្ឋបាល​ក្រុង​-​ខេត្ត និង​តំប​ម់​ជាច្រើន​ទៀត​ក៏ដូចជា​ដៃគូ​អភិវឌ្ឍន៍​កូរ៉េ​ដ៏ទៃទៀត​។ ក្នុងនោះ​ក៏បាន​នាំយកទៅរ​អនុវត្ត​ចលនា​ភូមិ​ថ្មី​ដែលជា​ទស្សនាទាន​របស់​កូរ៉េ​នេះ ក្នុងនោះ​បានផ្តល់​គោ​ពូជ ផ្តល់​គោយន្ត​ដល់​កសិករ​នៅ​ភូមិ​ក្នុងស្រុក​ស្វាយចេក ក្រុង​សិរីសោភ័ណ​។

​លោក អ៊ុំ រាត្រី និយាយ​បន្តថា ៖ ខេត្តបន្ទាយមានជ័យ​មាន​សក្តានុពល​ធម្មជាតិ​លើ​ស្ទើរ​គ្រប់​វិស័យ ប៉ុន្តែ​នៅ​ខ្វះ​ធនធាន​ថវិកា ធនធានមនុស្ស​សម្រាប់​ដំណើរការ​ស្តារ​និង​អភិវឌ្ឍន៍​។

​ដូច្នេះ សង្ឃឹមថា ជំនួប​នេះ​និង​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​កិច្ចសហប្រតិបត្តិកា​រលើ​ក​ក្រោយៗ​រួមទាំង​ការអញ្ជើញ​លោកស្រី​អភិបាលក្រុង និង​ប្រតិភូ​ទៅ​ទស្សនកិច្ច​ស្វែងយល់​នៅ​ខេត្តបន្ទាយមានជ័យ ក្នុងពេល​សមស្រប​ណាមួយ ខេត្ត​នឹង​ទទួលបាន​ការរីកចម្រើន​ពី​ទស្សនាទាន​ចលនា​ភូមិ​ថ្មី​នេះ​៕ ដោយ ៖ បន្ទាយ​

spot_img
×