Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ដេញ​ចេញ​ច្រើនដង​មិន​ព្រម​ចេញ ប្តី​ប្រពន្ធ​ពីរ​នាក់ ប្តឹង​កូន​ខ្លួនឯង​អាយុ ៣០ ឲ្យ​រើ​ចេញ​ពី​ផ្ទះ​

spot_img

​ប្តី​ប្រពន្ធ​ពីរ​នាក់​នៅក្នុង​ទីក្រុង​ញូ​វ​ញ៉​ក បាន​សម្រេចចិត្ត​ប្តឹង​កូនប្រុស​អាយុ ៣០​ឆ្នាំ​របស់​ពួកគេ​​បន្ទាប់​ពី​កូនប្រុស​ពេញវ័យ​រូបនោះ មិន​ព្រម​ចាកចេញ​ពី​ផ្ទះ ដើម្បី​ទៅរក​ការងារ​ធ្វើ និង​ចិញ្ជឹមជីវិត​​ខ្លួនឯង​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC កាលពីដើម​សប្តាហ៍​កន្លង​ទៅ​នេះ​។​

​បើតាម​ឯកសារ​របស់​តុលាការ​បានឲ្យដឹងថា លោក Michael Rotondo វ័យ ៣០​ឆ្នាំ មិន​បាន​ចេញ​​ថ្លៃឈ្នួល​ផ្ទះ និង​ជួយ​ធ្វើ​កិច្ចការ​ក្នុងផ្ទះ​អ្វី​ឡើយ ហើយក៏​មិន​ព្រម​ទទួលយក​លុយ​ដែល​ឪពុក​ម្តាយ​របស់​​លោក​ផ្តល់ឲ្យ ដើម្បី​ឲ្យ​គាត់​ចាកចេញ​ពី​ផ្ទះ​ដែរ​។​

​បន្ទាប់​ពី​សរសេរ​លិខិត​បណ្តេញ​ចេញ​អស់​ចំនួន ៥​ច្បាប់​រួចហើយ អ្នកស្រី Christina និង​ប្តី​របស់​គាត់​​ឈ្មោះ Mark Rotondo បាន​និយាយថា កូន​របស់​ពួកគេ​នៅតែ​បដិសេធ​មិន​ព្រម​រើចេញ​។​

​ប្តី​ប្រពន្ធ​ទាំង​ពីរ​បាន​ប្តឹង​ទៅ​កាន់​តុលាការ​ជាន់ខ្ពស់​ស្ថិត​ក្បែរ​តំបន់ Syracuse ទីក្រុង​ញូញ៉​ក កាលពី​​ថ្ងៃទី ៧ ខែ​ឧសភា​នេះ បន្ទាប់​ពី​ជំរុញ​ឲ្យ​កូន​របស់​ពួកគេ​ឲ្យ​រើ​ចេញ​ពី​ផ្ទះ​អស់​ជា​ច្រើន​ខែ ដោយ​មិន​​បាន​ជោគជ័យ​។​

​អ្នក​ទាំង​ពីរ​ក៏បាន​ផ្តល់​លុយ​ចំនួន ១.១០០​ដុល្លា​ផង​ដែរ ដើម្បី​ឲ្យ​កូន​ពួកគេ​រើចេញ ប៉ុន្តែ​កូន​ពួកគេ​​មិន​ព្រម​រើ​ចេញ​សោះ​។​

​ពួកគេ​និយាយ​ដូច្នេះ​ថា “​មាន​ការងារ​ជាច្រើន​សំរាប់​អ្នក​ដែល​មាន​ប្រវត្តិ​មិនល្អ ដូច​អ្នក (​កូន​)​។ អ្នក​ទៅ​រក​មួយ​ទៅ ហើយ​អ្នក​ត្រូវតែ​ធ្វើ​ការងារ​”​។​

​នៅ​ទីបំផុត ចៅក្រម​ក៏បាន​អនុវត្តតាម​បណ្តឹង​របស់​ប្តី​ប្រពន្ធ​ទាំង​ពីរ​នោះ ដោយ​កំណត់​ឲ្យ​កូន​ប្រុស​អាយុ ៣០​ឆ្នាំ​របស់​ពួកគេ​រើ​ចេញ​ពី​ផ្ទះ​។​

​លោក Michael Rotondo ដែល​ត្រូវ​បណ្តេញចេញ បាន​ថ្លែង​ប្រាប់ CNN ថា គាត់​ចង់​ចាកចេញ​​ពី​ផ្ទះ​ដែរ ប៉ុន្តែ​មិន​មាន​មធ្យោបាយ​៕ សុភ័ក្ត្រ

spot_img
×