Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រុសៗ​​យើង សូម​ប្រុង​ប្រយ័ត្ន​ ពេល​​​សុំ​​​មិត្ត​​ស្រី​បែក ចូរ​កុំ​​ធ្វើ​​រឿង​​មួយ​​នេះ​​​​…ជា​លើក​ចុង​ក្រោយ (មានវីដេអូ)

spot_img

​វីដេអូ​បង្ហាញថា យុវជន បាន​យំ​ស្រែក និង​ប្រវេប្រវា​រំដោះ​ខ្លួន​ចេញពី​នារី​ជា​សង្សារ ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី ២០ ខែ​ឧសភា កន្លងទៅ​នៅ​ទីក្រុង​តាន​សាន់ ខេត្ត​អាន​ហ៊ួយ ប្រទេស​ចិន ។ តាម​សាក្សី​ដែល​បាន​ឃើញ​ផ្ទាល់ គឺ​យុវជន វ័យ ២៣​ឆ្នាំ បាន​សុំ​ចែក​ផ្លូវ​គ្នា​ជាមួយ​នារី​ជា​សង្សា​រវ័យ ២៦​ឆ្នាំ ហើយ​ខាង​ស្រី​ចង់ឲ្យ​ពួកគេ​ថើប​គ្នា​លើកចុងក្រោយ ។​

​តាមរយៈ​វីដេអូ គូស្នេហ៍​ទាំង​២ ហាក់ដូច​បាន​ថើប​គ្នា​នៅ​ខាងក្រៅ​មជ្ឈមណ្ឌល​បង្ការ​ប្រឆាំង​ជំងឺឆ្លង ទីក្រុង​តាន​សាន់ ។ យុវជន​ចាប់ផ្តើម​យំ​ស្រែក និង​ប្រវេប្រវា រំដោះ​ខ្លួន​ចេញពី​មិត្តស្រី ពេល​នោះ​ស្រាប់​នាង​ខាំ​អណ្តាត​គេ​ជាប់​មិន​លែង ។​

​ប៉ូលិស​ខេត្ត​អាន​ហ៊ួយ ត្រូវ​បាន​ហៅ​មក​កាន់​កន្លែងកើតហេតុ និង​បង្ខំចិត្ត​ត្រូវ​បាញ់​ចំហាយ​ហ៊ឺរ​ដាក់​មុខ​ខាង​ស្រី ដើម្បី​រំដោះ​មិត្ត​ប្រុស​របស់​នាង ។ ជនរងគ្រោះ​ត្រូវបាន​នាំ​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ ហើយ​សំណាង​ល្អ​ពុំ​មាន​របួស​ធ្ងន់ធ្ងរ ។ ក្នុងពេលនោះ នារី​ជា​សង្សារ​ត្រូវបាន​បញ្ជូន​ទៅ​ឲ្យ​ឪពុក​ម្តាយ​នាង​មើលថែទាំ ។​

​ឪពុក​ម្តាយ​របស់​នាង​និយាយប្រាប់​ប៉ូលិស​ថា កូនស្រី​របស់​ពួកគេ ថ្មីៗ​នេះ​មាន​បញ្ហា​សរសៃប្រសាទ ក្រោយ​ពេល​នាង​ត្រូវ​គេ​បោកប្រាស់​ពេល​ទិញ​ទំនិញ​តាម​អន​ឡា​ញ ។ នេះ​អាច​ជា​មូលហេតុ​ធ្វើឲ្យ​នាង​មាន​ទង្វើ​មិន​ប្រក្រតី ៕ ចន្ទ្រា​

spot_img
×