Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណិត​លោក ករុណា ពេជ្រ ណាស់ ដើម្បី​តែ​ឪពុក ពេលនេះ​ប្រកា​សលក់​ទ្រព្យសម្បត្តិ​អស់ពី​ខ្លួន​ហើយ

spot_img

​ដោយសារតែ​ស្ថានភាព​ជំងឺ​ឪពុក​នៅ​មិនទាន់បាន​ធូ​សះស្បើយ ខណៈដែល​កំពុង​សម្រាក​ព្យាបាល​នៅក្រៅ​ប្រទេស​នោះ លោក ករុណា ពេជ្រ បានប្រកាស​លក់​ទ្រព្យសម្បត្តិ​របស់លោក​ជាច្រើន​ដែល​ខំ​សន្សំ​តាំងពី​យូរ​មក ដែល​សរុបទៅ​ខ្ទង់​ស៊ែ​ន លាន​ដុល្លារ​ឯណោះ ។

​លោក ករុណា ពេជ្រ បានឱ្យដឹង​តា​មេ​យៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា «​ហុ​ឺ ….​ពេល​មាន​លុយ គិតតែ​សន្សំ​លុយ​ទិញ និង បង់​រំ​លោះ​ផ្ទះ ព្រោះ​អត់​មាន​ជំនាញ​រក​សុ​ី​ដូច​គេ ប៉ុន្តែ ដល់ពេល​ឥឡូវ​ត្រូវការ​លុយ មានតែ​ប្រកា​សលក់​ផ្ទះ​វិញ​ហើយ​…. ហួស​ពី​ស្តាយ តែ​មិនដឹង​ធ្វើ​ម៉េច​….​ខ្ញុំ​មានបំណង​ចង់​លក់​ផ្ទះ និង ដី មួយចំនួន​» ។

​ជាមួយគ្នានេះ សម្រាប់​ទ្រព្យសម្បត្តិ​ទាំងអស់​ដែល​ចង់​លក់​ត្រូវបាន​តារាចម្រៀង​សំឡេង​ធ្ងន់​ម្នាក់នេះ រៀបរាប់​ឱ្យដឹងថា ៖
1- វីឡា​ទោល EO,E1,E2 ផ្ទះ កែង មាន​ទីធ្លា​ធំ​ទូលាយ មាន​ទីតាំង ក្នុង បុរី​ពិភពថ្មី សំរោង​អណ្តែត 2 ទំហំ​ដី 18,40m – 33,40 m ជិត​ផ្សា​របឹង​បៃតង ហើយ​ចំណាយពេល​តែ 5 នាទី ដល់​ផ្សារ​ទំនើប AEON II និង ផ្សារ Makro �2- ផ្ទះល្វែង Shop House EO,E1,E2 បុរី ថៃ​ឈុន​គ្រី ផ្លូវ បេតុង ជួរ​ខាងមុខ អាច​រក​សុ​ី​បាន សល់​តែ 3 ខែ​រួចរាល់ (​លក់​តាម​តំលៃ ក្រុមហ៊ុន​បច្ចុប្បន្ន ) ទំហំ 5m​គុណ​15m សល់​មុខ 4 m ក្រោយ​1,5 m ចុះ​ពី​ផ្លូវធំ ឧក​ញ្ញា ម៉ុង​រិទ្ធី 200 m ហើយ​ចំណាយពេល​តែ 5 នាទី ដល់​ផ្សារ​ទំនើប AEON II និង ផ្សារ Makro�3- ដី​ប្លង់​វីឡា 20m​គុណ​30m ជាប់​នឹង​របង​បុរី​ពិភពថ្មី បឹង​ឈូក ចុះ​ពី​ផ្លូវ 2011 ប្រហែល 200 m ចំណាយពេល​តែ 3 នាទី ពី​ផ្សារ ឈូក​មាស តំបន់​អភិវឌ្ឍ​ន៏​ខ្លាំង​�4- ផ្ទះ​វីឡា ភ្លោះ​ខ្នាត​ធំ EO,E1,E2 ទ្វារ , ទូរ​តាំង និង ទូរ​ដាក់​ខោអាវ ធ្វើ​ពី​ឈើ ប្រណិត គ្រប់​បន្ទប់ ទំហំ​ដី 9,8m គុណ 21 ក្នុង បុរី​ពិភពថ្មី សំរោង​អណ្តែត 1 ជិត​ផ្សា​របឹង​បៃតង ហើយ​ចំណាយពេល​តែ 5 នាទី ដល់​ផ្សារ​ទំនើប AEON II និង ផ្សារ Makro�5- ផ្ទះ​វីឡា​កូនកាត់ EO,E1,E2 ក្នុង បុរី ប៉េង​ហួត វ៉េងស្រេង ទំហំ​ផ្ទះ 4,9 m គុណ 12 m សល់​មុខ 4 m �6- ដី ធ្វើ​រោងចក្រ រឺ សិប្បកម្ម ចាក់ដី​ហើយ​ស្អាត នៅ​តំបន់ ទីប្រជុំជន បាក់​ដឹង ទីរួមស្រុក ឧ​ត្តុ​ង្គ ទំហំ 2,3 ហិច​តា លើផ្លូវ 129 (​ទំហំ​ផ្លូវ 40 m) ចុះ​ពី​ផ្លូវជាតិ 51 ប្រហែល 2 km ៕ សាវុធ​

spot_img
×