Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូន​តិរច្ឆាន ចាក់​សម្លាប់ ឪពុក​

spot_img

​ខេត្ត​ក្រចេះ ៖ ករណី​ឃាតកម្ម​មួយ គឺ​កូនប្រុស​តិរច្ឆាន​ម្នាក់ បាន​ប្រើ​កាំបិត​ចុង​ស្រួច ចាក់​សម្លាប់​ឪពុក​ខ្លួនឯង បណ្តាលឲ្យ​ស្លាប់ កាលពី​វេលា​ម៉ោង​៧​និង​៣០ នាទី​យប់ ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​សម្ងំ​កូន ភូមិ​ក្រសាំង ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ ។​

​សមត្ថកិច្ច​មូលដ្ឋាន បានឲ្យដឹងថា កូន​អកតញ្ញូ​ឈ្មោះ គឿន ផា​រី អាយុ​២៦​ឆ្នាំ ។ ចំណែក​ជនរងគ្រោះ​ជា​ឪពុក​ឈ្មោះ រិន គឿន អាយុ​៥៩​ឆ្នាំ រស់នៅ​ភូមិ​ក្រសាំង ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ ។ ដើមចម​បណ្តាល​ឲ្យ​កូនប្រុស​បង្កើត​ចាក់​សម្លាប់​ឪពុក​នោះ​អ្នកស្រុក​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា មុន​កើតហេតុ​កូនប្រុស​បាន​ដើរ​ផឹកស្រា​ស្រវឹង​មកដល់​ផ្ទះ​រក​រឿង​ប្អូនថ្លៃ​ស្រី​ឈ្មោះ ព្រាប ស្រីមុំ អាយុ​២២​ឆ្នាំ និង​បាន​យក​ចម្ពាមកៅស៊ូ​បាញ់​ទៅលើ​ប្អូនថ្លៃ​នោះ​តែ​មិនត្រូវ ។ ពេល​នោះ​ឪពុក​បង្កើត បានឮ​កូនៗ​ឈ្លោះ​គ្នា​ក៏​ចេញទៅ​មើល ហើយ​ដេញ​តាម​ឈ្មោះ គឿន ផា​រី ដល់​លើ​ផ្លូវលំ​មួយ​ក៏​បាន​ចាប់​បោច​យក​ពិល​ដែល​ឈ្មោះ​គឿន ផា​រី ពាក់​នៅ​លើ​ក្បាល​បោក​ចោល​ទៅ​លើ​ផ្លូវ ។​

​ពេលនោះ ឈ្មោះ គឿន ផា​រី បាន​យក​កូនកាំបិត​ចាក់​ទៅ​លើ​ឪពុក​ឈ្មោះ​រិន គឿន ត្រូវ​ភ្លៅ ជើង​ខាងស្ដាំ បណ្ដាលឲ្យ​រងរបួស​ធ្ងន់​ធ្ង​រ ហើយ​ប្រពន្ធ និង​កូន​បាន​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​ស្នួល​ជាបន្ទាន់ ដើម្បី​សង្គ្រោះ​តែ​គួ​ឲ្យ​អនិច្ចា​ឪពុក​បាន​ដាច់ខ្យល់​ស្លាប់​ភ្លាម​ទៅ ដោយ​ឈាម​ហូរ​ច្រើន​ពេក ។​

​កូន​អកតញ្ញូ​ដែល​សងគុណ​ឪពុក​ចាក់​សម្លាប់​ដោយ​កាំបិត​ចុង​ស្រួច​នោះ រត់គេចខ្លួន​បាត់ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×