Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឮ​យូរ​ហើយ​ពី​គ្រូពេទ្យ​បុរាណ​ព្យាបាល​ជា​ជំងឺ ស្លាប់​មួយ​ចំហៀង​ខ្លួន នៅ​វៀតណាម ឥឡូវ​យើង​សាកល្បង​នាំគ្នា​ពិនិត្យមើល (​អត្ថបទ​នេះ​ត្រូវ​បាន​បកស្រាយ​ពី​ឃ្លីប របស់​ទូរទស្សន៍​វៀតណាម និង​ឯកសារ​ស្រាវជ្រាវ​មួយ​ចំនួន​ទៀត​)

spot_img

​ការស្លាប់​មួយ​ចំហៀង​ខ្លួន តែង​កើត​ឡើង​ចំពោះ​អ្នក​កើត​ជំងឺលើសឈាម​បណ្តាលឲ្យ​ដាច់​សរសៃឈា​ម​ខួរក្បាល ធ្វើឲ្យ​កម្រើក​អវៈយវៈ​កម្រើក​ពុំបាន ហើយ​បើ​តាម​វេជ្ជសាស្ត្រ​ទំនើប​នោះ​អ្នក​អាច​ចំណាយពេល​យូរ និង​លុយកាក់​ច្រើន ប៉ុន្តែ​លទ្ធភាព​ស្តារ​មក​វិញ​មិន​ទទួលបាន​ផល​ច្រើន ។​

​យ៉ាងនេះ​ក្តី​នៅ​ប្រទេស​វៀតណាម ពលរដ្ឋ​នៅ​តំបន់​ភាគខាងត្បូង​ដែល​មាន​សាច់ញាតិ​គ្រួសារ​កើត​ជំងឺ​នេះ តែងរ​ត់​ទៅ​ពឹងពាក់​គ្រូឱសថបុរាណ​ម្នាក់ ដែល​មុន​នោះ​គាត់​ជា​គ្រូបង្រៀន​ចូលនិវត្តន៍ ។ ដោយ​ប្រើ​នូវ​ឱសថ​សាមញ្ញ មាន​ដុះ​នៅក្នុង​ចម្ការ​គួប​ផ្សំ​ជាមួយនឹង​ថ្នាំចិនសែ ព្រមទាំង​ធាតុ​ផ្សំ​ផ្សេងទៀត (​នឹង​បកប្រែ​លម្អិត​នៅ​ចុង​អត្ថបទ​) ធ្វើឲ្យ​អ្នក​ដែល​រង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​កម្រើក​មិន​រួច​អាចធ្វើ​ចលនា​បាន ដោយ​ប្រើ​ពេលវេលា​ខ្លី និង​ប្រាក់​កាក់​តិចតួច​ប៉ុណ្ណោះ ។ គាត់​ឈ្មោះ Pham van be រស់នៅ​ស្រុក Cai be ខេត្ត Tien giang ភាគ​ខាងត្បូង​ប្រទេស​វៀតណាម ។​

​អ្នកជំងឺ​ម្នាក់​បាន​ធ្វើដំណើរ ខេត្ត​ពល្លាវ​ទៅ​កាន់​ទីនោះ​ចម្ងាយ​ផ្លូវ​ជាង ១៥០ គីឡូម៉ែត្រ អ្នកជំងឺ​ឈ្មោះ nguyen thi hoa ត្រូវបាន​គ្រួសារ​បញ្ជូនទៅ​ជួប​គ្រូពេទ្យ​បុរាណ​ខាងលើ ។​

​គាត់​បាន​រង​ការ​ដាច់​សរសៃឈាម​បណ្តាល​ឲ្យ​កម្រើ​កមិន​រួច ក្រោយពេល​រុំ​ថ្នាំ​នោះ​តែ​ប៉ុន្មាន​ដង​អវៈយវៈ​របស់គាត់​មាន​ភាព​ប្រសើរ​ជាង​មុន​ច្រើន (​នេះ​ជា​សម្តី​របស់​អ្នកជំងឺ​) ។ ថ្នាំបុរាណ​ផ្សំ​ឡើង​ដោយ​លោកគ្រូ​រូបនេះ​ពុំ​មាន​អ្វី​ស្មុគស្មាញ​ច្រើន (​ជម្រាប​នៅ​ចុង​អត្ថបទ​) ដោយ​គ្រាន់តែ​យក​វា​មក​រុំ​បាតដៃ និង​បាតជើង​ក្នុង​រយៈពេល ២៤​ម៉ោង បន្ទាប់ ២៤​ម៉ោង​ក្រោយ​បក​ចោល ។​ល​។​

​អ្នកជំងឺ​ដែល​ទទួលបាន​ការព្យាបាល​ពី​គ្រូ be តែង​គិតថា លោក​ពិតជា​មាន​ចំណេះដឹង​ខ្ពស់ និង​ធ្លាប់​ឆ្លងកាត់​ការរៀនសូត្រ​ថ្នាឱ​សថ​បុរាណ ។​

​ការពិត​ផ្ទុយស្រឡះ លោក​ឲ្យដឹងថា តាមពិត​ទៅ​លោក​គ្រាន់តែ​ជា​គ្រូបង្រៀន​វិទ្យាល័យ​ចូលនិវត្តន៍​ម្នាក់​ប៉ុណ្ណោះ ហើយក៏​មិន​ដែល​បាន​សិក្សា​អ្វី​ពី​ឱសថ​បុរាណ​ដែរ ។ រឿងរ៉ាវ​ទាំងអស់​វា​ហាក់ដូចជា​និស្ស័យ​ត្រូវបាន​ព្រហ្ម​លិខិត​ចារ​ទុក លោក​ពោល​ថា ក្រោយ​ពេល​ចូល​និវត្តន៍​ខ្ញុំ​មាន​គំនិត​ថា​ធ្វើស្រែ​ចម្ការ​ប៉ុណ្ណោះ ប៉ុន្តែ​ចៃដន្យ​ពូ​របស់ខ្ញុំ​គាត់​កើត​ជំងឺ​សម្ពាធ​ឈាម​ខ្ពស់ បណ្តាលឲ្យ​ស្លាប់​មួយ​ចំហៀងខ្លួន ហើយ​ខ្ញុំ​ក៏​បាន​ដើររក​គ្រូ​បុរាណ​រហូត​ជួបប្រទះ​នឹង​លោកគ្រូ​ជនជាតិ​កៅ​ដាយ​ម្នាក់​នៅ​ខេត្ត ដុង​ខាប ដោយ​មាន​បំណង​ត្រឹមតែ​បាន​ឱសថ​មក​ព្យាបាល​លោកពូ​ខ្ញុំ​ប៉ុណ្ណោះ ។​

​ពេលនោះ​ខ្ញុំ​ពុំ​បាន​គិតថា ខ្ញុំ​បាន​ក្លាយជា​គ្រូពេទ្យ​ឡើយ ។ ប្រហែល​ដោយសារ​និស្ស័យ​ហើយ គាត់​ក៏​ចង្អុលបង្ហាញ​របៀប​ផ្សំ​ថ្នាំ​នោះ​ឲ្យ​ខ្ញុំ​ដោយ​ផ្តាំ​ថា សម្រាប់​យក​ទៅ​ជួយ​មនុស្ស​ប៉ុណ្ណោះ ក្រោយមក​ពូ​ខ្ញុំ​ក៏​បាន​ជាសះស្បើយ​ធ្វើ​ចលនា​បាន​ដោយសារ​ថ្នាំ​នេះ ។ ពី​នោះ​មក​ក៏​មាន​គេ​ចេះ​តែ​មក​ពឹងពាក់ ហើយ​ខ្ញុំ​ក៏​បន្ត​ជួយ​គេ​យកបុណ្យ​ប៉ុណ្ណោះ ។ បន្ទាប់​ពី​ព្យាបាល​មនុស្ស​ជាច្រើន​ជា ធ្វើឲ្យ​គេ​និយាយត​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់ រហូត​ដល់​គេ​ហៅ​ខ្ញុំ​ថា ជា​គ្រូឱសថបុរាណ​វិញ​។​

+​រូបមន្ត​ឱសថ​នេះ​ត្រូវបាន​លោក​ប្រកាស​ជា​ចំហ រួមមាន ៖

-​រុក្ខជាតិ​ម្យ៉ាង​មាន​រូប​ដូចខាងក្រោម​នេះ​ចំនួន ១​ក្តាប់ (​បើ​ប្រិយមិត្ត​ណា​ដឹង​ឈ្មោះ​រុក្ខជាតិ​នេះ មេត្តា​ជួយ Comment ប្រាប់​ផង​)

-​រុក្ខជាតិ​ដែលមាន​ដូច​រូបនេះ ១​ក្តាប់

-​រំអិលត្រី​ផ្ទក់ ៣ ក្បាល (​មួយ​ក្បាល​ទម្ងន់​ប្រមាណ ៣​ខាំ​កន្លះ​)

-​ផ្នែក​ស​នៃ​ពង​មាន់ ៣ គ្រាប់

-​និង​ថ្នាំចិនសែ​មួយ​ផ្នែក​ទៀត (​មិន​បញ្ជាក់​)

-​លាយ​រូបមន្ត​ទាំងអស់​ចូល​គ្នា​ដាក់​លើ​ប្រអប់ដៃ​ប្រអប់ជើង រុំ​ខាង​ធ្ងន់​មុន ខាង​ស្រាល​ក្រោយ ទុក​រយៈពេល ២៤​ម៉ោង ។ ចំពោះ​មនុស្ស​ស្រី​គឺ​ធ្វើបែបនេះ ៤​លើក រីឯ​មនុស្ស​ប្រុស​គឺ ៧​លើក ។​

​នៅ​ប្រទេស​វៀតណាម​ប្រសិនបើ​គេ​ចង់​ទទួលបាន​ថ្នាំបុរាណ​នេះ ដែល​លាយ​រួចស្រេច​ក្នុង​១​ធៀប ប្រមាណ ២៧​ដុល្លារ ដែល​ផ្ញើ​តាម​ប្រៃសនីយ៍​ដល់​អាស័យដ្ឋាន ។​

​ប៉ុន្តែ​អាស្រ័យ​ដោយ​របៀប​ផ្សំ វិធី​ព្យាបាល​ពុំ​បាន​បញ្ជាក់​ក្នុង​ក្រដាស​ណែនាំ នោះ​អ្នក​មាន​តម្រូវការ​អាច​អញ្ជើញ​ទៅ​ផ្ទាល់​បាន ។​

​សូម​ជម្រាប​បន្ថែមថា អាស្រ័យ​ដោយ​ឱសថ​បុរាណ​ខាងលើ វា​ជា​ប្រភេទ​ឱសថ​ដែ​លតំណតពូជ ពុំ​ទាន់​ត្រូវបាន​ស្រាវជ្រាវ​តាម​បែប​វិទ្យាសាស្ត្រ ទើប​វា​ពុំ​ត្រូវបាន​វេជ្ជសាស្ត្រ​ទំនើប​គាំទ្រ​ឡើយ ។​

​យ៉ាងណាក្តី​វា​បាន​ធ្វើឲ្យ​មនុស្ស​រាប់រយ​នាក់​ជា​សះស្បើយ វា​ពុំ​ត្រូវ​បាន​ផឹក គ្រាន់តែ​រុំ​ពី​ខាងក្រៅ​តែប៉ុណ្ណោះ ។ អ្វីៗ​អាស្រ័យ​លើ​បំណងប្រាថ្នា និង​តម្រូវការ​របស់​អ្នក​តែប៉ុណ្ណោះ ។​

+​វិធី​ប្រើប្រាស់​ឱសថ​បុរាណ​ខាងលើ ៖

spot_img
×