Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជាម យៀប ស្នើសុំអោយការិយាល័យសវនកម្មប្រទេសស៊ុយអ៊ែត បន្តជួយបណ្តុះបណ្តាល​ធនធានមនុស្សកម្ពុជា​លើវិស័យសវនកម្ម

spot_img

ភ្នំពេញ៖នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក Kevin Summersgill និង លោកស្រី Carol Norman មន្ត្រីជាន់ខ្ពស់ការិយាល័យសវនកម្មប្រទេស អង់គ្លេស និងប្រទេសស៊ុយអ៊ែត នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ លោកបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា បានស្នើសុំដល់ការិយាល័យសវនកម្មប្រទេសស៊ុយអ៊ែត  សូមបន្តជួយលើការងារបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាលើវិស័យសវនកម្មបន្ថែមទៀត ដើម្បីជួយពង្រឹងសមត្ថភាពដល់មន្ត្រីសវនកម្មកម្ពុជា អោយកាន់តែមានគុណភាពខ្ពស់ ក្នុងការធ្វើរបាយការណ៍សវនកម្មប្រកបដោយតម្លាភាព។

លោក Kevin Summersgill និង លោកស្រី Carol Norman បានមានប្រសាសន៍ថា គម្រោងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសវនកម្មនៃប្រទេស ទាំងពីរកម្ពុជា-ស៊ុយអ៊ែត នឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០១៨ ដូច្នេះគម្រោងនេះ តម្រូវអោយមានការវាយតម្លៃបញ្ចប់ ដោយអ្នកវាយតម្លៃឯករាជ្យអំពី លទ្ធផលនៃគម្រោងកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរសវនកម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា ជាមួយការិយាល័យអាជ្ញាធរសវនកម្មនៃប្រទេស ស៊ុយអ៊ែត។ សម្រាប់ជំនួបនាពេលនេះលោកក៏ចង់ដឹងពីគំនិតយោបល់របស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ដែលមានទំនាក់ទំនងទៅជាមួយអាជ្ញាធរសវនកម្មជាតិផងដែរ។

ជាការឆ្លើយតប លោកបណ្ឌិតរដ្ឋ ជាម យៀប បានថ្លែងអំណរគុណចំពោះការិយាល័យសវនកម្មស៊ុយអ៊ែត និងរដ្ឋាភិបាលស៊ុយអ៊ែត ដែលជួយ ជំនួយបច្ចេកទេស និងចែករំលែកបទពិសោធន៍ល្អៗដល់អាជ្ញាធរសវនកម្មកម្ពុជា និងជាពិសេសដល់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា លើការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងថវិកាជាតិ។ល។ បន្ទាប់ពីមានការផ្តល់ជំនួយបច្ចេកទេសដល់មន្ត្រី អាជ្ញាធរសវនកម្ម លោកបណ្ឌិតរដ្ឋពិនិត្យឃើញថា របាយការណ៍របស់អាជ្ញាធរសវនកម្មជាតិមានលក្ខណៈជាស្តង់ដារអន្តរជាតិ ដោយមានការកែ លំអចំណុចជាច្រើនដែលអាចទទួលយកបាន ពីបណ្តាប្រទេសក្នុងសហគមន៍អាស៊ាន និងសហគមន៍អន្តរជាតិជាដើម។

ទន្ទឹមនឹងនេះ ការិយាល័យសវនកម្មស៊ុយអ៊ែត ក៏បានគាំទ្រអាជ្ញាធរសវនកម្មជាតិ និងគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ក្នុងការរៀបចំសិក្ខាសាលាជាមួយប្រទេសវៀតណាម ឡាវ និងមីយ៉ាន់ម៉ា ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក លើការងារត្រួតពិនិត្យច្បាប់ ថវិកាជាតិប្រទេសនីមួយៗ អោយកាន់តែមានតម្លាភាព គណនេយ្យភាព និងសុក្រិត្យភាព៕ដោយ៖បញ្ញាស័ក្តិ

 

 

spot_img
×