Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រមុខ​ការទូត​អាមេរិក បកស្រាយ​មូលហេតុ​ដែល​ជំនួប ត្រាំ​-​គីម ត្រូវ​បាន​លុបចោល​

spot_img

​តាម Hill “​ខ្ញុំ​ជឿថា យើង​ពុំ​បាន​ស្ថិតក្នុង​ស្ថានភាព ដែល​អាច​ធានា​ទទួលបាន​លទ្ធផល​ជោគជ័យ​មួយ​” ។ ប្រមុខ​ការទូត​រូបនេះ ក៏​បាន​បកស្រាយ​ក្នុង​សវនាការ​ជាមួយ​គណៈកម្មាធិកា​រកា​របរ​ទេស នៃ​ព្រឹទ្ធសភា​អាមេរិក ថ្ងៃទី ២៤ ខែ​ឧសភា ។​

ប្រមុខ​ការទូត​អាមេរិក Mike Pompeo

​ប្រមុខ​ការទូត​រូបនេះ ក៏​បានឲ្យដឹងថា សេច​សក្តី​សម្រេចខាង​លើ ត្រូវបាន​លើកឡើង “​បន្ទាប់​ពី​ច្រើន​ថ្ងៃ​មក​ហើយ​ដែល​ពុំ​ទទួលបាន​ចម្លើយ​ឆ្លើយតប​ពី​កូរ៉េខាងជើង ចំពោះ​ការងារ​ត្រៀម​បម្រុង​រៀបចំ​សម្រាប់​ជំនួប​ដែល​ត្រូវបាន​ព្រៀងទុក​នៅ​សិង្ហ​បុរី នៅ​ថ្ងៃ​ទី ១២ ខែមិថុនា ។​

​លោក Pompeo នៅ​បាន​បញ្ជាក់បន្ថែម​ថា ៖ ខ្ញុំ​អាច​បំពេញ​បន្ថែម​ថា យើង​បាន​ប្រឹងប្រែង​អនុវត្ត​នូវ​ប្រការ​ទាំងឡាយ​ដែល​លោក​គីម បាន​យល់ព្រម​ជា​មួយ​ខ្ញុំ ឲ្យ​ក្រុម​ការងារភាគី​ទាំងសងខាង​សហការ​ជាមួយ​គ្នា ដើម្បី​ត្រៀម​លក្ខណៈ​សម្រាប់​សន្និសីទ​កំពូល ប៉ុន្តែ​ក្រោយមក​យើងខ្ញុំ​ពុំ​ទទួលបាន​នូវ​ចម្លើយ​ឆ្លើយតប​អ្វីមួយ​ទោះបី​សំណូមពរ​ត្រូវបាន​លើកឡើង​ក្តី ។​

​គួររំលឹកថា ដើម្បី​ត្រៀម​បម្រុង​សម្រាប់​ជំនួប​កំពូល​អាមេរិក​-​កូរ៉េខាងជើង ប្រមុខ​ការទូត​អាមេរិក​បាន​ទៅ​ដល់​ក្រុង​ព្យុង​យ៉ាង​ដោយ​ផ្ទាល់ ចំនួន​ពីរលើក ហើយ​នៅ​លើក​ទី ២ លោក​បាន​វិលត្រឡប់​មក​អាមេរិក​រួមជាមួយ​អ្នកទោស​អាមេរិក ៣​រូប ដែល​កូរ៉េខាងជើង​យល់ព្រម​ដោះលែង ៕ សូ​យ​ន​

spot_img
×