Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ព​អាមេរិក បាន​ត្រៀម​ខ្លួន​រួចជាស្រេច ដើម្បី​តបត​ប្រសិនបើ​កូរ៉េខាងជើង ហ៊ាន​មាន​ទង្វើ​ផ្សងព្រេង​អ្វី​មួយ​នោះ

spot_img

​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ នៅ​ថ្ងៃ​ទី ២៤ ខែ​ឧសភា បានប្រកាសថា កងទ័ព​អាមេរិក “​ត្រៀម​រួចជាស្រេច ប្រសិនបើ​ឃើញ​ចាំបាច់​ត្រូវ​តបត​ចំពោះ​សកម្មភាព​ល្ងង់ខ្លៅ និង​ផ្សងព្រេង​របស់​កូរ៉េខាងជើង ។​

​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ

​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​តែ​ប៉ុន្មាន​ម៉ោង ក្រោយ​ពេល​ប្រកាស​លុបចោល​ជំនួប​កំពូល​អាមេរិក​-​កូរ៉េខាងជើង លោក​ត្រាំ បាន​បកស្រាយ​អំពី​មូលហេតុ​នៃ​ការលុបចោល​ជំនួប​នេះ ហើយ​ព្រមាន​ថា កងទ័ព​អាមេរិក​បាន​ត្រៀម​ជាស្រេច​សម្រាប់​ស្ថានការណ៍​ចាំបាច់​។​

​លោក​ត្រាំ ពោល ៖ “​ខ្ញុំ​ចាត់ទុកថា​នេះ​ជា​ជំហាន​ថយក្រោយ​មួយ​ចំពោះ​កូរ៉េខាងជើង និង​ពិភពលោក ខ្ញុំ​បាន​ជជែក​ជាមួយ​រដ្ឋមន្ត្រី​ពារ​ជាតិ Mattis និង​អគ្គសេនាធិការ ព្រមទាំង​ប្រកាស​ថា កងទ័ព​អាមេរិក​ខ្លាំងក្លា​បំផុត​ពិភពលោក​បាន​ត្រៀម​ខ្លួន​ជាស្រេច​ប្រសិនបើ​ចាំបាច់ ។ ខ្ញុំ​ក៏​បាន​ជជែក​ជាមួយ​ជប៉ុន និង​កូរ៉េខាងត្បូង ដែល​ប្រទេស​ទាំងនេះ ពុំ​ត្រឹមតែ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ប្រឈម​នឹង​សកម្មភាព​ល្ងង់ខ្លៅ ឬ​ផ្សងព្រេង​របស់​កូរ៉េខាងជើង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ចែករំលែក​អម្រែក​ហិរញ្ញវត្ថុ​យ៉ាង​ធ្ងន់​ទាក់ទង​ដល់​អាមេរិក និង​បណ្តា​យុទ្ធនាការ ប្រសិនបើ​មាន​ស្ថានការណ៍​មិនល្អ​កើតឡើង ។ ខ្ញុំ​នឹង​រង់ចាំ​ប្រសិនបើ ឬ​ពេល​ណា​ដែល​មេដឹកនាំ​គីម ជុង​អ៊ុន ចង់​ចរចា​ដោយ​ស្ថាបនា ។ ក្នុងខណៈ​ពេល​នេះ បណ្តា​វិធា​នា​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក និង​យុទ្ធនាការ​បង្ក​សម្ពាធ ជា​អតិប្បរមា​ត្រូវ​បាន​បន្ត ។ ទោះបីជា​មាន​រឿង​អ្វី​កើតឡើង ឬ​យើងខ្ញុំ​ធ្វើ​អ្វី​នោះ ក៏​នឹង​មិន​ធ្វើឲ្យ​អន្តរ​រាយដ​ល់​សុវត្ថិភាព និង​សន្តិសុខ​របស់​អាមេរិក ។​

“​មាន​រឿង​ជាច្រើន​អាច​កើតឡើង រួម​ទាំង​ជំនួប​ផងដែរ នៅ​ខណៈ​ពេល​ក្រោយនេះ ។ យើង​ពុំគប្បី​តក់ក្រហល់​នោះទេ​” ៕ សូ​យ​ន​

spot_img
×