Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក​! ស្ត្រី​ម្នាក់​ជុះនោម​ដាក់​ពែង​ផឹក ព្រោះ​ក្តៅក្រហាយ​អ្នកលក់​ធ្វើ «​រឿង​​​ដ៏​ហួសចិត្ត​» មួយ​នេះ​ដាក់ខ្លួន (​មាន​វីដេអូ​)

spot_img

​នេះ​ជា​ខណៈ​ដ៏​ចម្លែក និង​គួរ​ឲ្យ​ហួសចិត្ត​បំផុត​មួយ ដែល​ស្ត្រី​ម្នាក់​បាន​ស្រាតខោ​ភ្លាមៗ និង​ជុះនោម​ដាក់​ពែង ចំទើត​នៅ​គិតលុយ​នៃ​ហាង​តូច​មួយកន្លែង នៅក្នុង​ដែនដី​នៃ​កោះ​តៃវ៉ាន់ ។​

​ហេតុការណ៍​ដ៏​ស្លុតចិត្ត​នេះ ត្រូវបាន​ចាប់បាន​ដោយ​កាមេរ៉ា​ឃ្លាំមើល​របស់​ហាង​នោះ និង​បង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​រូបនោះ​ឡើង​ទៅលើ​កន្លែង​ទូទាត់​លុយ​នៃ​ហាង និង​ស្រាតខោ​អង្គុយ​ជុះនោម​ដាក់​ពែងតែ​ម្តង មុនពេល​ដាក់​ពែង​នឹង​មាត់ ហើយ​បង្ហូរ​វា​ចោល ។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​ហាង FamilyMart (​ដែលជា​ខ្សែចង្វាក់​ហាង​តូចៗ​ដ៏​ពេញនិយម​របស់​ជប៉ុន​) នៅក្នុង​ទីក្រុង Kaohsiung ភាគខាងត្បូង​តៃវ៉ាន់ ។​

​ប្រភព​បន្តថា ស្ត្រី​ម្នាក់​បាន​ចូលទៅក្នុង​ម៉ា​ត​នោះ ដោយ​ស្នើសុំ​ប្រើប្រាស់​បង្គន់ ប៉ុន្តែ នាង​បាន​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង នៅពេល​បុគ្គលិក​នៅ​ទី​នោះបាន​បដិសេធ​សំណើរ​របស់​នាង ។​

​នៅក្នុង​វីដេអូ​ដែល​កំពុង​រីក​រាលដាល​នៅលើ​បណ្តាញ​សង្គម​មកទល់​សព្វថ្ងៃនេះ នោះ​បុគ្គលិក​ម្នាក់​អាច​ត្រូវ​បានលឺ​និយាយថា​៖ «​ប្រសិន​អ្នក​ចង់​ប្រើប្រាស់​បង្គន់ ខ្ញុំ​នឹង​បង្ហាញផ្លូវ​អ្នក ។ កុំ​ធ្វើ​អ្វី​ឆ្កួតៗ​បែបនេះ​» ។​

​ប៉ុន្តែ ស្ត្រី​ដែល​គេ​ជឿថា​មាន​បញ្ហា​ស្មារតី បាន​ឡើងលើ​តុ​គិតលុយ និង​ចាប់ផ្តើម​អង្គុយ​ចុះ ហើយ​និយាយថា​៖ «​ខ្ញុំ​ចង់​ជុះនោម​» ។​

​បុគ្គលិក​ម្នាក់​នោះ បន្ទាប់មក​អាច​ត្រូវបាន​លឺ​ស្រែកថា​៖ «​តើ​នាង​កំពុង​ធ្វើ​អ្វី​? ចុះចេញ​ពីលើ​នេះ​ភ្លាមៗ​! ចុះ​…!! ខ្ញុំ​នឹង​នាំ​នាង​ទៅកាន់​បង្គន់​» ។​

​ទោះយ៉ាងណា ស្ត្រី​រឹង​រួស​នោះ​ពុំ​ស្តាប់​ទេ និង​ព្យាយាម​ជុះនោម​ដាក់​ពែង​បាន​ស្រេច ខណៈ​បុគ្គលិក​នោះ បានចេញ​ដើម្បី​រាយការណ៍​ករណីនេះ​ទៅ​ប៉ូលីស​មក​អន្តរាគមន៍ ៕​ ចន្ទី

spot_img
×