Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង​បើក​អង្គប្រជុំ​បន្ទាន់​អំពាវនាវ​ដល់​មេដឹកនាំ​អាមេរិក និង កូរ៉េខាងជើង​ធ្វើការ​ចរចា​គ្នា​ដោយផ្ទាល់

spot_img

​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​អំពាវនាវ​សុំឲ្យ​ប្រធានាធិបតី​អាមេរិក និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ចរចា​គ្នា​ដោយផ្ទាល់​សំដៅ​ដោះស្រាយ​ការខ្វែងគំនិត​គ្នា​បច្ចុប្បន្ន ក្រោយពេល​មេដឹកនាំ​សេត​វិមាន ប្រកាស​លុបចោល​ជំនួប​កំពូល​ដែល​ត្រូវបាន​រៀបចំ​ផែនការ និង​ប្រព្រឹត្តទៅ​ថ្ងៃទី ១២ ខែមិថុនា នៅ​សិង្ហ​បុរី ។​

ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jea-in

​ក្នុង​អង្គប្រជុំ​បន្ទាន់​ជាមួយ​មន្ត្រី​ការទូត និង សន្តិសុខ​កំពូលៗ របស់​កូរ៉េ​ខាងត្បូង នៅ​យប់​ថ្ងៃទី ២៤ ខែ​ឧសភា គឺ​តែ​ប៉ុន្មាន​ម៉ោង​ដែល​ប្រធានាធិបតី​អាមេរិក​ចេញ​សេចក្តីថ្លែងការណ៍​លុបចោល​ជំនួប​កំពូល ហើយ​ប្រធានាធិបតី Moon Jea-in បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​សេចក្តីសម្រេចចិត្ត​របស់​មេដឹកនាំ​អាមេរិក ។​

​លោក Moon Jea-in អះអាងថា “​ការរំសាយ​នុយក្លេអ៊ែរ និង​កសាង​សន្តិភាព​យូរអង្វែង​នៅ​ឧបទ្វីប​កូរ៉េ​សុទ្ធសឹង​ជា​ភារកិច្ច​ប្រវត្តិសាស្ត្រ មិន​អាច​រំលង​ចោល​ឬ​ផ្អាកបាន ។ កូរ៉េខាងត្បូង​ក៏​កំពុង​ស្វែងយល់​គោល​គំនិត​របស់​លោក​ត្រាំ ពេល​ដែល​លុបចោល​ជំនួប​នេះ ។​

​យ៉ាងនេះ​ក្តី​មេដឹកនាំ​កូរ៉េខាងត្បូង​ក៏​សង្ឃឹម​ថា អាមេរិក​-​កូរ៉េខាងជើង រួម​គ្នា​អង្គុយ​ក្នុង​តុ​ចរចា​ដោយផ្ទាល់​អំពី​បញ្ហា​ខ្វែងគំនិត​គ្នា​រវាង​ប្រទេស​ទាំង​ពីរ ៕ សូ​យ​ន​

spot_img
×