Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​តារា​សម្តែង​ចិន លីន យី​ទៀន ពិតជា​មិន​ចោល​…​មាយា​ទ​អន់​មែន​

spot_img

លីន យី​ទៀន (Lin Yi Tian) តារា​សម្តែង​ល្បី​ត្រូវបាន TVB បណ្តេញចោល​ព្រោះ​រឿងអាស្រូវ “​បែកធ្លាយ Clip Sex” ក្នុង​បន្ទប់ទឹក​សាធារណៈ​កាលពី​ឆ្នាំ ២០១៤ ថ្មីៗ​នេះ​នៅ​បន្ត​រង​ការរិះគន់​ខ្លាំងៗ​ព្រោះ​មាន​កាយវិការ​លូកលាន់​មិត្ត​ប្រុស​នៅ​ទីសាធារណៈ​។​

​តាម Eastweek ថ្ងៃទី ៤ ខែ​១១ កន្លងមក​រូបភាព​ច្រើន​សន្លឹក បង្ហាញ​ឲ្យ​ឃើញ​អតីត​តារា​សម្តែង​រូបនេះ​ប្រកៀក​គ្នា ហើយ​ថែមទាំង “​លូកលាន់​” ខណៈពេល​កំពុង​បណ្តើរគ្នា​ដើរលេង​នៅ​កណ្តាល​ហ្វូងមនុស្ស​។​

លីន យី​ទៀន ធ្លាប់ជា​តារា​របស់ TVB

​មិត្ត​ប្រុស​បច្ចុប្បន្ន​របស់​នាង​គឺ Wang Chak សញ្ជាតិ​អូស្ត្រាលី​។ លីន យី​ទៀន ធ្លា​បា់ន​ប្រាប់​អ្នកកាសែត​ថា ពួកគេ​ស្រឡាញ់គ្នា​១​ឆ្នាំ​មកហើយៗ​មានបំណង​នឹង​រៀបការ​ជាមួយគ្នា​ថែម​ទៀតផង​។​

អតីត​តារា​ដែល​កុំ​តែ​…​មាយា​ទ​

​សកម្មភាព “​ព្រហើន​” លូកលាន់​កណ្តាល​ទីសាធារណៈ​របស់​លីន យី​ទៀន ធ្វើ​ឲ្យ​មហាជន​ជេរប្រទេច​យ៉ាង​ចាស់ដៃ​។ អ្នកខ្លះ​ថា តារា​កើត​ឆ្នាំ ១៩៨៩​នេះ ពុំមាន​អ្វី “​ប្រែប្រួល​”​ឡើយ “​មាយា​ទ​អន់​នៅតែ​អន់​ដដែល​!”​។​

រឿងអាស្រូវ Clip Sex ឆ្នាំ​២០១៤ ជា​មូលហេតុ​រង​ការបណ្តេញ​ចេញពី TVB

​បច្ចុប្បន្ន​លីន យី​ទៀន ជា​គ្រូបង្រៀន Yoga

 

 

spot_img
×