Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋាភិបាល​ចិន ផ្តល់​ជំនួយឥតសំណង ២,៥​លាន​ដុល្លារ ដើម្បី​គាំទ្រ​គម្រោង​លុបបំបាត់​គ្រាប់មីន​និង​សំណល់​ជាតិ​ផ្ទុះ ពី​សង្គ្រាម នៅ​តំបន់​បឹង​ទន្លេសាប​

spot_img

​ភ្នំពេញ​៖ មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា បាន​បាន​ទទួល​ថវិកា​ពី​រាជរដ្ឋាភិបាល ក្នុង​ការអនុវត្ត​គម្រោង​ជំនួយឥតសំណង របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន ផ្តល់​ជូន​រាជរដ្ឋាភិបាល គាំទ្រ​សកម្មភាព​កម្ចាត់​មីន របស់​អង្គភាព​ស៊ីម៉ាក់ ដែល​មាន​ថវិកា​សរុប​ចំនួន​២​លាន​៥​សែន​ដុល្លារ​អាមេរិក ។​

​លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បានបញ្ជាក់​ថា ជំនួយ​នេះ​ស្ថិតក្រោម​”​គម្រោង​ជំនួយ​ឥត​សំណង​ចិន ដើម្បី​លុបបំបាត់​គ្រាប់​មីន​នៅ​កម្ពុជា​”​។ អង្គភាព​ស៊ីម៉ាក់ នឹង​ដាក់​ពង្រាយ​កម្លាំង​ប្រតិ​ប​តិ្ត​ការ​៖ ១.​បោសសំអាត​មីន មនុស្សធម៌ នៅ​ខេត្ត​ស្ទឹងត្រែង ព្រះវិហារ សៀមរាប​និង​ខេត្ត​កំពង់ធំ ជាមួយ​នេះ​ក៏​មាន​ក្រុម​ជំនាញ​ពិសេស​សម្រាប់​ចល័ត ឆ្លើយ​នឹង​តម្រូវការ​បន្ទាន់ៗ​ផងដែរ​។ ២. ស្រាវជ្រាវ​ព័ត៌មាន​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ ពី​សង្គ្រាម នៅ​តំបន់​បឹង​ទន្លេសាប និង​ខេត្ត​នៅជាប់​បឹង​ទន្លេសាប ចំនួន​៨៤០​ភូមិ​។ ៣. ពង្រឹងសមត្ថភាព​ជំនាញ​កម្ចាត់​មីន​ជាតិ នៃ​វិទ្យាស្ថាន​បច្ចេកទេស​សកម្ម​ភាព​មីន និង​មណ្ឌល​សុនខ​ហិត​មីន​ជាតិ​។​

​លោក​បាន​បន្តថា ជំនួយ​នេះ ជួយ​ជំរុញ​ល្បឿន​បោសសំអាត​មីន​នៅ​កម្ពុជា និង​បំពេញ​កង្វះ​ថវិកា នៃ​វិស័យ​មីន ដែល​ត្រូវ​គាំទ្រ​កម្លាំង​ស៊ីម៉ាក់​។ ជំនួយ​នេះ នឹង​ជួយ​ឱ្យ​រក្សា​បាន​កម្លាំង​ស៊ីម៉ាក់​សម្រេច​បាន​គោលដៅ​នៃ​ផែនការ​របស់​ខ្លួន​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×