Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ធ្វើ​ចំណាកស្រុក និង​ធ្វើការ​ដោយ​ខុសច្បាប់ នៅ​ប្រទេស​ថៃ មក​វិញ​មាន​ចំនួន​៤.២៦៨​នាក់​

spot_img

បន្ទាយមានជ័យ ៖ ក្នុង​ខែ​មេសា ឆ្នាំ​២០១៨​នេះ អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ធ្វើ​ចំណាកស្រុក និង​ធ្វើការ​ដោយ​ខុសច្បាប់ នៅ​ប្រទេស​ថៃ មក​វិញ​មាន​ចំនួន​៤.២៦៨​នាក់ (​ស្រី​១.៤៧៣​នាក់ កុមារ​ចំនួន​៤៣៩​នាក់ កុមារី​១៦៧​នាក់​) ដាក់​ក្នុង​រថយន្ត​ភាគី​ថៃ ចំនួន​១០២​គ្រឿង តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

​តាម​របាយការណ៍​ការិយាល័យ​នគរបាល ប្រឆាំង​ការជួញដូរ និង​ការពារ​អនីតិជន ខេត្ត​បន្ទាយមានជ័យ ក្នុង​ខែ​មេសា ឆ្នាំ​២០១៨​នេះ បានបញ្ជាក់​ថា ស្ថិតិ​ពលរដ្ឋ​ខ្មែរ ចំណាកស្រុក​ក្នុង​ខេត្ត​បន្ទាយមានជ័យ ចេញទៅ​រក​ការងារ​ធ្វើ នៅ​ប្រទេស​ថៃ មាន​ចំនួន​សរុប​៥០៤​នាក់ ស្រី​២៣៣​នាក់ ក្នុង​នោះ​ស្រប​ច្បាប់​ចំនួន​៦០​នាក់ ស្រី​២២​នាក់ មិន​ស្របច្បាប់​ចំនួន​៤៤៤​នាក់ ស្រី​២១១​នាក់ ប៉ុន្តែ​ទោះជា​យ៉ាងណា ក្នុងពេល​ដែល​អាជ្ញាធរ​ថៃ បាន​ចាប់​បញ្ជូន​ត្រឡប់​មក​ស្រុក​វិញ មាន​ចំនួន​២.៤២៧​នាក់ ស្រី​១.១៦៨​នាក់ កុមារ​៤០​នាក់​។​

​បញ្ហា​ពលករ​ចំណាកស្រុក​ខុសច្បាប់​ដែល​ប្រឈម​គ្រោះថ្នាក់​និង​សុវត្ថិភាព​រាល់​ប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​បន្ទាយមានជ័យ​លោក សួន បវរ អភិបាលខេត្ត​បានលើកឡើង​ជារឿយៗ​ដល់​កម្លាំង​សមត្ថកិច្ច​ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន​និង​កម្លាំង​ជំនាញ​ត្រូវ​លុបបំបាត់​ច្រករបៀង​ខុសច្បាប់ និង​ទប់ស្កាត់​ពលករ​ចំណាកស្រុក​ដោយ​ខុសច្បាប់ ការពារ​សុវត្ថិភាព​ដល់​បងប្អូន​ប្រជាពលរដ្ឋ​។​

​ដាស់តឿន​ដាក់​វិធានការ​ត្រូវ​ចាប់​មេខ្យល់​និង​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​ឱ្យមាន​ការយល់ដឹង​ត្រូវ​បញ្ឈប់​ការចាញ់បោក​មេខ្យល់​ទៅ​រក​ការងារ​ធ្វើ​ដោយ​ស្របច្បាប់​។​

​ព័ត៌មាន​បាន​ឱ្យដឹងថា​ការ​ដែល​ពលករ​ចំណាកស្រុក​ខុសច្បាប់​នៅតែ​បន្ត​លួច​ចេញ​តាម​ច្រករបៀង​ខុស​ច្បាប់​នៅ​តែ​កើត​មាន​គឺ​បណ្តាល​មក​ពី​កម្លាំង​សមត្ថកិច្ច​ឈរជើង​តាម​បន្ទាត់​ព្រំដែន​ឃុប​ឃឹត​ជាមួយ​មេខ្យល់​ហើយកម្លាំង​និង​មន្ត្រី​ជំនាញដើរ​ដាក់​ខែ​ជាមួយ​មេខ្យល់​ឬ​បង់​ចំនួន​ពលករ​ម្នាក់​១៥០០០​រៀល​ទៅ​២០.០០០​រៀល​អាច​១​ខែ​មេខ្យល់​ម្នាក់​បង់​១​លាន​ទៅ​២​លាន​រៀល​ជា​ប្រចាំ​ខែ​បើ​មិន​បង់​គឺ​ចាប់​ពលករ​អប់រំ​ឱ្យ​ត្រឡប់​ទៅ​វិញ​តែ​មេខ្យល់​រួចខ្លួន​រហូត​នៅតែ​បន្ត​រកស៊ី​ដោយ​រលូន ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×