Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម្បីតែ “​គុក​” ឃុំខ្លួន​រាជវង្ស Saudi Arabia ក៏​លំដាប់​…​សណ្ឋាគារ​ផ្កាយ​៥ ដែរ​!

spot_img

​វេលាយប់​ថ្ងៃទី ៤ ខែ​១១ បណ្តាញ​ព័ត៌មាន Al Arabiya បានធ្វើ​ឲ្យ​ពិ​ភ​លោក​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង គ្រា​ប្រកាសថា Saudi Arabia (​អារ៉ាប់​ប៊ី​សា​អូឌីត​) បាន​ចាប់ឃុំខ្លួន​ជា​ផ្លូវការ ចំពោះ​សមាជិក​រាជវង្ស​១១​អង្គ របស់​មហាក្សត្រ​ប្រទេស​នេះ​។ ក្នុងចំណោម​អ្នក​ត្រូវ​ចាប់ខ្លួន​ក៏មាន​ព្រះអង្គម្ចាស់ Alwaleed Bin Talal -​ជើង​ខ្លាំង​ក្នុងចំណោម​មហាសេដ្ឋី​លំដាប់​កំពូល​នៅ Saudi Arabia ដែល​ក្តោប​ក្តាប់​ក្រុមហ៊ុន​ធំៗ ព្រមទាំង​មូលនិធិ​ល្បីៗ​…​។​

​ព្រះអង្គម្ចាស់ Talal កំពុង​ក្តោប​ក្រាប់ ក្រុមហ៊ុន​វិនិយោគ Kigdom Holdig ម្ចាស់​ភាគហ៊ុន​ធំ​របស់ News Corp , Time Warner , Citigroup , Twintter , Apple… ព្រះអង្គ​ក៏​ជា​អ្នកត្រួតត្រា​ទាំងស្រុង​លើ​បណ្តាញ​ទូរទស្សន៍​ផ្កាយរណប​របស់​បណ្តា​ប្រទេស​អារ៉ាប់​។​

​តាម New York Times ករណី​ចាប់​ឃាត់ខ្លួន​នេះ ត្រូវបាន​អនុវត្ត​ភ្លាមៗ​បន្ទាប់ពី​គណៈកម្មាធិការ​ប្រឆាំង​អំពើពុករលួយ​របស់ Saudi Arabia ត្រូវបង្កើត​។ អង្គភាព​នេះ​ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់ Mohamed Bin Salman ហើយ​មានអំណាច​វិនិច្ឆ័យ​ទោស​ពុំ​រើសមុខ​ចំពោះ​គ្រប់​បុគ្គល​ឲ្យ​តែមាន​ប្រព្រឹត្ត​អំពើពុករលួយ​សូកប៉ាន់​។​

​អាកាសយានដ្ឋាន​ឯកជន​របស់​ក្រុម​អង្គ​ម្ចាស់​ទាំងនេះ ត្រូវបាន​ហ៊ុំព័ទ្ធ​ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​ពួក​អ្នកជំនួញ​គ្រួសារ​រាជវង្ស​ចាក​ចេញពី​ប្រទេស ។ នេះ​ពិតជា​សកម្មភាព​មួយ​ពុំ​ធ្លាប់​មាននៅ​ប្រទេស​មជ្ឈិមបូព៌ា​ដ៏​មានបាន​មួយ​នេះ​។​

​ប្រភព​ខ្លះ​ឲ្យ​ដឹងថា កន្លែង​ឃុំខ្លួន​របស់​ព្រះអង្គម្ចាស់ ១១​អង្គ​នេះ​គឺជា​សណ្ឋាគារ Ritz Carlton ដ៏​ល្បីល្បាញ​នៅ​រាជធានី Riyadh ។ សណ្ឋាគារ Saudi Arabia នេះ​ជា​កន្លែង​កម្សាន្ត​ចម្រុះ​ជាន់ខ្ពស់​គ្រប់គ្រង​ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន The Ritz Carlton ដែលមាន​សណ្ឋាគារ​លំដាប់​កំពូលៗ​ជាង​៩១ ក្នុងប្រទេស​និង​តំបន់​លំហែកាយ ៣០ នៅ​ពិភពលោក​។​

​ក្រុមហ៊ុន Ritz Carlton បង្កើត​នៅ​ឆ្នាំ​១៩៨៣ នាទី​ក្រុង Booton រដ្ឋ Messachusetts (​អាមេរិក​) ។​

​សណ្ឋាគារ Rots Calrton នា​រដ្ឋធានី Riyadh មាន​លំដាប់​ផ្កាយ ៥ អន្តរជាតិ សាង​លើ​ផ្ទៃដី​ជាង ២០០.០០០​ម៉ែត្រការ៉េ​។ មាន​បន្ទប់​ចំនួន ៤៩២ ក្នុងនោះ​បន្ទប់​សម្រាប់​ថ្នាក់​រាជវង្ស​មាន​១ និង​លំដាប់​ប្រធានាធិបតី​មាន​១​ដែរ​៕ ដោយ ៖ សូ​យ​ន​

spot_img
×