Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប ហាម​អ្នកសារព័ត៌មាន ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ធ្វើឲ្យ​មាន​ការភ័ន្តច្រឡំ និង​សំអាង​លើ​ពាក្យ​ចចាមអារ៉ាម លើ​ការបោះឆ្នោត​

spot_img

​​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​បង្ហាញ​ពី​សិទ្ធិ និង បម្រាម​សម្រាប់​ប្រព័ន្ធ​ផ្សាយ​ព័ត៌មាន ដើម្បី​លើស​កម្ពស់​ថែមទៀត​នូវ​ប្រសិទ្ធភាព នៃ​ការផ្សព្វផ្សាយ អំពី​ការបោះឆ្នោត​ប្រក​កប​ដោយ​វិជ្ជាជីវៈ​ត្រឹមត្រូវ និង​តម្លាភាព​ក្នុង​ការបោះឆ្នោត​ជាតិ ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ខណៈ​គ​.​ជ​.​ប បាន​ចេញ​ប័ណ្ណសម្គាល់ខ្លួន​ជូន​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ចំនួន​២៨៤​នាក់ មក​ពី​អង្គភាព​សារព័ត៌មាន​ចំនួន​៣៥។​

​បើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប ក្រមសីលធម៌​នេះ បាន​កំណត់​អំពី​សិទ្ធិ និង​បម្រាម​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ដែល​បាន​ដកស្រង់ ពី​បទ​បញ្ជា និង​នីតិ​វិធិ សម្រាប់​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​និង​ច្បាប់​បោះឆ្នោត​។ គ​.​ជ​.​ប ប្រកាសថា អ្នកយក​ព័ត៌មាន​ដែល​មាន​បំណង​ចូលរួម​យក​ព័ត៌មាន​ក្នុង​ដំណើរការ​បោះឆ្នោត មាន​សិទ្ធិ​ដាក់​ពាក្យ​សុំ​ចុះ​ឈ្មោះ​ជា​អ្នកសារព័ត៌មាន​ដោយផ្ទាល់ នៅ​គ​.​ជ​.​ប ។ អ្នកសារព័ត៌មាន ជាតិ​និង​អន្តរជាតិ ដែល​មាន​បំណង​ថត​យក​រូបភាព​ក្នុង​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត ការិយាល័យ​បោះឆ្នោត និង​ការិយាល័យ​រាប់​សន្លឹកឆ្នោត ត្រូវ​ជម្រាប​ជូនដំណឹង​ប្រធាន ក​.​ច​.​ប ឬ​គ​.​ក​/​គ​.​ក​.​រ នោះ​ជា​មុន​។ សម្រាប់​បម្រាម​ត្រូវ​ហាមឃាត់​ផ្សព្វផ្សាយ​ព័ត៌មាន ដែល​ត្រូវ​ចាត់ទុក​ជា​ការរំលោភ​ធ្ងន់ធ្ងរ​ខាង​ផ្នែក​វិជ្ជាជីវៈ អ្នកសារព័ត៌មាន គឺ​ការផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ធ្វើឲ្យ​មាន​ការភ័ន្តច្រឡំ នាំ​ឲ្យ​បាត់​ទំនុកចិត្ត​លើ​ការបោះឆ្នោត ការផ្សាយ​ព័ត៌មាន​ដោយ​សំអាង​លើ​ពាក្យ​ចចាមអារ៉ាម ឬ​ព័ត៌មាន​ដែល​ពុំ​មាន​ភស្តុតាង​បញ្ជាក់ ការប្រើប្រាស់​ភាសា​ញុះញង់ ឬ​វាយប្រហារ ដែល​អាច​បង្ក​ភាព​គ្មាន​សណ្តាប់ធ្នាប់ ឬ​អាច​ឲ្យមាន​អំពើ​ហិង្សា​។ ការបោះពុម្ភផ្សាយ ឬ​ផ្សាយ​បន្ត​នូវ​ព័ត៌មាន​ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ស្ថេរភាព​នយោបាយ និង​ស្ថេរភាព​សង្គម ការបញ្ចេញ បញ្ចូល​នូវ​ទស្សនៈ​ផ្ទាល់ខ្លួន ឬក៏​បុរេវិនិច្ឆ័យ​នៅក្នុង​ហេតុការណ៍​កំពុង​កើត​មាន​ដែល​ខ្លួន​ធ្វើ​សេចក្តីរាយការណ៍ ការជ្រៀតជ្រែក ឬ​រំខាន​ដល់​ការងារ​ចុះ​ឈ្មោះ​បោះឆ្នោត ការបោះឆ្នោត និង​ការរាប់​សន្លឹកឆ្នោត ការផ្សព្វផ្សាយ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ទៅ​បោះឆ្នោត ការធ្វើ​សម្ភាសន៍​នៅក្នុង​ការិយាល័យ​ចុះ​ឈ្មោះ​ឆ្នោត ការិយាល័យ​បោះឆ្នោត និង​ការិយាល័យ​រាប់​សន្លឹកឆ្នោត​។​

​សូមបញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃទី​២៣​ខែ​ឧសភា ឆ្នាំ​២០១៨ គ​.​ជ​.​ប បាន​ចេញ​ប័ណ្ណសម្គាល់ខ្លួន​ជូន​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ចំនួន​២៨៤​នាក់ មក​ពី​អង្គភាព​សារព័ត៌មាន​ចំនួន​៣៥ ដើម្បី​ចូលរួម​យក​ព័ត៌មាន​ក្នុង​ដំណើរការ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×