Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទង្វើ​ម្តាយ​ម្នាក់​ដេញ​កូនប្រុស​តូច​របស់ខ្លួន មិន​ឲ្យ​ជិះ​រថយន្ត​ជាមួយ កំពុង​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ផ្ទុះ​កំហឹង ខណៈ​អ្នកខ្លះ​យល់ឃើញ​ផ្សេង​… (​មាន​វីដេអូ​)

spot_img

​ទង្វើ​របស់​ស្ត្រី​ជា​ម្តាយ​ម្នាក់ មកលើ​កូនប្រុស​របស់ខ្លួន​ដែលមាន​អាយុ​ប្រហែលជា​បួន​ប្រាំ​ឆ្នាំ បានធ្វើ​ឲ្យ​អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​ជាច្រើន​សម្តែង​ក្តី​អាណិតអាសូរ​ជាខ្លាំង បន្ទាប់ពី​វីដេអូ​រីក​រាលដាល​មួយ បានបង្ហាញ​ឲ្យ​ឃើញ​ក្មេងប្រុស​ម្នាក់​នោះ ព្យាយាម​ឡើង​តោង​នឹង​គូទ​រថយន្ត​របស់​ម្តាយ ដែល​បាន​ដេញចេញ​ពុំ​អនុញ្ញាត​ឲ្យ​វា​ជិះ​រថយន្ត​ទៅជា​មួយ ។​

​ខ្សែ​វីដេអូ​ដ៏​រន្ធត់ចិត្ត​នេះ ត្រូវបាន​គេ​ថត​បាន​ពី​ខណៈពេលដែល​ក្មេងប្រុស​តូច​ម្នាក់ ត្រូវបាន​ម្តាយ​របស់គេ​ដេញ​ចេញពី​រថយន្ត ហើយ​វា​ក៏បាន​ព្យាយាម​ឡើង «​ទុំ​» នៅលើ​គូទ​រថយន្ត​ម្តាយ​ទាំង​អារម្មណ៍​ភ័យខ្លាច​ម្តាយ​ឃើញ​គួរ​ឲ្យ​ស្រណោះ​ជាខ្លាំង ខណៈ​ម្តាយ​របស់​វា ព្យាយាម​បើករថយន្ត​ចេញពី​ក្នុង​ទីកន្លែង​ចត​រថយន្ត​មួយ ។​

​វីដេអូ​ដែល​ត្រូវបាន​ថត​ដោយ​សាក្សី​ម្នាក់ នៅក្នុង​ទីប្រជុំជន Zhudong ស្ថិតនៅ​ក្នុងស្រុក Hsinchu ភាគ​ពាយ័ព្យ​តៃវ៉ាន់ បានបង្ហាញ​ឲ្យ​ឃើញ​ម្តាយ​រូបនោះ បាន​ព្យាយាម​ដេញ​កូនប្រុស​របស់​នាង​ចុះចេញ​ពីលើ​គូទ​រថយន្ត ដើម្បី​ឲ្យ​វា​ចូលទៅ​ក្នុងផ្ទះ​វិញ​ជាច្រើនលើក ។

​ទោះយ៉ាងណា សកម្មភាព​របស់​ម្តាយ​នេះ នា​ខណៈ​ពេលនោះ ហាក់ដូចជា​ពុំ​ជ្រុល​ហួសហេតុ​នោះទេ ព្រោះ​នាង​ពុំ​អាច​បើករថយន្ត​ចេញទៅ​រួច​ទេ ដែល​ដោយសារ​នាង​ក៏​បារម្ភ​ខ្លាច​កូនប្រុស​នោះ​ជួប​គ្រោះថ្នាក់​ផងដែរ ។ ប៉ុន្តែ ហេតុការណ៍​កើតឡើង​បន្ត​ផ្សេង​ពីនេះ ពុំ​ត្រូវ​បានដឹងថា​ទៅជា​យ៉ាងម៉េច​យ៉ាង​ម៉ា​នោះ ព្រោះតែ​វីដេអូ​សាក្សី​បង្ហាញ​ឲ្យ​ឃើញ​ត្រឹម​ជាក់ស្តែង​ប៉ុន​នេះ ។​

​យ៉ាងណាមិញ បើ​យោងតាម​ប៉ូលីស Zhudong បាន​និយាយថា ម្តាយ​នោះបាន​នាំ​កូនប្រុស​របស់​ប្រុស​ម្នាក់នេះ និង​បងប្អូន​២​នាក់​ទៀត​របស់គេ ទៅលេង​នៅក្នុង​កន្លែង​ថត​រថយន្ត Zhongzheng ប៉ុន្តែ បានសម្រេច​បញ្ចប់​ការលេង​របស់​ពួកគេ​ភ្លាមៗ ខណៈ​មេឃ​ចាប់ផ្តើម​រក​ភ្លៀង ហើយ​នាង​ក៏ត្រូវ​ទៅយក​សម្លៀកបំពាក់​បោកគក់​របស់​ពួកគេ​ផងដែរ ។ ប៉ុន្តែ នៅពេលនោះ ក្មេងប្រុស​នេះ បាន​បដិសេធ​ពុំ​ព្រម​ចូល​ក្នុងផ្ទះ​នោះទេ ដោយ​ចង់​ទៅតាម​ជាមួយ​ម្តាយ​របស់គេ​ដែរ ទើបបានជា​កើតរឿង​បង្ក​ការភ្ញាក់ផ្អើល​នេះ​ឡើងទៅ ៕ ចន្ទី​

spot_img
×