Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគម​រោងចក្រ​កាត់ដេរ នៅ​កម្ពុជា ប្រើប្រាស់​ថាមពលព្រះអាទិត្យ សម្រាប់​ឧស្សាហកម្ម​កាត់ដេរ​ប្រកបដោយ​ចីរភាព​

spot_img

​ភ្នំពេញ​៖ សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) ដែល​ជា​សមាគម​តំណាងឲ្យ ឧស្សាហកម្ម​កាត់ដេរ ក្នុងប្រទេស​កម្ពុជា អស់​រយៈពេល​ជាង​២០​ឆ្នាំ នា​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៨ ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់ ប្រព័ន្ធ​ថាមពលព្រះអាទិត្យ PV នៅលើ​ដំបូល​អគារ​ការិយាល័យ​របស់ខ្លួន ក្នុង​រាជធានី​ភ្នំពេញ ។​

​លោក ខេន លូ អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) បាន​លើកឡើង​ថា ការប្រើប្រាស់​ថាមពល​ព្រះអាទិត្យ គឺជា​ជំហាន​មួយ​ក្នុងចំណោម​ជំហាន​សំខាន់ៗ ដែល​ឧស្សាហកម្ម​ក្នុងស្រុក​ត្រូវធ្វើឡើង ដើម្បី​ការពារ និង​បង្កើន​ចំណែក​ទីផ្សារ​របស់​ខ្លួន សម្រាប់​រយៈពេល​វែង ក្នុង​វិស័យ​ប្រកួតប្រជែង​។​

​លោក ខេន លូ បាន​ថ្លែងឲ្យដឹងថា “​ចីរភាព​កំពុង​ក្លាយទៅជា​ការរំពឹងទុក​សំខាន់​មួយ ពី​តួអង្គ​ក្នុង​វិស័យ​កាត់ដេរ សម្លៀក​បំពាក់​សកល ដើម្បី​ជ្រើសរើស​ដៃគូ ហើយ​ថាមពល កកើត​ឡើងវិញ ជា​ផ្នែក​សំខាន់​។ ការប្រើប្រាស់​ថាមពល​ព្រះអាទិត្យ គឺជា​ជំហាន​មួយ ក្នុងចំណោម​ជំហាន​សំខាន់ៗ ដែល​ឧស្សាហកម្ម ក្នុងស្រុក​របស់​យើង ត្រូវ​ធ្វើឡើង​ដើម្បី​ការពារ និង​បង្កើន​ចំណែក​ទីផ្សារ​របស់​ខ្លួន សម្រាប់​រយៈពេល​វែង​នៅក្នុង​វិស័យ​ប្រកួតប្រជែង​”​។​

​លោក​បាន​បន្ដទៀតថា ចក្ខុវិស័យ និង​ការផ្ដោត​របស់​សមាគម គឺជា​ការ​លើ​កម្ពស់​បរិយាកាស​អាជីវកម្ម ដែល​អំណោយផល សម្រាប់​ភាព​រីកចម្រើន និង​ការអភិវឌ្ឍ​ឧស្សាហកម្ម កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​របស់​កម្ពុជា ។ ជាមួយ​គំនិត​ផ្ដួចផ្ដើម ប្រើប្រាស់​ថាមពលព្រះអាទិត្យ សមាគម​នឹង​បង្ហាញ​អំពី​ការអនុវត្ត ការផលិត​សម្លៀកបំពាក់ ប្រកបដោយ​ចីរភាព​។​

​កម្ពុជា ស្ថិតនៅក្នុង​ទីតាំង អំណោយផល ដែល​ទទួលបាន​ពន្លឺព្រះអាទិត្យ ស្ទើរ​៦​ម៉ោង​ក្នុង​មួយថ្ងៃ ហើយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា នា​ពេល​ថ្មីៗ​នេះ បាន​ចេញផ្សាយ នូវ​ក្របខ័ណ្ឌ​ថ្មី​មួយ ឲ្យ​ក្រុមហ៊ុន ប្រើប្រាស់​ថាមពលព្រះអាទិត្យ PV សម្រាប់​ការប្រើប្រាស់​ដោយ​ខ្លួនឯង​។ ថាមពល​ព្រះអាទិត្យ​គឺជា​ទម្រង់​មួយ ក្នុងចំណោម​ទម្រ​ង ថាមពល​កកើត​ឡើងវិញ ដែល​មាន​លក្ខណៈ​បត់​បែង និង​ទាក់ទាញ​បំផុត ដែល​អាច​ប្រើប្រាស់​ដោយ​ឧស្សាហកម្ម​កាត់ដេរ​។ ផ្ទាំង​ថាមពលព្រះអាទិត្យ​ចំនួន​១២៤ ដែល​នឹង​ដំឡើង​នៅលើ​ដំបូល​អគារ​សមាគម ត្រូវបាន​រំពឹងថា នឹង​កាត់បន្ថយ​ការ​សាយភាយ កាបូន​ជាង​៧៥​តោន ជា​រៀងរាល់ឆ្នាំ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×