Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​មែន​! បុរស​ម្នាក់​បាញ់សម្លាប់​ខ្លួនឯង​នៅលើ​របង​ផ្ទះ​អតីត​មិត្តស្រី បន្ទាប់ពី​បាញ់ប្រហារ​សង្សារ​ថ្មី​នាង​

spot_img

​នេះ​ជា​រូបភាព​ដ៏​ស្លុតរន្ធត់​មួយ ដែល​បុរស​ម្នាក់​បានសម្រេច​ចិត្ត​បាញ់សម្លាប់​ខ្លួនឯង នៅលើ​របង​ផ្ទះ​អតីត​មិត្តស្រី​របស់ខ្លួន បន្ទាប់ពី​ព្យាយាម​សម្លាប់​ប្រុស​ស្នេហ៍​ថ្មី​របស់​នាង ។ ហេតុការណ៍​ដ៏​សាហាវ​នេះ បាន​កើតឡើង​នៅក្នុង​ទីប្រជុំជន General Pinedo ប្រទេស​អា​ហ្ស​ង់​ទីន ។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា បុរស​ម្នាក់​ឈ្មោះ Anibal Fernandez ដេកស្លាប់​ផ្កាប់មុខ​នៅលើ​របង​ផ្ទះ​អតីត​មិត្តស្រី បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង បន្ទាប់ពី​គាត់​បានសម្រេច​បាញ់សម្លាប់​ខ្លួនឯង ។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់ បាន​បញ្ជាក់ថា Fernandez បាន​ទៅកាន់​ផ្ទះ​អតីត​មិត្តស្រី​ឈ្មោះ Carina Carabajal ដោយ​នាំយក​ជាមួយ​កាំភ្លើង​វែង​១​ដើម ក្នុង​បំណង​ប្រឈមមុខ​នឹង​សង្សារ​ថ្មី​របស់​នាង​ឈ្មោះថា Daniel Campos ដែល​កំពុង​រស់នៅ​ជាមួយគ្នា​នៅ​ទីនោះ ។​

Fernandez ត្រូវបាន​គេ​និយាយថា បាន​ចូលទៅ​ក្នុងផ្ទះ​អតីត​មិត្តស្រី និង​បាញ់​ទៅលើ Campos ចំនួន ៤ គ្រាប់ នៅត្រង់​ដៃ​ទាំងសងខាង និង​ដើមទ្រូង បន្ទាប់ពី​កើត​ជម្លោះ​ដ៏​ខ្លាំងក្លា​មួយ ។​

​ប៉ុន្តែ នៅពេល​គាត់​ព្យាយាម​រត់គេចខ្លួន​ពី​កន្លែងកើតហេតុ នាង Carabajal ក៏បាន​លឺសូ​រស​ម្លែ​ង​ផ្ទុះ​កាំភ្លើង​នៅ​ខាងក្រៅ​ផ្ទះ​របស់​នាង ហើយ​នាង​ក៏បាន​រកឃើញ Fernandez បាន​ស្លាប់​បាត់ទៅហើយ ដោយ​សាកសព​របស់គាត់​បាន​ដេក​ផ្កាប់មុខ​នៅលើ​របង​ផ្ទះ​របស់​នាង ។​

​ក្រោយពេល​កើតហេតុ ប៉ូលីស​ក្នុង​តំបន់​ក៏បាន​ចុះមក​ពិនិត្យ និង​រកឃើញ Fernandez ដេកស្លាប់​នៅលើ​របង និង​កាំភ្លើង​វែង​១​ដើម ធ្លាក់​នៅ​ខាងក្រោម​សាកសព​របស់គាត់ ។​

​ទោះយ៉ាងណា ករណីនេះ កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​របស់​ប៉ូលីស​ក្រុង Las Brenas ៕​ ចន្ទី

spot_img
×