Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​តៃកុង​រថយន្តឈ្នួល​ជិត​២០០​គ្រឿង ពិនិត្យ​ទឹកនោម រកឃើញ​ជាង​២០​នាក់ មាន​សារធាតុ​ញៀន​

spot_img

​កំពង់ចាម ៖ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ការិយាល័យ​ចរាចរណ៍ និង ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ បាធាយ​បាន ចុះ​ត្រួតពិនិត្យ​ឆែកឆេរ និង​ធ្វើតេស្ត​ទឹក​ម៉ូត​ស្វែងរក​សារធាតុ​ញៀន លើ​អ្នកបើកបរ ព្រូ រថយន្តក្រុង រថយន្ត​ទេសចរណ៍ និង​រថយន្ត​ដឹក​អ្នកដំណើរ ។ ក្នុង​ប្រតិបត្តិការ​នេះ​បាន​ហៅ​អ្នកបើកបរ​រថយន្ត​ឈ្នួល​ជិត​២០០​គ្រឿង​ដែល​មាន​មនុស្ស​ជាង​២០០​នាក់​មក​​ពិនិត្យ​ទឹកនោម ហើយក៏​បាន​រកឃើញ​ជាង​២០​នាក់​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​

ប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២៤​ឧសភា​២០១៨​នៅ​ចំណុច​ភូមិ​រវៀង ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ។​

មន្ត្រី​ប៉ូលីស​ដែល​បាន​ចុះ​អនុវត្ត​លើ​ការងារ​នេះ​បាន​អោយដឹងថា ដោយ​មាន​បទបញ្ជា​របស់លោក គួច ចំរើន អភិបាល នៃ​គណ​:​អភិបាលខេត្ត​កំពង់ចាម និង​លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម នៅ ថ្ងៃទី​២៤​ខែ​ឧសភា​ឆ្នាំ​២០១៨ លោក​ឧត្តមសេនីយ៍ត្រី អ៊ិត ដា​រ៉ា ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស បាន​ដឹកនាំ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ការិយាល័យ​ចរាចរណ៍ និង ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ បាធាយ បាន​ចុះ​ត្រួតពិនិត្យ​ឆែកឆេរ និង​ធ្វើតេស្ត​ទឹក​ម៉ូត​ស្វែងរក​សារធាតុ​ញៀន លើ​អ្នកបើកបរ ព្រូ រថយន្តក្រុង រថយន្ត​ទេសចរណ៍ និង​រថយន្ត​ដឹក​អ្នកដំណើរ នៅ​ចំណុច​ភូមិ​រវៀង ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ។

​ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​ហៅ​អ្នកបើកបរ​រថយន្ត​១៧១​គ្រឿង រថយន្តក្រុង​២៤​គ្រឿង សាំ​យ៉ុង​-​ទេសចរណ៍​ដឹក​អ្នកដំណើរ ១៤៧​គ្រឿង ធ្វើតេស្ត​សរុប​បាន​ចំនួន​២២៩​នាក់ អ្នកបើកបរ​ចំនួន​១៨១​នាក់ ព្រូ​៤៨​នាក់​។​ ​ចំពោះ លទ្ធផល​ធ្វើតេស្ត​វិជ្ជមាន​ចំនួន​២៣​នាក់ ក្នុងនោះ​​អ្នកបើកបរ​ចំនួន​១៤​នាក់​(​គ្មាន​ប័ណ្ណ​បើកបរ​៥​នាក់​) និង​ព្រូ​៩​នាក់​។ ឃាត់​រថយន្ត​រក្សាទុក បណ្តោះអាសន្ន សរុប​១០​គ្រឿង​។ បាន​ឃាត់​មុខសញ្ញា​ប្រើប្រាស់​សារធាតុ​ញៀន ជា​អ្នកបើកបរ និង​ព្រូ​រថយន្ត​២៣​នាក់​។​

ជន​ពាក់ព័ន្អ​នឹង​គ្រឿងញៀន​នេះ​រួមមាន​៖ ១-​ឈ្មោះ ហ៊ាន តុល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​(​អ្នកបើកបរ​) នៅ​ភូមិ​ស្វាយទាប ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​។​

២-​ឈ្មោះ រី ម៉ី​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​(​អ្នកបើកបរ គ្មាន​ប័ណ្ណ​បើកបរ​) នៅ​ភូមិ​ព្រែកកក់ ឃុំ​មាឃ​បី ស្រុក​ស្ទឹងត្រង់​។​
៣-​ឈ្មោះ ម៉ោង ស្រស់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​(​អ្នកបើកបរ​) នៅ​ភូមិ​ថ្ម​ពូន ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ។​
៤-​ឈ្មោះ នឹម បូរី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ (​អ្នកបើកបរ​) នៅ​ភូមិ​លិច​វត្ត ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ​។​
៥-​ឈ្មោះ អ៊ី​ម ចាន់​ខេមរា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ (​អ្នកបើកប​រថយន្ត​) នៅ​ភូមិ​ភូមិ​តា​អុក ឃុំ​បឹង​ណា​យ ស្រុក​ព្រៃឈរ ។​
៦-​ឈ្មោះ សុខ សៀង​ហៃ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​(​អ្នកបើកបរ គ្មាន​ប័ណ្ណ​បើកបរ​) នៅ​ភូមិ​ទី​២ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម​។​
៧-​ឈ្មោះ សេង ដា​រ៉ា​រិទ្ធ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ (​អ្នកបើកបរ​) នៅ​ភូមិ​ត្រពាំង​ឈូ ឃុំ​មេសរ​ជ្រៃ ស្រុក​ស្ទឹងត្រង់ ។​
៨-​ឈ្មោះ ឡា ផា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​(​អ្នកបើកបរ​) នៅ​ភូមិ​គោ ឃុំ​គោ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។​
៩-​ឈ្មោះ លាង គេង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​(​អ្នកបើកបរ​) នៅ​ភូមិ​ត្រពាំង​ឬ​ស្សី ឃុំ​រកា​រពរ​ប្រាំ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។​
១០-​ឈ្មោះ ចក់ សុភ័ក្ត្រ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ (​អ្នកបើកបរ គ្មាន​ប័ណ្ណ​បើកបរ​) នៅ​ភូមិ​ភូមិ​ព្រៃ​សាច់ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី​ខេត្ត​កំពង់ស្ពឺ​។​
១១-​ឈ្មោះ អាត់ ទីន ភេទ​ប្រុស អាយុ​២០​ឆ្នាំ​(​អ្នកបើកបរ​) នៅ​ភូមិ​កោះ​ឬ​ស្សី ឃុំ​ត្រពាំង​បី ស្រុក​ឈូក​ខេត្ត​កំពត​។​
១២-​ឈ្មោះ ណុប ដា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​(​អ្នកបើកបរ គ្មាន​ប័ណ្ណ​បើកបរ​) នៅ​ភូមិ​ដំណាក់​ឈើ​ក្រំ ឃុំ​ដំណាក់​ឈើ​ក្រំ ស្រុក​ឈូក ខេត្ត​កំពត​។​
១៣-​ឈ្មោះ ភន ភាង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ (​អ្នកបើកបរ​) នៅ​ភូមិ​ស្រែ​ចែង ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គី​រី ខេត្ត​កំពង់ចាម​។​
១៤-​ឈ្មោះ យៀង តង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ (​អ្នកបើកបរ គ្មាន​ប័ណ្ណ​បើកបរ​) នៅ​ភូមិ​ស្អាង ឃុំ​ស្អាង ស្រុក​កោះធំ ខេត្ត​កណ្តាល​។​
១៥-​ឈ្មោះ សុខ សៅ ភេទ​ប្រុស អាយុ​២២​ឆ្នាំ (​ព្រូ​) នៅ​ភូមិ​ល្វា ឃុំ​ល្វា ស្រុក​ព្រៃឈរ​។​
១៦-​ឈ្មោះ សាន សារី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​(​ព្រូ​) នៅ​ភូមិ​តា​ចាក់ ឃុំ​ល្វា ស្រុក​ព្រៃឈរ ។​
១៧-​ឈ្មោះ ឃីម សារ៉ាត់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ (​ព្រូ​) នៅ​ភូមិ​អំពិល​លើ ឃុំ​អំពិល ស្រុក​កំពង់សៀម ។​
១៨-​ឈ្មោះ សុ ផាន់​ណា ភេទ​អាយុ​៣៤​ឆ្នាំ​(​ព្រូ​) នៅ​ភូមិ​កន្លែង​ចក ឃុំ​កន្លែង​ចក ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​។​
១៩-​ឈ្មោះ ហ៊ាង ពេជ្រ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​(​ព្រូ​) នៅ​ភូមិ​ទឹក​ទុំ ឃុំ​កំ​ព័ន្ធស្រុក​មេមត់ ខេត្ត​ត្បូង ឃ្មុំ​។​
២០-​ឈ្មោះ សន ឈុន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ (​ព្រូ​) នៅ​ភូមិ​អង្គ​ក្តី ឃុំ​ទួល​អំពិល ស្រុក​ប​សែត ខេត្ត​កំពង់ស្ពឺ​។​
២១-​ឈ្មោះ តាប់ ប៊ុន ធឿន ភេទ​ប្រុស អាយុ​២១​ឆ្នាំ​(​ព្រូ​) នៅ​ភូមិ​ដំណាក់​ឈើ​ក្រំ ឃុំ​ដំណាក់​ឈើ​ក្រំ ស្រុក​ជុំ​គី​រី ខេត្ត​កំពត​។​
២២-​ឈ្មោះ ដុំ ធា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ (​ព្រូ​)​នៅ​ភូមិ​ពោធិ៍​ដុះ ឃុំ​បឹង​និមល់ ស្រុក​ឈូក ខេត្ត​កំពត​។​
២៣-​ឈ្មោះ ខាន់ បញ្ញា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ (​ព្រូ​) នៅ​ភូមិ​ខ្សាច់​ល្អិត ឃុំ​ផ្សារ​ចំ​បក់ ស្រុក​គ្រគរ ខេត្ត​ពោធិ៍សាត់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×