Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​លុយ​ធ្វើ​អ្វី​ក៏បាន ទាស់​តែ​វា​សមរម្យ​ឬ​មិន​សមរម្យ​ប៉ុណ្ណោះ ៖ សេដ្ឋី​រុស្ស៊ី​ធ្វើ Show ជ្រើសរើស​ប្រពន្ធ ហើយ​មេ​ប្រយោគ​គឺ​កូនប្រុស​ស្រី​ទាំង​៤​នាក់​

spot_img

​ស្ត្រី​ប្រមាណ ២.០០០​នាក់ បាន​ចូលរួម​កម្មវិធី​ជ្រើសរើស​ប្រពន្ធ​របស់​សេដ្ឋី Scherbinin ប៉ុន្តែ​បច្ចុប្បន្ន​ពុំ​ទាន់​នរណា​ឆ្លង​ផុត​វិញ្ញាសារ​សាកល្បង​បានឡើយ ។​

​សេដ្ឋី​សញ្ជាតិ​រុស្ស៊ី Konstantin Scherbinin អាយុ ៣៤​ឆ្នាំ គឺជា​មេកន្ទ្រាញ​នៅក្នុង​ជំនួញ​ប្រេងកាត បាន​រួម​ជាមួយ​កូន​ខ្លួន ៥ នាក់ រៀបចំ​កម្មវិធី​ទូរទស្សន៍​ប្រាកដនិយម​មួយ​មានឈ្មោះ​ថា “Millionaire for Marriage” ដើម្បី​ជ្រើសរើស​ភរិយា ។​

​ដើម្បី​ប្រមូលផ្តុំ​កម្លាំង​សម្រាប់​កម្មវិធី​នេះ Konstantin Scherbinin បាន​ចាត់តាំង​ឲ្យ​កូនប្រុស​ច្បង​គ្រប់គ្រង​ការងារ​ជំនួស ខណៈ​ពេល​កូន ៤​នាក់ ទៀត ស្រី ៣ ប្រុស ១ បាន​ចូលរួម​ក្នុង​គណៈមេប្រយោគ​ដើម្បី​រើស​ប្រពន្ធ​ឲ្យ​ឪពុក ។ កម្មវិធី​នេះ​ទាក់ទាញ​បាន​នារី​វ័យក្មេង មាន​រូប​សម្ផស្ស​ស្រស់ស្អាត ប្រមាណ ២.០០០ នាក់ មក​ចូលរួម​ប្រកួតប្រជែង ។​

​ថ្វីត្បិតតែ​មាន​តែបេ​ក្ខ​នារី​ចូលរួម​ជា​ច្រើនក្តី ប៉ុន្តែ​រហូតទល់​ពេល​នេះ នៅ​ពុំ​ទាន់​រក​បានបេ​ក្ខ​នារីណា​មួយ​សមស្រប​ធ្វើ​ជា​ភរិយា ដោយសារ​មូលហេតុ​ចម្បង គឺ​គណៈមេប្រយោគ ពិតជា​តឹងតែង​ខ្លាំងណាស់ ។​

​ស្រីៗ​ដែល​ចូលរួម​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ធ្វើ​ជា​ភរិយា​សេដ្ឋី Kostantin Scherbinin ។​

​មុនពេល​មាន​ឱកាស​ដើម្បី​ជួប​ផ្ទាល់​ជាមួយ​សេដ្ឋី​រូបនោះ ពួកនាងៗ​ត្រូវ​បញ្ចូន​ឲ្យ​កូន​ទាំង ៤ នាក់ របស់គាត់ សំខាន់​គឺ​បញ្ជាក់ថា ហេតុ​អ្វី​ខ្លួន​ជា​មនុស្ស​ស័ក្តិសម​ក្លាយ​ជា​សមាជិក​របស់​គ្រួសារ​គេ ។​

​គណៈមេប្រយោគ​បានលើកឡើង​ការសន្និដ្ឋាន​ត្រង់ៗ និង​បដិសេធ​ភ្លាមៗ​ចំពោះបេ​ក្ខ​នារី​រូប​ណា​មិនយ​ល់​ស្រប​តាម​គំនិត​ពួកគេ ។​

​បេ​ក្ខ​នារី​ម្នាក់​អាយុ ៤០​ឆ្នាំ ទទួលបាន​ការបដិសេធ​ត្រង់ៗ​របស់​កូនស្រី​វ័យ ១៦ ឆ្នាំ របស់​សេដ្ឋី​នេះ​ថា ៖ នាង​កំពុង​ធ្វើ​អ្វី​? ក្នុង​កម្មវិធី​នេះ ឪពុក​ខ្ញុំ​ស្រឡាញ់​តែ​នារី​ក្មេង ទាក់ទាញ និង​មាន​ថាមពល​ក្តៅគគុក​។ ខ្ញុំ​គិតថា គាត់​ពិបាកចិត្ត​ប្រសិន​បានឃើញ​នាង ។​

​ក្នុង​បញ្ជីរាយនាម​បេក្ខភាព មាន​ទាំង​នារី​ម្នាក់​ជា​កីឡាបាល់ទះ ហើយ​មាន​រាង​ខ្ពស់ស្រឡះ ប៉ុន្តែ​កូនស្រី​របស់​សេដ្ឋី​នេះ​ឈ្មោះ Olga អាយុ ២០​ឆ្នាំ នៅ​តែ​បង្ហាញ​អាកប្បកិរិយា​មិន​ពេញចិត្ត ។ នាង​ថា​ឪពុក​ខ្ញុំ​ស្រឡាញ់​នារី​ជើងវែង ប៉ុន្តែ​មិនមែន​ជើងវែង​ហួសហេតុ​បែបនេះ​ទេ ។ នាង​អាច​សមស្រប​សម្រាប់​លេង​បាល់ទះ​ជាមួយ​កូន​ប្រុស​ខ្ញុំ តែ​ខ្ញុំ​មិនទាន់​មាន​កូន​ទេ ប៉ុន្តែ​ខ្ញុំ​កំពុង​ស្វែងរក​ភរិយា​ឲ្យ​ឪពុក នាង​ពុំ​សមស្រប​ទេ សូម​នាង​អញ្ជើញ​ចុះ ។​

​តាម​ស្ថានីយ៍​ទូរទស្សន៍​រុស្ស៊ី​ដែល​ចាក់ផ្សាយ​កម្មវិធី​នេះ​បានប្រកាសថា អ្នក​ចង់​រស់នៅ​ក្នុងភូមិ​គ្រឹះ​ស្កឹមស្កៃ​របស់​អនាគត​ស្វាមី​ដែល​ជា​សេដ្ឋី​រូបនេះ នៅ​ត្រូវ​ឆ្លងកាត់​វិញ្ញាសារ​ដ៏​លំបាក​ជាច្រើន​ទៀត ម៉ាស៊ីន​ត្រួតពិនិត្យ​ការនិយាយ​កុហក និង​អាថ៌កំបាំង​ទាំងឡាយ​ដែល​ក្នុង​ជីវិត​ពួកគេ​គេ​ចង់​បំភ្លេច​ចោល​ថែមទៀត ។​

​សេដ្ឋី​រុស្ស៊ី Kostantin Scherbinin ថតរូប​ជាមួយ​កូនៗ​លោក ដែល​ជា​មេ​ប្រយោគ ។​

​ប្រសិនបើ​នរណា​រំលង​ផុត​បាន​នូវ​ការសាកល្បង ដ៏​វេទនា និង “​អា​មាស់​នេះ នឹង​ទទួលបាន​សំណូមពរ​រៀបការ ហើយ​ប្តូរ​ទៅ​រស់នៅ​ក្នុង​ភូមិ​គ្រឹះ​ដ៏​ស្កឹមស្កៃ​កណ្តាល​រដ្ឋធានី​មូ​ស្គូ ។​

​បែប​នេះ​ឯង​ជិត​មួយ​ខែ​មក​ហើយ ដែល​កម្មវិធី​នេះ ប្រព្រឹត្ត​ទៅ​ប៉ុន្តែ​ពុំ​មាន​នរណា​ឆ្លង​ផុត​បាន​នូវ​វិញ្ញាសារ​ដែល​មេ​ប្រយោគ​ក្មេងៗ​ទាំងនោះ​ដាក់​ចេញ​ឡើយ ៕ ចន្ទ្រា​

spot_img
×