Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្លីនិក​ពហុ​ព្យាបាល​មួយ នៅ​វៀតណាម​ដាក់​កេស​លុយ សម្បុរ​ស​ធម៌ ហើយ​សរសេរថា “​បើ​អ្នក​ទីទ័ល​សូម​យក ៣​សន្លឹក​ទៅ​” ៖ លទ្ធផល​ពិតជា​នឹកស្មាន​មិន​ដល់ ព្រោះតែ​…

spot_img

​នៅ​ទីក្រុង​ព្រៃនគរ កំពុង​មាន​ការរំជើបរំជួល​នឹង​ករណី​កេស​លុយ​សម្បុរ​ស​ធម៌​មួយ​ដាក់​នៅ​ពីមុខ​ពហុ​ព្យាបាល R ដែល​មាន​អាស័យដ្ឋាន​នៅ​សង្កាត់​លេខ ១០ ក្រុង​ហូជីមិញ ។​

​ស្មាន​ពុំ​ដល់​ថា ពុំ​ត្រឹមតែ​មាន​អ្នកក្រ​ទីទ័ល​យក​លុយ​ពី​កេស​នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប្រការ​សំខាន់​មាន​ទាំង​អ្នក​ស្លៀកពាក់​ស្អាតបាត ដៃ​ម្ខាង​កាន់​ស្បោង​នីឡុង រួច​បា​លុយ​យក​ពី​កេស ពេល​ដែល​សន្តិសុខ​ទៅ​រារាំង​នោះ ថែមទាំង​មាន​ការ​គំរាម​វាយដំ​បន្ថែមទៀត ។​

​យ៉ាងនេះ​ក្តី​តំណាង​គ្លីនិក​និយាយថា ៖ មុននេះ​មាន​មនុស្ស​មួយចំនួន ដែល​ពិនិត្យ​តាម​កាមេរ៉ា​ទៅ ពុំមែន​ជា​មុខសញ្ញា​ក្រ​ទីទ័ល តែ​គឺជា​មនុស្ស​ពោរពេញ​ដោយ​ចិត្ត​លោភលន់ បាន​មក​យក​លុយ​ទាំងអស់​តែ​ម្តង ហើយ​រឿង​នេះ បាន​កើតឡើង​ច្រើន​ដង​មកហើយ​។ ទោះ​យ៉ាងណា​ឥឡូវនេះ បញ្ហា​ខាងលើ​ពុំ​សូវ​កើត​មាន​ដូច​មុន​ទៀត​ទេ ។​

​កេស​លុយ​មនុស្សធម៌​ត្រូវបាន​គេ​ចែករំលែក​លើ​បណ្តាញ​សង្គម ។​

​ពេល​អ្នកកាសែត​សួរ​អំពី​រឿង​នេះ តំណាង​ខាងលើ​បានឲ្យ​ដឹង​បន្ថែមថា ៖ “​នេះ​គឺជា​លុយ​ដែល​បានមក​ពី​អ្នកធ្វើការ​ក្នុង​គ្លីនិក​រួមវិភាគទាន​ដោយ​ស្ម័គ្រចិត្ត ហើយ​មួយចំនួន​ទៀត​បាន​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន យើងខ្ញុំ​គ្រាន់តែ​ធ្វើ​ការងារ​មួយ​តូចតាច​សាមញ្ញ​ជួយ​ដល់​អ្នកក្រីក្រ​ប្រឈម​នឹង​ការលំបាក​តែប៉ុណ្ណោះ ។ ទោះបី​មាន​បាតុភាព​ផ្តើមចេញពី​ជន​លោភលន់​ពី​ជន​មួយ​ចំនួន​ក្តី តែ​កេស​លុយ​នេះ នឹង​មាន​វត្តមាន​បន្ត​រហូត​ដល់​ប្រភព​ផ្គត់ផ្គង់​រីក​ស្ងួត​អស់​។​

គាត់​ប្រាប់​បន្តថា ម្ចាស់​ក្រុម​គឺជា​ពុទ្ធសាសនិកជន​ម្នាក់ ចង់​ធ្វើ​រឿង​មនុស្សធម៌ ហើយ​បាន​ជ្រើសរើស​វិធី​ជំនួស​ឲ្យ​ការផ្តល់បាយ​ទឹកដល់​អ្នក​ក្រនោះ គឺ​អនុញ្ញាត​ឲ្យ​អ្នក​ទីទ័ល​ម្នាក់ៗ​អាច​យក​សន្លឹក​លុយ​ក្រដាស ៥.០០០ ដុង ៣​សន្លឹក ស្មើនឹង ១៥.០០០​ដុង (​ប្រមាណ 0.75 USD) ដើម្បី​ដោះស្រាយ​ទ័ល​បាន​ខ្លះ​ក្នុង​ជីវិត ៕

spot_img
×