Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​បញ្ជាក់​ជំហរ ចង់​ចរចារ​គ្រប់​ពេលវេលា​ជាមួយ​អា​មេ​រិច ក្រោយ​ត្រាំ ប្រកាស​លុបចោល​ ​ជំនួប​កំពូល​

spot_img

​ប្រទេស​កូរ៉េ​ខាងជើង​បាន​និយាយថា ខ្លួន​នៅតែ​មាន​ឆន្ទៈ​ក្នុង​ការចរចារ​គ្រប់ពេលវេលា និង​គ្រប់​​រូបភាព​ជា​មួយ​នឹង​អា​មេ​រិច ហើយ​ការបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​រប​ប​នេះ​ធ្វើឡើង ក្រោយពេល​​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​លុបចោល​ជំនួប​កំពូល ដែល​គ្រោង​ធ្វើឡើង​នៅ​ខែក្រោយ​។​ ​នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC នៅ​ថ្ងៃ​សុក្រ​នេះ​។​

​អនុ​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង Kim Kye-gwan បានបញ្ជាក់​ថា ការសម្រេចចិត្ត​របស់​​លោក ត្រាំ ក្នុង​ការលុបចោល​ជំនួប​កំពូល គឺជា​រឿង​គឺ​ឲ្យ​សោកស្តាយ​បំផុត​។​

​កូរ៉េ​ខាងជើង​បាន​ថ្លែង​បញ្ជាក់ថា ខ្លួន​បាន​អនុវត្ត​តាម​ការសន្យា​ក្នុង​ការរុះរើ​ផ្លូវ​រូង នៅ​ទីលាន​​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​។ ការអះអាង​របស់​កូរ៉េខាងជើង​នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ ​ក្រោយពេល លោក​ត្រាំ ប្រកាសថា ជំនួប​កំពូល​មិនអាច​កើត​ឡើង​នោះទេ​។​

​មន្ត្រីជាន់ខ្ពស់​រដ្ឋបាល​ត្រាំ ម្នាក់​បាន​បញ្ជាក់បន្ថែម​មូលហេតុ​នៃ​ការលុបចោល​ជំនួប​កំពូល​នោះ​ថា​ ​កូរ៉េ​ខាងជើង​បាន​បង្ហាញ​ពី​ការ​គ្មាន​ភាពស្មោះត្រង់​ខ្លាំង និង​មាន​ការ​មិន​គោរព​តាម​ការសន្យា​​ជាច្រើន​ពី​កូរ៉េខាងជើង​។​

​សូមបញ្ជាក់​ថា លោក ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន គ្រោង​ធ្វើ​ជំនួប​កំពូល​លើក​​ដំបូង​នៅ​ថ្ងៃទី ១២ ខែ​មិថុនា​ខាង​មុខ ប៉ុន្តែ​វា​មិនអាច​កើត​ឡើង​បាន​នោះ​ទេ​៕ សុភ័ក្ត្រ

spot_img
×