Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អត់​ខ្លាច​ងាប់​មែន​! បុរស​នេះ​លោត​ចូល​មុខ​រថយន្ត​កុងតឺន័រ​កំពុងបើក​យ៉ាង​លឿន ធ្វើជា​ល្បែង​លេងសើច លទ្ធផល​… (​មាន​វីដេអូ​)

spot_img

​បុរស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​បានធ្វើ​សកម្មភាព​ឡប់ៗ ថត​វីដេអូ​លោត​ចូល​មុខ​រថយន្ត​កុងតឺន័រ​១​គ្រឿង ខណៈ​វា​កំពុងបើក​បោះពួយ​យ៉ាង​លឿន​នៅលើ​ដងផ្លូវ​មួយកន្លែង នៅក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ។​

​សកម្មភាព​លេងសើច​ដ៏​ឆ្កួតៗ​នេះ បាន​បង្ខំ​ឲ្យ​អ្នកបើក​រ៉េ​ចង្កូតរថយន្ត​យ៉ាង​ស្លន់ស្លោ​តែម្តង ដើម្បី​បញ្ចៀស​បុក​សម្លាប់​បុរស​ជនជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត​រូបនេះ ។​ ​ទោះយ៉ាងណា ឥឡូវនេះ ប៉ូលីស​បាន​ឈានទៅ​ចាប់ខ្លួន​បុរស​នោះ​ហើយ ដោយ​ចោទប្រកាន់​ពីបទ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​អ្នកប្រើប្រាស់​ផ្លូវថ្នល់​ដទៃទៀត ។​

​ហេតុការណ៍​ស្ទើរ​គាំងបេះដូង​ជំនួស​នេះ ត្រូវបាន​ធ្វើឡើង​កាលពី​សប្តាហ៍​មុន ស្ថិតនៅលើ​ដងផ្លូវ​មួយកន្លែង​នៃ​ទីក្រុង Medina នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ។​

​តាមរយៈ​វីដេអូ​ឃ្លី​ប បានបង្ហាញ​ឲ្យ​ឃើញ​នៅមុន​ពេល​ហេតុការណ៍​ដ៏​ស្រៀវ​ពោះ​នេះ​កើតឡើង គេ​បានឃើញ​បុរស​ឡប់​នេះ ឈរ​រេ​រាំ​នៅលើ​ដំបូល​រថយន្ត​រប​ស់​ខ្លួន និង​បាន​លោត​ចូល​កណ្តាល​ដងផ្លូវ ខណៈ​ឃើញ​រថយន្ត​កុងតឺន័រ​នោះ​ចូលមក ។ ខណៈ​វា​ចូល​កៀក​ស្ទើរតែ​ជាន់​កម្ទេច​ទៅហើយ បុរស​នេះ​ក៏បាន​ប្រញាប់​ហក់​ចេញពី​ក្បាល​រថយន្ត​យ៉ាង​រហ័ស​តែម្តង ដែល​ធ្វើ​ឲ្យ​អ្នកទស្សនា​ស្រៀវ​ពោះ​ជំនួស​យ៉ាងខ្លាំង ៕ ចន្ទី​

spot_img
×