Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ចំនួន​៣​ថា​មូលហេតុ​ពលរដ្ឋ​១៣​នាក់​ស្លាប់ និង​ច្រើន​នាក់ ករណី​ពុល​នៅ​ស្រុក​ចិត្រ​បុរី បណ្តាល​មកពី​ផឹកស្រា ស ទឹកព្រែកទេ និងអូរគគីរ

spot_img

​ភ្នំពេញ ៖ ក្រសួង​ពាក់ព័ន្ធ​ចំនួន​៣ ក្នុងនោះ​មាន​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​សុខាភិបាល បាន​បង្ហាញ​ពី​មូលហេតុ​ដែល​បណ្តាល​អោយ​ពលរដ្ឋ​១៣​នាក់​ស្លាប់ និង​ច្រើន​នាក់​រងគ្រោះ​នៅ ភូមិ​ស្រែ​នន និង ភូមិ​អាល​ច ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ក្រោយពី​ធ្វើ​ការស្រាវជ្រាវ​និង​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​នោះ​។​

​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ពាក់ព័ន្ធ​ចំនួន​៣​ខាងលើ ដែល​បាន​ធ្វើ​សេចក្តីជូនដំណឹង​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២៤ ឧសភា​។​

​ក្នុង​សេចក្តីជូនដំណឹង​នេះ​បាន​បង្ហាញថា ក្រសួង​ឧស្សាហ៍កម្ម និង​សិប្បកម្ម ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​សុខាភិបាល សូម​ជូនដំណឹង​ចំពោះ មូលហេតុ​ដែល​បណ្តាល​អោយ​ពលរដ្ឋ​១៣​នាក់​ស្លាប់ និង​ច្រើន​នាក់​រង​គ្រោះ អោយបាន​ជ្រាបថា ៖ ការពុល​នៅ​ភូមិ​ស្រែ​នន និង ភូមិ​អាល​ច ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ បណ្តាល​មកពី​ផឹកស្រា ស ដែល​មាន​លក់ ឬ​ផលិត​នៅក្នុង​មូលដ្ឋាន ហើយ​ដែល​មាន​សារធាតុ​មេ​តា​ណុល កម្រិត​ខ្ពស់ និង​ទឹក​ព្រែក​ទេ និង​អូរ​គគី មាន​សារធាតុ​គីមី​មាន​កំហាប់​ខ្ពស់ ដែល​បណ្តាល​មក​ពី​ថ្នាំ​សម្លាប់​ស្មៅ និង​ថ្នាំ​សម្លាប់​សត្វល្អិត​។​ក្រសួង​ឧហ្សាហកម្ម និង សិប្បកម្ម ក្រសួង​រ៉ែ និង ថាមពល និង ក្រសួង​សុខាភិបាល​បន្ត​សហការ​គ្នា​ដើម្បី​បង្ការ ទប់ស្កាត់ និង​ជៀសវាង​នូវ​បញ្ហា​ដែល​កើតឡើង​ជា​យថាហេតុ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

    

spot_img
×