Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត​! ម្ដាយក្មេក​កំពូល​តារាចម្រៀង ព្រាប សុវត្ថិ ប្រាប់​ឱ្យដឹងពី​ពេលវេលា​ដែល​លោក​រៀបការ​

spot_img

​ជារឿយៗ​គេ​ឃើញ​កំពូល​តារាចម្រៀង ព្រាប សុវត្ថិ បង្ហាញ​វត្តមាន​ភរិយា នៅក្នុង​កម្ម​ពិធី​នានា ប៉ុន្តែ​សម្រាប់​ការបង្ហាញ​នេះ ក៏​នៅតែ​មិនសូវមាន​អ្នកគាំទ្រ​ដឹងថា តារាចម្រៀង​ជួរមុខ​រូបនេះ​រៀបការ​តាំងពី​ពេលណា ដឹង​ត្រឹម​ថា​បច្ចុប្បន្ន​លោក​មានកូន​កំលោះ​រហូត​ដល់​ទៅ ៣​នាក់ និង​កំពុង​ចាប់​អាជីព​ជា​តារាចម្រៀង​ក្នុង​ផលិតកម្ម​តែមួយ​ជាមួយ​លោក ។

​ទើបតែ​កាលពី​ម្សិលមិញ​នេះ មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​ចាប់អារម្មណ៍​យ៉ាងខ្លាំង បន្ទាប់ពី​ម្ដាយក្មេក លោក ព្រាប សុវត្ថិ បង្ហោះ​រូបថត​ពីរ​សន្លឹក​បង្ហាញ​ពី​ពិធីមង្គលការ​របស់លោក ដែល​សម្រាប់​រូបថត​នេះ​លោកស្រី​បានឱ្យដឹងថា ថត​ក្នុង​ឆ្នាំ ១៩៩៧ មានន័យថា លោក ព្រាប សុវត្ថិ រៀបការ​តាំងពី​ឆ្នាំ ១៩៩៧ មកម្ល៉េះ​ខណៈដែល​មិនទាន់​មានឈ្មោះ​បោះ​សំឡេង​ក្នុង​វិថី​សិល្បៈ​ចម្រៀង​នៅឡើយ ។

​គួរ​បញ្ជាក់ថា លោក ព្រាប សុវត្ថិ មាន​វ័យ ៤២​ឈានចូល​៤៣​ឆ្នាំ​ហើយ ប៉ុន្តែ​រូបរាង​របស់លោក​នៅតែ​សង្ហា និង​នៅ​ក្មេង​ជានិច្ច ។ តារាចម្រៀង​ធំ​ដឹងក្ដី​នៅ​ខេត្តកណ្ដាល​រូបនេះ បាន​ប្រឡូក​ក្នុង​សិល្បៈ​ចម្រៀង ២៦​ឆ្នាំ​មកហើយ ចាប់តាំងពី​ឆ្នាំ ១៩៩២ រហូតដល់​បច្ចុប្បន្ន ៕ សាវុធ​

spot_img
×