Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ស្នើឲ្យ​រដ្ឋ​មន្ត្រី​ថ្នាក់​ជាតិ​និងអភិបាល​ខេត្តត្បូងឃ្មុំ ​​អង្កេត​បទ​ព្រៃ​ឈើ​ខុស​ច្បាប់នាំចេញ​ទៅប្រទេស​វៀត​ណាម ​តាម​ច្រក​ព្រំដែន​ចាន់​មូល និង​បឹង​ច្រូង​ កំពុងធ្វើ​សកម្ម​ភាព​រាល់​យប់

spot_img

ខេត្តត្បូងឃ្មុំ៖ ប្រជាពលរដ្ឋរស់​នៅ​ជាប់ព្រំដែនកម្ពុជាវៀតណាម នៃខេត្តត្បូងឃ្មុំ បានឲ្យដឹងថា រាល់ថ្ងៃនេះ មាន​ក្រុម​ឈ្មួញរក​ស៊ី​នាំ​ឈើ​ខុស​ច្បាប់ចេញទៅ​ប្រទេសវៀតណាម ឆ្លង​កាត់​ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ​បានធ្វើ​សកម្ម​ភាព​យ៉ាង​អនាធិបតេយ្យស្ទើរ​ជារៀង​រាល់​យប់។

បទល្មើស​នេះ ប្រជាពលរដ្ឋរិះគន់ថា មិនឃើញមាន​មន្ត្រីជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​ ពិសេសឯកឧត្តម លី ឡេង អភិ​បាល​ខេត្ត​ត្បូងឃ្មុំ ហាក់​​មិនសូវ​ចាប់​អារម្មណ៍​​ ឬបានបញ្ជូនកម្លាំងចុះបង្ក្រាប់​ទប់ស្កាត់​បទល្មើសព្រៃឈើនាំ​ចេញទៅ​កាន់​ប្រទេស​វៀតណាម ​តាមច្រក​ព្រំដែន​​ទាំងពីរខាង​លើ​​ឲ្យមាន​ប្រសិទ្ធភាព​ទេ​កន្លងមក។

បញ្ហានេះ ប្រជា​ពលរដ្ឋរស់​នៅតាម​ព្រំដែន ​បានកត់​សម្គាល់ថា ​សកម្ម​ភាពនាំ​ឈើខុស​ច្បាប់នេះ សមត្ថកិច្ច​ជំនាញ​ប្រចាំការ នៅ​តាម​ព្រំដែន​​​ចាន់​មូល ​និង​បឹង​ច្រូង ខេត្ត​ត្បូង​ឃ្មុំ ​មិន​​បាន​អនុវត្ត​​បទបញ្ជាបង្ក្រាបបទ​ល្មើសព្រៃឈើ ដែល​ ​សម្តេច​តេជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា ដាក់ឲ្យ​អនុវត្តឲ្យមន្ត្រីជំនាញអនុវត្ត គឺមិនបានអនុវត្តតាម​ទេ

ប្រភពមិនបង្ហាញអត្តសញ្ញាណ បាន​ចោទថា ​ឈ្មួញឈើទាំងនោះ គឺ​មន្ត្រីជំនាញ​គ្រប់ស្ថាប័ន​ស្គាល់​ឈ្មោះ​គ្រប់គ្នា​រួម​មាន​ឈ្មោះ​ហៅក្រៅ នាយផ្លោកលោក ជាម ដែន ហៅតក ​មេប៉ុស្តិ៍ច្រក​របៀង​បឹងច្រូងលោក ម៉ែន ដេត មន្រ្តី​នគរ​បាល​ភូមិភាគ២លោក អ៊ាត សុភាព ​មន្រ្តីយោធា​សឹករង​ខេត្តត្បូងឃ្មុំ និង​លោក ស្រ៊ុន ផឹងឡាយ មន្រ្តី​កង​រាជ​អាវុធហត្ថស្រុកមេមត់​ជាដើម ក៏​ជាប់ពាក់ព័ន្ធ​សកម្មភាពដឹក​ឈើខុស ​ច្បាប់​ចេញ​ទៅ​ប្រទេស​វៀតណាម​ដែល​កំពុងធ្វើ​សកម្មភាព​រាល់​ថ្ងៃនេះ​ដែរ​
ពល​រដ្ឋ​ចោទថា ​មន្រ្តី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​ភាគច្រើ បាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ខុស​ច្បាប់ ឆ្លង​កាត់​ច្រក​ព្រំដែន​ខេត្ត​ត្បូងឃ្មុំ ​ដោយ​មន្ត្រី​ស្ថាប័ន​មួយ​ចំនួននោះ ចាំតែរាប់ក្បាលឡាន​គិតលុយពីឈ្មួញល្មើស​តែប៉ុណ្ណោះ ដោយ​​មិន​បង្ក្រាបបទល្មើស​ព្រៃឈើទាំង​នោះ​ទេ។

ត្រង់ចំណុចនេះ ប្រជា​ពលរដ្ឋ​ចោទ​ថា ក្រុមឈ្មួញ​ខាងលើ ​បានប្រមូល​ទិញ​ឈើតាម​គ្រប់​រូបភាព ​ចេញពី​បណ្តា​ខេត្ត​មួយ​ចំនួន រួច​ដឹក​​ចេញ​ទៅកាន់​ប្រទេសវៀត​ណាម ​តាមច្រក​ព្រំដែន​ចាន់មូល ដែលគ្រប់គ្រងដោយ លោក​​មេគយ​ ចាន់ សុផាត និងច្រក​របៀង​បឹង​​ច្រូង ​គ្រប់​ដោយ លោក ជាម ដែន ហៅតក។

ផ្តើមពី​បញ្ហានេះ ពល​រដ្ឋ​មានចម្ងល់ថា តើលោក ចាន់ សុផាត និងលោក ជាម ដែន អាងខ្នងបង្អែក​មកពីថ្នាក់​ណា​ទេ ​ទើប​ហ៊ាន​បើក​ដៃ​ឲ្យក្រុម​ឈ្មួញ​ដឹក​ឈើ​ខុស​ច្បាប់ ​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​អនាធិប​តេយ្យ​បែប​នេះ​

ប្រភពពីប្រជាពលរដ្ឋ រស់នៅ​ជិតច្រក​ព្រំដែន​ចាន់​មូល និងច្រករបៀងបឹងច្រូង បានឲ្យដឹងថា ជារៀងរាល់យប់​ ក្រុម​ឈ្មួញ​នៅ​តែបន្ត​ដឹកឈើ​ចេញទៅ​ប្រទេស​វៀតណាម ​ដោយក្នុង​មួយយប់ៗ​មិនក្រោម ៥រថយន្តថុនធំ​នោះ​ទេ
មន្រ្តីស្ថាប័នជំនាញ​មួយរូប​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងដែរថា ​បទល្មើស​ព្រៃ​ឈើ​នៅ​ច្រក​ទាំង២​ខាង​លើនេះ ​ ក្រុមឈ្មួញ ​និង​សមត្ថកិច្ច​ក្នុងស្ថាប័នខ្លះនៅតាមព្រំដែន​​​ ជាអ្នកជួយ​កាង​ការ​ពារ​បទល្មើសនាំ​ឈើ​ខុស​ច្បាប់​​ ដើម្បីនាំចេញ​ទៅ​ប្រទេស​វៀត​ណាម​។ ជាងនេះ​ទៀត ក៏មាន​សមត្ថកិច្ចនៅតាមស្ថាប័នខ្លះ ក៏​បាន​រកស៊ីនាំ​ឈើ​ខុស​ច្បាប់ ចេញ​ទៅ​ប្រទេស​វៀត​ណាម​តាមច្រក​ព្រំដែន​ទាំង​២​នេះ​ដែរ​​មាន​ដូចជា៖ លោក ជាម ដែន ​ហៅ​តក​ជា​ប្រធាន​ច្រក​របៀង​បឹងច្រូង​ ក៏​ជាប់​ពាក់ព័ន្ធ​បទ​ល្មើស​រកស៊ី​ឈើ​ខុស​ច្បាប់​នាំចេញ​ទៅ​ប្រទេស​វៀតណាម​​ តាម​ច្រក​ព្រំដែន ​ដែល​​ខ្លួន​កំពុង​គ្រប់​គ្រងនេះដែរ​។

ផ្តើមពីបញ្ហានេះ ប្រជា​ពលរដ្ឋ​មាន​លំ​នៅឋាន ​នៅ​ក្បែរ​ព្រំដែន ​ខេត្ត​ត្បូងឃ្មុំ ​បាន​សំណូមពរ​ដល់​ថ្នាក់​ដឹកនាំ ​នៅ​តាម​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​ថ្នាក់​ជាតិ ​ឲ្យ​ជួយ​ប​ញ្ជូន​មន្ត្រីចុះ​ស៊ើបអង្កត​ពី​ភាព​មិន​ប្រក្រតី ​នៃបទ​ល្មើស​នាំ​ឈើ​ខុស​ច្បាប់​ចេញ​តាម​ច្រក​ព្រំដែន​​ចាន់​មូល និង​ច្រក​របៀង​បឹងច្រូង ​ខេត្ត​ត្បូងឃ្មុំ ​ឲ្យ​បាន​ឆាប់ ​ដើម្បី​ឈាន​ទៅចុះ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើនេះ ឲ្យ​មាន​ប្រសិទ្ធ​ភាព​ស្រប​តាម​ការ​ចង់​បាន របស់​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា ​បាន​ដាក់​ឲ្យ​អនុវត្ត​នាពេល​កន្លង​មក​​​៕ ដែន សីមា

 

spot_img
×