Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ត្រី​៣​រូប​ត្រូវ​សម្ដេច​តេជោ​ស្តីបន្ទោស​ធ្ងន់ៗ​រឿង​ឆ្លើយ​ដាក់​គ្នា​ជុំវិញ​ករណី​ប្រជាពលរដ្ឋ​ពុល​ស្លាប់​និង​របួស​នៅក្នុង​ឃុំ​កន្ទួត​

spot_img

​ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ស្តីបន្ទោស​ធ្ងន់ៗ​ដល់​លោក​រដ្ឋមន្ត្រី ៣​រូប​មក​ពី​បី​ក្រសួង ដែល​បាន​ឆ្លើយ​ដាក់​គ្នា​ជុំវិញ​ករណី​ប្រជាពលរដ្ឋ​ពុល​នៅក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ កាលពីដើម​ខែ​ឧសភា ឆ្នាំ​២០១៨​កន្លងទៅនេះ​នៅ​មុន​ចាប់ផ្តើម​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ ។​

​សម្តេចនាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ចាត់ទុកថា​ការព្យាយាម​សាចទឹក​ដាក់​គ្នា​របស់​រដ្ឋមន្ត្រី​ទាំង​៣​រូប​នេះ​គឺ រួម​មាន​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម និង​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ គឺជា​ការ​ខ្វះ​ទំនួល​ខុស​ត្រូវ​របស់​ខ្លួន​ក្នុង​ហេតុការណ៍​ខាងលើ​នេះ​។​

​នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃ​ទី ២៥ ឧសភា ២០១៨ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាក់​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ជំនាញ​៣ ដែល​បាន​តាមដាន​ស្រាវជ្រាវ​ពី​សារធាតុពុល ដែល​បង្ក​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​នៅ​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​ដែល​បណ្តាល​ឲ្យ​ពលរដ្ឋ​ចំនួន​១៣​នា​
​ក់​ស្លាប់​បាត់បង់​ជីវិត និង​ជាង​២០០​នាក់​ផ្សេង​ទៀត ត្រូវបាន​ក្រុម​គ្រូពេទ្យ​ជួយសង្គ្រោះ និង​ព្យាបាល​ផុតពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​

​ក្រសួង​ឧស្សា​កម្ម និង​សិប្បកម្ម ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​សុខាភិបាល​សូម​ជំរាប​ជូនដំណឹង ដល់​ស​ធា​រណៈ​ជន​អោយបាន​ជ្រាបថាៈ ការពុល​នៅ​ភូមិ​ស្រែ​នន និង​ភូមិ​អាល​ច ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ បណ្តាលមកពី​ស្រាស ដែល​មាន​លក់ ឬ​ផលិត​នៅក្នុង​មូលដ្ឋាន ហើយ​ដែល​មាន​សារធាតុ​មេ​តា​ណុល​កម្រិត​ខ្ពស់ និង​ទឹក​ព្រែក​ទេ និង​អូរ​គគី មាន​សារធាតុ​គីមី មាន​កំហាប់​ខ្ពស់ ដែល​បណ្តាល​មក​ពី​ថ្នាំ​សម្លាប់​ស្មៅ និង​ថ្នាំ​សម្លាប់​សត្វល្អិត​។​

ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​, ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​សុខាភិបាល បន្ត​សហការ​គ្នា​ដើម្បី​បង្ការ ទប់ស្កាត់ និង​ជៀសវាង​នូវ​បញ្ហា​ដែល​កើតឡើង​ដោយ​យថាហេតុ​។​

​សម្តេច​តេជោ បានបញ្ជាក់​ថា “​រឿង​ប៉ុណ្ណឹង​មិនគួរឲ្យ​នាយករដ្ឋមន្ត្រី​ឈឺ​ក្បាល​នោះ​ទេ ហើយ​ត្រូវ​គោរព​ឋានានុក្រម និង​កុំ​យក​ឈ្នះ​ដោយ​ខ្លួនឯង ។ ក្រសួង​សុខាភិបាល គេ​បាន​ធ្វើ​កិច្ចការ​នេះ​រួចហើយ ហើយ​លោក​ម៉ម ប៊ុនហេង បាន​ស្នើ​ខ្ញុំ ខ្ញុំ​បាន​ស្នើ​ឲ្យធ្វើ​កិច្ចការ​នេះ ហើយ​បាន​ដឹក​អ្នកជំងឺ​យក​ទៅ​ព្យាបាល ចុះ​ហេតុអ្វី​យើង​មិន​ទទួលលទ្ធផល បែរ​ជា​ទៅ​បង្កើត​រឿង​ដទៃទៀត ដែល​មិន​គួរ​ឲ្យ​កើត​។

នៅពេលដែល​ចេញ​របាយការណ៍​ត្រូវតែ​មាន​ការទទួលខុសត្រូវ​ជាក់លាក់ ហើយ​មិនទាន់​មាន​ការអនុម័ត​ពី​នាយក​រដ្ឋមន្ត្រី​ផង បែរជា​ចេញ​របាយការណ៍ ហើយ​កន្លង​ទៅ ក្រសួង​សុខាភិបាល គេ​បាន​ធ្វើ​កិច្ចការងារ​នេះ ប៉ុន្តែ​មិន​ហាម​មិនឲ្យ​អស់លោក​ធ្វើ​ការងារ​នេះ​ទេ ។ រឿង​នេះ​ដល់​ថ្នាក់​ប្រជាជន​មក​ស្លាប់​ដោយ​មិន​ដឹង​ហេតុផល ។ រឿង​នេះ​យើង​បាន​ដឹង​តាំងពី​មុន​មក​ហើយ គឺ​ពុល​ស្រា​ម្ខាង ហើយ​និង​ធាតុអាកាស​កំពុង​តែ​ក្តៅ​បូក​ជាមួយ​ទឹក​ដែល​កំពុង​ប្រជាជន​ផឹក ហើយ​រឿង​នេះ​អគ្គនាយក​ក្រសួង​សុខាភិបាល បាន​ឡើង​និយាយ​ក្នុង​ទូរទស្សន៍​ដោយ​បញ្ជាក់​អំពី​ហេតុផល​ដែល​បណ្តាល​ឲ្យ​ប្រជាជន​រងគ្រោះ​យ៉ាង​ច្បាស់​ហើយ ចុះ​ហេតុ​អ្វី​រយៈពេល​៣​អាទិត្យ បែរជា​ចាប់ផ្តើម​មាន​របាយការណ៍​មួយ​ថា​ប្រជាជន​ស្លាប់​ដោយសា​តែ​សារធាតុ​ស្យា​នី​ត​អី​ណា​នោះ​ទៅ​វិញ ដែល​ជា​រឿង​មិន​សម​ហេតុ មិន​សម​ផល​”៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×