Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​កងរាជអាវុធហត្ថ សហការ បង្ក្រាប​ការដ្ឋាន​រ៉ែ ខុស​ច្បាប់​ចំនួន ៤​កន្លែង​

spot_img

​មណ្ឌលគិរី​ ៖ កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​ដែល​ដឹកនាំ​ដោយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចុះ​ត្រួតពិនិត្យ​ទីតាំង​ការដ្ឋាន​រ៉ែ​ខុសច្បាប់​៤​គោលដៅ នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៨ ស្ថិត​ភូមិ​ពូ​ទង់ ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ដោយ​បាន​ឃាត់ខ្លួន​មនុស្ស​មួយចំនួន​។​

​កម្លាំង​កងរាជអាវុធហត្ថ បានឲ្យដឹងថា ក្រោម​បទ​បញ្ជា​ផ្ទាល់​របស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាកា​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​កងរាជអាវុធហត្ថ​បាន សហការ​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ​ទីតាំង ការដ្ឋាន​រ៉ែ​ខុស​ច្បាប់​ចំនួន​បួន​កន្លែង​ស្ថិត​ភូមិ​ពូ​ទង់ ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៨ ដោយ​មាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី មន្ត្រី​ក្រសួង​បរិស្ថាន មន្ត្រី​ក្រសួង​រ៉ែ និង​ឋាម​ពល កម្លាំង​នរគ​បាល​ខេត្ត កម្លាំង​យោធា​ខេត្ត និង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ការដ្ឋាន​រ៉ែ​ខុសច្បាប់​៤​គោលដៅ​៖ គោលដៅ​ទី​១ មាន​កម្មករ​ចំនួន ចំនួន ៣​នាក់ (​ប្រុស​២ ស្រី​១) ប៉ុន្តែ​ពុំ​ស្គាល់​សាវតា​របស់​ម្ចាស់​ការដ្ឋាន​។ គោលដៅ​ទី​២ ម្ចាស់​ឈ្មោះ សល់ ធី (​ទីលំនៅ​ទី​រួម​ខេត្ត​មណ្ឌល​គី​រី​) មាន​រោង​សិប្បកម្ម​កិន និង​រ៉ែ​ង​រ៉ែ​មាស​មួយ​និង​សម្ភារៈ​មួយចំនួន គ្មាន​ម្ចាស់​នៅនឹងកន្លែង​។ គោលដៅ​ទី​៣ ម្ចាស់​ឈ្មោះ តា​សម្បត្តិ (​មិន​ស្គាល់​ទីលំនៅ​) ឃើញ​មាន​រោង​សិប្បកម្ម​កិន និង​រ៉ែ​ង​រ៉ែ​មាស​មូយ​និង​សម្ភារៈ​មួយចំនួន គ្មាន​ម្ចាស់​នៅនឹងកន្លែង​។ គោលដៅ​ទី​៤ មាន​រោង​សិប្បកម្ម​កិន និង​រ៉ែ​ង​រ៉ែ​មាស​មួយ និង​សម្ភារៈ​មួយចំនួន គ្មាន​ម្ចាស់​នៅ​កន្លែង​។​

​បច្ចុប្បន្ន​សម្ភារៈ​ដែល​បាន​ស​ន្ស​ល់​ទាំង​បួន​កន្លែង ត្រូវបាន​ក្រុម​ការងារ វេច​ខ្ចប់​ដើម្បី​ធ្វើ​ការពិសោធន៍ ចំពោះ​គ្រឿង​ម៉ាស៊ីន​នៅ​ការដ្ឋាន ដែល​បម្រើ​ឱ្យ​ជីវ​កម្ម​ល្មើស​រ៉ែ​នេះ ប្រគល់​ជូន​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​ដើម្បី​ចាត់ការ​បន្ត ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×