Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹក​ស្រា​បៀរ​ហ្គេន​ស្បឺ​គ រអិល​ធ្លាក់​ផ្លូវ ធ្លាក់​ស្រា​ពេញ​ដី​

spot_img

​ខេត្ត​កោះកុង​៖ គ្រោះថ្នាក់​ចរាចរ​បង្កឡើង​ដោយ​ខ្លួនឯង រថយន្ត​ដឹក​ស្រា​បៀរ​ហ្គេន​ស្បឺគរ​អិលធ្លាក់​ចេញពី​ផ្លូវ ធ្លាក់​ស្រា​ពេញ​ផ្លូវ ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង ៧:៣៥​នាទី​ព្រឹក លើ​ដងផ្លូវ​ជាតិ​លេខ​៤៨ ចន្លោះ​គីឡូម៉ែត្រ ១០៨-១០៩ ស្ថិតក្នុង​ភូមិ​ដី​ទំនាប ឃុំ​ត្រពាំងរូង ស្រុក​កោះកុង ។​

​រថយន្ត​ដឹក​ស្រា​បៀ​ហ្គេន​ស្បឺគ​ពាក់​ស្លាក​លេខ ភ្នំពេញ​2AA-9690 ពណ៌​ក្រហម​-​ស បាន​ដឹក​ស្រា​បៀរ​ពី​ភ្នំពេញ យក​ទៅ​កោះកុង បាន​រអិល​ធ្លាក់​ផ្លូវ នៅ​ចំណុច​ខាងលើ​។ រថយន្ត​នោះ​បើកបរ​ដោយ ឈ្មោះ ញឹម លី​ហួរ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពេជ្រនិល ឃុំ​ត្រៃ​ត្រ​យឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ពុំ​មាន​រងរបួស និង​ព្រូឡាន ឈ្មោះ សំ មករា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ដូចគ្នា ពុំ​មាន​រងរបួស​។ ដោយឡែក​រថយន្ត​រង​ការខូតខាត និង​ស្រា​បៀ​រ ខូចខាត​មួយចំនួនធំ​ដែល​ធ្លាក់​ចេញពី​រថយន្ត មក​លើ​ដី ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×