Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​កំទេច​កន្លែង​បាញ់​សាកល្បង​នុយក្លេអ៊ែរ​ចោល (​មាន​វីដេអូ​)

spot_img

​ប្រទេស​កូរ៉េ​ខាងជើង​បាន​កំទេច​កន្លែង​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​តែ​មួយ​របស់​ខ្លួន​ចោល ហើយ​​មាន​អ្នក​សារពត៌មាន​អន្តរជាតិ​មួយចំនួន ត្រូវបាន​គេ​អញ្ជើញ​ឲ្យទៅ​ចូលរួម​មើល​ការកម្ទេច​នោះ កាល​​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC​។​

​ទោះយ៉ាងណា របប​កុម្មុនិស្ត​នេះ មិន​បាន​អនុញ្ញាតិឲ្យ​អ្នកសង្កេតការឯក​រាជ្យ​ចូលរួម​នោះ​ទេ​។ អ្នក​​វិទ្យាសាស្ត្រ​ជឿជាក់ថា កន្លែង​នោះ​បាន​បាក់​រលំ​រួចហើយ ដោយសារ​តែ​ការបាញ់​សាកល្បង​នុយក្លេអ៊ែរ​​លើកចុងក្រោយ កាលពី​ឆ្នាំ ២០១៧​។​

​សូមបញ្ជាក់​ថា ការកំទេច​កន្លែង​បាញ់​សាកល្បង​អាវុធ​ប្រល័យ​លោក របស់​កូរ៉េ​ខាងជើង កើតឡើង​​មុនពេល ជំនួប​កំពូល​រវាង ដូ​ណា​ល់ ត្រាំ និង គីម ជុង​អ៊ុន ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី ១២ ខែ​​មិថុនា​ខាង​មុខ ប៉ុន្តែ​គំរោង​នៃ​ជំនួប​កំពូល​នោះ ត្រូវ​បាន​លុបចោល​ដោយ​លោក ត្រាំ​បាត់ទៅហើយ​៕ សុភ័ក្ត្រ

spot_img
×