Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់ រំលោភ​សេពសន្ថវៈ ក្មេងស្រី​អាយុ​១៧​ឆ្នាំ​ និង​គំរាម​មិន​ប្រាប់ឪពុកម្តាយ​

spot_img

​ខេត្ត​ពោធិ៍សាត់​៖ នគរបាល​ស្រុក​ភ្នំក្រវាញ បាន​ចាប់​ឃាត់ខ្លួន​បុរស​ម្នាក់ ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ បាន​សម្រេច​លើ​ក្មេងស្រី​ម្នាក់ អាយុ​១៧​ឆ្នាំ កាលពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ចំណុចរ​លាប​ប​ប្រក ជាប់​ព្រំប្រទល់​ខេត្ត​កំបង់​ស្ពឺ ស្ថិតក្នុង​ភូមិ​ក្សេត្រ​បូរី ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ យក​មក​កាន់​អធិការដ្ឋាន​នគរបាល ដើម្បី​ធ្វើ​ការសួរនាំ​។​

​នគរបាល​ស្រុក​ភ្នំក្រវាញ បានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ ម៉ែន ថា ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​ក្សេត្រ​បូរី ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ចំណែក​ជនរងគ្រោះ​ឈ្មោះ​អាយុ​១៧​ឆ្នាំ​។ តាម​ការរៀបរាប​របស់​ម្តាយ​ក្មេងស្រី​រងគ្រោះ បាន​ប្រាប់​សមត្ថកិច្ច​ថា កូនស្រី​បាន​ប្រាប់​គាត់​ថា កន្លង​មក​ឈ្មោះ ម៉ែន ថា បាន​ចាប់រំលោភ​ខ្លួន​ជា​ច្រើនលើក​ច្រើនសា ហើយ​រាល់​ការរំលោភ គឺ​មិន​ឱ្យ​និយាយ​ប្រាប់​ម្តាយ ឪពុក ឬ​អ្នក​ណា​ផ្សេង ឲ្យបាន​ដឹង​ឡើយ ប្រសិន​បើ​នាង​ហ៊ាន​និយាយ​នោះ គាត់​នឹង​សម្លាប់ចោល​។ រឿងអាស្រូវ​មួយ​នេះ រហូតមកដល់​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៨ ក៏​បាន​បែកធ្លាយ ចេញ​ពី​ជនរងគ្រោះ ហើយ​ម្តាយ​ឮ​ក៏​ប្រញាប់​មក​ប្តឹង​សមត្ថកិច្ច ដើម្បី​រក​យុត្តិធម៌​ជូន​កូន​របស់​គាត់​។​

​លោក​វរសេនីយ៍ត្រី តាន់ គា​រិទ្ធ អធិការ​ស្តីទី នគរបាល​ស្រុក​ភ្នំក្រវាញ បានឱ្យដឹងថា ការចាប់ខ្លួន​ជនសង្ស័យ​នេះ គឺ​សមត្ថកិច្ច​ធ្វើឡើង​តាម​ពាក្យបណ្តឹង របស់​ក្រុម​គ្រួសារ​ជនរងគ្រោះ ។ ដោយ​ក្រោយពី​ទទួលបាន​បណ្តឹង សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ ដល់​ចំណុច​ជន​សង្ស័យ និង​ជនរងគ្រោះ រស់នៅ​ចំណុច​ខាងលើ ហើយ​ក៏​នាំខ្លួន​ជនសង្ស័យ មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ធ្វើ​ការសួរនាំ​។ ក្រោយ​សមត្ថកិច្ច​សួរនាំ​រួចហើយ ឈ្មោះ ម៉ែន ថា បាន​សារភាព​ប្រាប់ថា ពិតជា​បាន​រំលោភ​ជនរងគ្រោះ​ពិតមែន ដើម្បី​ជៀសវាង​ការ​ខ្មាសអៀន ជនសង្ស័យ​ត្រូវ​គំរាម​ជនរងគ្រោះ មិន​ឱ្យ​និយាយ​រឿង​នេះ​ឱ្យ​អ្នកដឹង​នោះឡើយ​។​

​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​មក​តុលាការខេត្ត​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×