Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះ​តែ​ឪពុក​ធ្វើបាប​ម្តាយ​ពេក ហើយ​ដឹងថា គាត់​សហាយស្មន់​ជាមួយ​បងថ្លៃ​មេម៉ាយ ខណៈ​ជន​សម​ឡើង​រកាដែក​ទាំងពីរ ឆ្លើយ​លាក់បាំង​កំហុស​ដោយ​មូលហេតុ​គួរឲ្យ​អស់សំណើច​…(មានវីដេអូ)

spot_img

ក្នុង​ឃ្លីប​គេ​ប្រទះ​ឃើញ​កូនប្រសារ​ស្រី​ស្លៀកខោ​បញ្ច្រាស់ ហើយ​ឪពុកក្មេក​ភ្លេច​ទាញ​ខ្សែ​រ៉ូត​ខោ ខណៈពេល​កូនប្រុស​បង្ហើ​ត​តាម​ទាន់ និង​ថត​ឃ្លីប​នៅ​ផ្ទះសំណាក់ ។ ស្តាប់​អ្នក​ទាំង​ពីរ​យក​លេស​បិទ​បាំង​ទង្វើ​ផ្តេសផ្តាស​ក្នុង​បន្ទប់​តែមួយ នរណាៗ​ក៏​អស់សំណើច ។ រី​ឯ​យុវជន​ជា​កូនបង្កើត​ប្រាប់ថា ខ្លួន​ដាច់ចិត្ត​បង្ហោះ​ឃ្លីប​នេះ​ជា​សាធារណៈ​ព្រោះ​តែ​ឪពុក​ខ្លួន​វាយដំ​ធ្វើបាប​ម្តាយ​ជា​រៀងរាល់ថ្ងៃ ។​

យុវជនដែលជាអ្នកបង្ហោះឃ្លីបលើបណ្តាញសង្គម

​ហេតុការណ៍​នេះ កើតឡើង​នៅ​ក្រុង Buon Ma Thuot ខេត្ត​ដាក់​ឡាក់ ជាប់​ព្រំដែន​ខេត្ត​មណ្ឌល​គី​រី ។​

​តាម​ខ្លឹមសារ​ឃ្លី​បដែល​ថត​ដោយ​កូនប្រុស​បង្កើត​នោះ​គឺ​គាត់​បាន​តាមដាន ហើយ​ក៏​ប្រទះឃើញ​ឪពុក​ខ្លួន រួម​នឹង​បងថ្លៃ បាន​ចូលទៅ​ក្នុង​ផ្ទះសំណាក់ នៅ​ទីក្រុង​នេះ ។​

​ឃ្លី​ប​ដែលថ​តបាន បង្ហាញឲ្យឃើញថា ខណៈពេល​ទើប​ចេញផុត​ពី​បន្ទប់ មនុស្ស​ប្រុស​ដែល​គេ​ដឹងថា ជា​ឪពុកក្មេក នៅ​ពុំទាន់​បាន​ទាញ​ខ្សែ​រ៉ូត​ខោ​នៅឡើយ ខណៈពេល​កូនស្រី​ជា​កូនប្រសារ​បែរ​ជា​ស្លៀកខោ​បញ្ច្រាស់​ទៅវិញ ។​

​នៅ​ខណៈ​ពេល​ចេញពី​បន្ទប់​មួយ​សន្ទុះ គេ​ឮ​សូរ​សំឡេង​ស្រែក​ដាក់​គ្នា​ទៅវិញ ទៅមក​រវាង​ឪពុក​និង​កូនប្រុស​បង្កើត រួច​បុរស​ចំណាយ​ជា​ឪពុក​បាន​ដឹក​កូនប្រសារ​ស្រី​ចេញទៅ ។​

អ្នក​បង្ហោះ​ឃ្លីប​នេះ បាន​ចែករំលែក​លើ​បណ្តាញ​សង្គម​ថា ខ្លួន​គឺជា​កូនប្រុស​បង្កើត​រប​ស់បុ​រស​វ័យ​ចំណាស់​នោះ ។ ហើយ​ចាប់បាន​ភស្តុតាង​ឪពុក​ខ្លួន​នាំ​កូនប្រសារ​ស្រី​ចូល​ក្នុងផ្ទះ​សំណាក់ ។

ម្តាយដែលរងការវាយដំ

លោក​បន្តថា បងប្រុស​ខ្លួន បាន​ស្លាប់​កាលពី​ដើម​ឆ្នាំ​ទៅ​មិញ ។ មិន​បាន​ប៉ុន្មាន​ផង ក៏​ឮ​ពាក្យ​ចរចា​ម​អា​រ៉ា​ម រវាង​ឪពុក​ខ្លួន និង​កូនប្រសារ ទន្ទឹម​នោះ​ខ្លួន​លោក​ក៏​សង្កេតឃើញ​ឪពុក​ខ្លួន​តែងរ​ករឿង​ម្តាយ ហើយ​ថែមទាំង​វាយដំ​ទៀត ។ មូលហេតុ​នេះ​ឯង​ធ្វើឲ្យ​លោក​ប្តេជ្ញាចិត្ត​ចាប់​ភស្តុតាង​ឲ្យ​បាន ហើយ​ថ្ងៃមួយ លោក​បាន​តាម​ទាន់ និង​ថត​យក​ឃ្លីប​ខាងលើ ។​

​តាមរយៈ​ឃ្លីប​នេះ អ្នកកាសែត​បាន​ស្វះស្វែង​រក​ជួប​បុរស​ជា​ឪពុក ដើម្បី​ធ្វើ​បទសម្ភាសន៍ ។​

​បុរស​ជា​ឪពុក​បកស្រាយ​ថា ៖ កូនប្រុស​ខ្ញុំ​ដែល​ជា​ប្អូនថ្លៃ បាន​បង្ក​ជម្លោះ​ធ្វើឲ្យ​កូនប្រសារ​ស្រី​បាន​ចាកចោល​កូន និង​ផ្ទះ​ខ្ញុំ ទៅ​នៅ​ផ្ទះ​ម្តាយបង្កើត​គេ​វិញ ។ ហេតុនេះ​លោក​ក៏​បាន​ទៅ​ជួប​ដន្លង រួច​ដឹក​កូនប្រសារ​ស្រី​មក​ជួល​ផ្ទះសំណាក់ ដើម្បី​នាង​រស់នៅ​ទីនោះ​ជាមួយ​កូនៗ​នាង ។ បុរស​ជា​ឪពុក និយាយ​បន្ត ៖ ខ្ញុំ​ចូល​ទៅ​បាន​ប្រមាណ ២​នាទី​ប៉ុណ្ណោះ ស្រាប់តែ​អា​កូនប្រុស​ខ្ញុំ​វា​មក​វាយ​អង្រួន​ទ្វារ​ក្ឌាំងៗ ពេលនោះ​ខ្ញុំ​និង​កូនប្រសារ​ស្រី​នៅ​ស្លៀកពាក់​ធម្មតា ទាំង​ខ្ញុំ​នៅ​ពាក់មួក​សុវត្ថិភាព រីឯ​កូនប្រសារ​ខ្ញុំ​នៅ​ស្ពាយ​កាបូប ដាក់​ឆ្នោត​សម្រាប់​លក់ ។ កំហុស​របស់​ខ្ញុំ​គឺ​ធ្វើ​ជា​ឪពុកក្មេក​គេ តែ​បែរជា​ទៅ​ជួល​ផ្ទះសំណាក់​ឲ្យ​កូនប្រសារ​ស្រី វា​ពិតជា​ពិបាក​នឹង​បកស្រាយ ។ ពេល​គេ​សួរ​ដល់​រឿង​ខ្សែ​រ៉ូត​ខោ គាត់​ឆ្លើយថា គាត់​តែង​ភ្លេច​ទាញ​ខ្សែ​រ៉ូត​ខោ​ជារឿយៗ មនុស្ស​ពីរ​នាក់​ដែល​ត្រៀម​ឡើង​ដើម​រកា ឬ​ចុះ​ខ្ទះ​ខ្លាញ់​មិន​ដឹង​ទេ​។​

នាង​កូនប្រសារ​ស្រី​ស្លៀកខោ​បញ្ច្រាស់

​ចំណែក​នាង​ស្រី​ជា​កូនប្រសារ​វិញ ខំប្រឹង​បូ​បាច់​ប្រាប់ថា ជាង​១០​ឆ្នាំ​មកហើយ គេ​តែង​និយាយ​អាក្រក់​ពី​ខ្ញុំ និង​ឪពុក​ក្មេង ។ ប្រហែល​ដោយសារ​ឪពុក​ខ្ញុំ​ច្រើន​ដឹក​ខ្ញុំ​ទៅ​លក់​ឆ្នោត ហើយ​ចៅ​របស់​គាត់​ទៅ​រៀន ទើប​គេ​ពោល​ពាក្យ​ចរចា​ម​អា​រ៉ា​ម​ផ្តេសផ្តាស​បែបនេះ ហើយ​ថ្ងៃនោះ​គាត់​គិត​ជួល​ផ្ទះសំណាក់​ឲ្យ​ម៉ែ​កូនខ្ញុំ​នៅ​បណ្តោះអាសន្ន​ប៉ុន្មាន​ថ្ងៃ ពុំ​មាន​បំណង​អ្វី​ផ្សេង​ឡើយ ។​

​ពេល​ត្រូវ​ចោទសួរ​ពី​រឿង​ស្លៀកខោ​បញ្ច្រាស់​វិញ នៅពេល​ចេញពី​បន្ទប់​ក្នុងផ្ទះ​សំណាក់ នាង​អះអាង​ថា មុន​នោះ មុន​ពេល​ទៅ​លក់​ឆ្នោត ម្តាយ​និង​ប្អូនស្រី​បង្កើត​របស់​នាង​បាន​រំលឹក​ប្រាប់​នាង​ពី​រឿង​ស្លៀកខោ​បញ្ច្រាស់​ដែរ តែ​នាង​ភ្លេច​ស្លៀ​កឲ្យត្រឹមត្រូវ​វិញ ។

តាម​ប្រិយមិត្ត តួអង្គ​បី​រូប និង​រឿងរ៉ាវ​ក្នុង​ឃ្លីប តើ​នរណា​ជា​អ្នក​ខុស​?​

spot_img
×