Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ផ្លាស់ប្តូរ និង​តែងតាំង​ឯកអគ្គរាជទូត និង​មន្ត្រី​ការទូត​ជាន់ខ្ពស់​ចំនួន​២២​រូប​

spot_img

​​ភ្នំពេញ ៖ ទេសរដ្ឋមន្ត្រី លោក​ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​សម្រេច​រួច​ហើយ ក្នុង​ការផ្លាស់ប្តូរ និង​តែងតាំង​ឯកអគ្គរាជទូត និង​មន្ត្រី​ការទូត​ជាន់ខ្ពស់​មួយ​ចំនួន​ប្រចាំ​នៅ​បរទេស​ចំនួន​២២​រូប ។​

​ឯកអគ្គរាជទូត និង​មន្ត្រី​ការទូត​ជាន់ខ្ពស់​ដែល​ផ្លាស់ប្តូរ និង​តែងតាំង​នេះ​គឺ មាន​ការផ្លាស់ប្តូរ​ចំនួន​៧​រូប និង​តែងតាំង​ចំនួន​១៥​រូប​។​នេះ​បើ​យោងតាម​លិខិត​របស់​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ដែល​ផ្ញើ​ជូន​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​សម្តេច​តេជោ ហ៊ុន សែន ចុះ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៨ ហើយ​ដែល​យើង​ទើប​ទទួលបាន​នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា​នេះ​។​

​ក្នុង​លិខិត​នេះ​បានឲ្យដឹងថា ឯកអគ្គរាជទូត និង​មន្ត្រី​ការទូត​ជាន់ខ្ពស់​ចំនួន​២២​រូប ដែល​ត្រូវ​សុំ​ផ្លាស់ប្តូរ និង​តែងតាំង​នោះ​មានដូចជា ឯកអគ្គរាជទូត​ចំនួន​០៧​រូប ដែល​ត្រូវ​ផ្លាស់ប្តូរ​រួមមានៈ ទី​១. ផ្លាស់ប្តូ​រលោក ជា ធីរៈ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស ប៊ែលហ្ស៊ិក និង​ជា​ឯកអគ្គរាជទូត​តែងតាំង​ប្រចាំ​ប្រទេស​អូទ្រីស ហូ​ឡង់ លុច​ហ្សំ​បួ​រ និង​អម​សហភាព​អឺរ៉ុប ចូល​ប្រទេស​ដោយ​ត្រូវ​ចប់​អាណត្តិ​បេសកកម្ម​។ ទី​២. ផ្លាស់ប្តូ​រលោក ពេជ្រ ឃុន​បញ្ញា ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌា និង​ជា​ឯកអគ្គរាជទូត​តែងតាំង​ប្រចាំ​ប្រទេស​បង់​ក្លា​ដេស ស្រីលង្កា ប៉ា​គី​ស្ថាន និង​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់ ចូល​ប្រទេស​ដោយ​ត្រូវ​ចប់​អាណត្តិ​បេសកកម្ម​។ ទី​៣. ផ្លាស់ប្តូរ​លោកស្រី ជា គឹម​ថា ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន ចូល​ប្រទេស​ដោយ​ត្រូវ​ចប់​អាណត្តិ​បេសកកម្ម​។ ទី​៤. ផ្លាស់ប្តូរ​លោកស្រី ទួត បញ្ញា ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ហ្វីលីពីន ចូល​ប្រទេស​ដោយ​ត្រូវ​ចប់​អាណត្តិ​បេសកកម្ម​។ ទី​៥. ផ្លាស់ប្តូ​រលោក ទុយ រី ឯកអគ្គរាជទូត​តំណាង​អចិន្ត្រៃយ៍​ប្រចាំ​អង្គការ​សហ ប្រជាជាតិ និង​ប្រទេស​កាណាដា ចូល​ប្រទេស​ដោយ​ត្រូវ​ចប់​អាណត្តិ​បេសកកម្ម​។ ទី​៦. ផ្លាស់ប្តូ​រលោក ជុំ ប៊ុន​រ៉ុង ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក និង​ជា​ឯកអគ្គរាជទូត​តែងតាំង​ប្រចាំ​រដ្ឋ​ម៉ិច​ស៊ិកកូ ចូល​ប្រទេស​ដោយ​ត្រូវ​ចប់​អាណត្តិ​បេសកកម្ម​។ ទី​៧. ផ្លាស់ប្តូរ​លោក​កេត សោ ផាន់ ឯកអគ្គរាជទូត​ប្រតិភូ​អចិន្ត្រៃយ៍​ប្រចាំ​អង្គការ​យូណេស្កូ និង​ជា នាយក​ផ្ទះ​ខ្មែរ នៅ​មជ្ឈមណ្ឌល​សាកលវិទ្យាល័យ​នៅ​ទីក្រុង​ប៉ារីស ចូល​ប្រទេស​ដោយ​ត្រូវ​ចប់​អាណត្តិ​បេសកកម្ម​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×