Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រៀវសាច់ជំនួស! យុវជន​ទាំង​នេះ​​​ប្រលែង​​ជា​​មួយ​ខ្លា ប្រៀប​ដូច​លេង​ជា​មួយ​កូន​ឆ្កែ​អី​ចឹង តិច​ថា​​នៅ​ស្រុក​គេ​ចុះ តាម​ពិត… (មានវីដេអូ)

spot_img

យើង​គ្រប់គ្នា​បានដឹងហើយថា សត្វ​ពពួក​តោ ឬ ខ្លា នេះ​គឺជា​សត្វ​មួយ​ប្រភេទ​ដែល​ស៊ីសាច់​ជា​អាហារ ។ ហើយ​ពួកវា​ពិតជា​កាច​សាហាវ​ខ្លាំងណាស់ ក្នុងការ​វាយប្រហារ​ទៅលើ​ចំណី​របស់​ពួកវា ដោយ​សម្លាប់​ពុំ​រើសមុខ ដើម្បី​បំពេញ​នូវ​សេចក្ដីស្រេកឃ្លាន​របស់​ពួកវា ទោះបី​សត្វ​ផ្សេងៗ​ដែលជា​អាហារ​ទាំងនោះ​មាន​មាឌធំ​ជាង​ខ្លួន​យ៉ាង​ក៏ដោយ ។​

​ទោះយ៉ាងណា ពួកវា​ក៏​ស្លូតបូត (​សាំង​) ជាមួយ​មនុស្ស​ផងដែរ បន្ទាប់ពី​ពួកវា​ត្រូវបាន​គេ​យកមក​ចិញ្ចឹម ដោយមាន​ទម្លាប់​ប្រាស្រ័យ​ទាក់ទង​ប្រចាំថ្ងៃ​ជាមួយ​មនុស្ស​តាំងនៅ​កូនតូច និង​អាច​ស្តាប់​តាម​បង្គាប់បញ្ជារ​គួរ​ឲ្យ​ស្រលាញ់ ។​

​ជាក់ស្តែង វីដេអូ​មួយ​ដែល​ទើបបាន​ចែករំលែក​លើ​បណ្តាញ​សង្គម​ថ្មីៗ​នេះ បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​រំភើបចិត្ត​ជាខ្លាំង ប៉ុន្តែ ក៏មាន​អ្នក​បុក​ពោះ​ជំនួស​ផងដែរ ខណៈ​ឃើញ​បុរសៗ​ជនជាតិខ្មែរ​មួយក្រុម បាន​ប្រលែង​លេង​ជាមួយ​កូន​ខ្លា​ដ៏​ទ្រ​លក់​ទ្រលន់​មួយ​ក្បាល ប្រៀបដូចជា​កូន​ឆ្កែ​មួយ​ក្បាល​អីចឹង​នោះ ។

ទោះយ៉ាងណា តិរច្ឆាន​នៅតិរច្ឆាន ហេតុនេះ​ សូម​ប្អូន​ៗ​ទាំង​នោះ គួរ​ប្រុង​ប្រយ័ត្ន​​ជានិច្ច ៕ ចន្ទី​

spot_img
×