Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ព័ត៌មាន បាន​ស្នើ​ឲ្យ​ម្ចាស់​ស្ថានីយ​វិទ្យុ​-​ទូរទស្សន៍ ចាងហ្វាង​សារព័ត៌មាន និង​ម្ចាស់​គេហទំព័រ​ដកស្រង់​ខ្លឹមសារ ផ្សព្វផ្សាយ ប៉ះពាល់​ដល់ ព្រះរាជ​កិត្ដិយស​របស់​ព្រះមហាក្សត្រ​

spot_img

​ភ្នំពេញ​៖ ក្រសួង​ព័ត៌មាន បាន​ស្នើ​ឲ្យ​ម្ចាស់​ស្ថានីយ​វិទ្យុ​-​ទូរទស្សន៍ ចាងហ្វាង​សារព័ត៌មាន និង​ម្ចាស់​គេហទំព័រ​ផ្សព្វផ្សាយ​ទាំងអស់ ដកស្រង់​ខ្លឹមសារ សារ​ជា​អក្សរ សំឡេង រូបភាព វីដេអូ ពី​ប្រភព​នានា​មក​ផ្សព្វផ្សាយ ឬ​ផ្សាយ​បន្ដ ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់ ព្រះរាជ​កិត្ដិយស​របស់​ព្រះមហាក្សត្រ និង​សន្ដិសុខ​ជាតិ​។​

​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​ព័ត៌មាន​ចេញ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៨ ចុះហត្ថលេខា​ដោយ លោក អ៊ុក ប្រាថ្នា រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បានបញ្ជាក់​ថា​៖ ក្នុងន័យ​ក្រើនរំលឹក គោរព​វិជ្ជាជីវៈ គោរព​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​បុគ្គ​ល ជាពិសេស​អង្គ​ព្រះមហាក្សត្រ ដែល​ត្រូវបាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការថែរក្សា​សន្តិភាព ជូន​សង្គមជាតិ និង​ប្រជាពលរដ្ឋ សូម​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី ម្ចាស់​ស្ថានីយ៍​វិទ្យុ​-​ទូរទស្សន៍ ចាងហ្វាង​សារព័ត៌មាន និង​ម្ចាស់​គេហទំព័រ​ផ្សព្វផ្សាយ​ទាំង​ង​ស់ ត្រូវ​ប្រុងប្រយ័ត្ន និង​ត្រួតពិនិត្យ​ដោយ​ខ្លួនឯង​គ្រប់​ទិដ្ឋភាព ដោយ​ពិចារណា​ថ្លឹងថ្លែង​ឱ្យបាន​ហ្មត់ចត់​អំពី​ក្រមសីលធម៌ វិជ្ជាជីវៈ និង​ទិដ្ឋភាព​ច្បាប់ ចៀសវាង​ការ​ដកស្រង់​ខ្លឹមសារ សារ​ជា​អក្សរ សំឡេង រូបភាព វីដេអូ ពី​ប្រភព​នានា​មិន​ច្បាស់លាស់ មក​ផ្សព្វផ្សាយ ឬ​ផ្សាយ​បន្ត បង្ក​ឱ្យ​ប៉ះពាល់​ដល់​សង្គមជាតិ​ទាំងមូល​៕

 

spot_img
×