Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុម័ត​គម្រោង​សាងសង​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​អានុភាព​៧០០ មេហ្គា​វ៉ាត់ និង​សាងសង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​អានុភាព​៦០ មេហ្គា​វ៉ាត់

spot_img

​​លោក​ផៃ ស៊ីផា​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ថ្លែងថា កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុម័ត និង​គាំទ្រ​លើ “​គម្រោង​វិនិយោគ​សាងសង​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម​អានុភាព​៧០០ មេហ្គា​វ៉ាត់ នៅ​ខេត្ត​ព្រះសីហនុ និង​គម្រោង​វិនិយោគ​សាងសង​រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​អានុភាព​៦០ មេហ្គា​វ៉ាត់ នៅ​ខេត្ត​កំពង់ស្ពឺ​”​។​

​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ពិភាក្សា​លើ​របៀបវារៈ​ស្តីពី “​គម្រោង​វិនិយោគ​សាងសង​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម​អានុភាព​៧០០ មេហ្គា​វ៉ាត់ នៅ​ខេត្ត​ព្រះសីហនុ និង​គម្រោង​វិនិយោគ​សាងសង​រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​អានុភាព​៦០ មេហ្គា​វ៉ាត់ នៅ​ខេត្ត​កំពង់ស្ពឺ​”​។​

​ដែលមាន​ខ្លឹមសារ​សង្ខេប​ដូចខាងក្រោម​៖​វិស័យ​ថាមពល​អគ្គិសនី គឺជា​វិស័យ​មួយ​មាន​សារសំខាន់​ណាស់​សម្រាប់​សង្គម និង​សេដ្ឋកិច្ច​ដែល​មិន​ត្រឹមតែ​តែ​ជា​ផ្នែក​មួយ​សម្រាប់​បម្រើ​ឲ្យ​ជីវភាព​រស់នៅ​របស់​យើង​សព្វថ្ងៃនេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ផ្នែក​មួយ​ដ៏​ចាំបាច់​សម្រាប់​ជម្រុញ​ការអភិវឌ្ឍ​វិស័យ​ផ្សេងៗ​ទៀត​ដែរ​។ ដូច្នេះ​ការអភិវឌ្ឍ​វិស័យ​ថាមពល​អគ្គិសនី គឺជា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​ជម្រុញ​ឲ្យមាន​កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍ​វិស័យ​ផ្សេងៗ ការអភិវឌ្ឍ​តំបន់​ជនបទ និង​ការបង្កើន​សុខដុម​នី​យ​ភាព​នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។​

​ផ្នែក​តាម​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ នីតិកាល​ទី​៥ នៃ​រដ្ឋសភា​រាជរដ្ឋាភិបាល​បាន​កំណត់​នូវ​គោលនយោបាយ​ជា​អាទិភាព សម្រាប់​អនុវត្ត​កម្មវិធី​កំណែទម្រង់​នានា​សំដៅលើ​កម្ពស់​សមត្ថភាព​ស្ថាប័ន ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម សេដ្ឋកិច្ច និង​បង្កើត​បរិយាកាស​អំណោយ​ផល​សម្រាប់​ទាក់ទាញ​ការវិនិយោគ​ពី​ប្រភព​ខាងក្នុង និង​ក្រៅប្រទេស​។

ការកែទម្រង់​ទាំងនេះ​ជា​ទិសដៅ​មួយ​បង្កើត​នូ​ច​កាល្លានុវត្តភាព​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា សំដៅ​កាត់បន្ថយ​ភាពក្រីក្រ និង​ជម្រុញ​ការអភិវឌ្ឍ​វិស័យ​សំខាន់ៗ​នានា​របស់​ជាតិ​។ ទន្ទឹមនឹងនេះ វិស័យ​ថាមពល​អគ្គិសនី ត្រូវបាន​កំណត់​ជា​វិស័យ​គន្លឺះ​មួយ​ក្នុងជ្រុង​នៃ​ការអភិវឌ្ឍ​វិស័យ​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​រូបវ័ន្ត​។ គោលបំណង​សំខាន់​បំផុត​នៃ​ការអភិវឌ្ឍ វិស័យ​ថាមពល​អគ្គិសនី​នៅ​ព្រះរាជាណាចក្រ​កម្ពុជា មាន​០៤ ចំណុច​ធំៗ ដូចខាងក្រោម​៖

១. មាន​ប្រភព​អគ្គិសនី​សម្រាប់​ផ្គត់ផ្គង់​បាន​គ្រប់គ្រាន់ មាន​ស្ថិរភាព និង​ធានា​សន្តិសុខ​ថាមពល​។​
២. មាន​បណ្តាញ​ផ្គត់ផ្គង់​អគ្គិសនី​គ្របដណ្តាប់​ទូទាំង​ប្រទេស​។​
៣. មាន​ការផ្គត់ផ្គង់​អគ្គិសនី​ប្រកបដោយ​គុណភាព ចីរភាព និង​សុវត្ថិភាព​។​
៤.​មាន​ថ្លៃ​សមរម្យ​អាច​ប្រើប្រាស់​បាន ដើម្បី​សម្រួល​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដល់​ការវិនិយោគ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។​
​ផ្តើមចេញ​ពី​គោលនយោបាយ​ខាងលើ ការអភិវឌ្ឍ​វិស័យ​ថាមពល និង​បណ្តាញ​អ​គ្គិ​ស​នី គឺជា​បៀ​ប​វារៈ​ដ៏​សំខាន់​មួយ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​។ យុទ្ធសាស្ត្រ​ចតុកោណ​រាជរដ្ឋាភិបាល​កំណត់​ថា រាជរដ្ឋាភិបាល​ផ្តល់​អាទិភាព​ខ្ពស់​ទៅលើ​ការទាក់ទាញ​ឲ្យមាន​ការចូលរួម​របស់​ផ្នែក​ឯកជន​ក្នុង​ការផលិត និង​ការផ្គត់ផ្គង់​អគ្គិសនី ជាពិសេស​ទៅ​តាម​បណ្តា​ទី​រួម​ខេត្ត និង​ទីប្រជុំជន​សំខាន់ៗ ការអនុវត្ត​គម្រោង​អគ្គិសនី​ភាវូបនីយកម្ម​ជនបទ​ប្រកបដោយ​គុណភាប និង​មាន​ថ្លៃ​សមរម្យ ព្រម​ទាំង​គម្រោង​ត​ភ្ជាប់​ខ្សែបណ្តាញ​បញ្ជូន​ថាមពល​ពី​ប្រទេសជិតខាង​។ ផ្នែក​តាម​ខ្លឹមសារ​នេះ ក្រសួង​រ៉ែ និង​ថាមពល សហការ​ជាមួយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា និង​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម ដើម្បី​ធ្វើ​ការអភិវឌ្ឍ​ការងារ​គ្រប់​ផ្នែក​នៃ​វិស័យ​ថាមពល​អគ្គិសនី​ទាំង​ការរៀបចំ​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​ទាំង​ការស្តារ និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ការផលិត និង​ការផ្គត់ផ្គង់​ថាមពល ទាំង​ការពង្រីក​អគ្គិសនី​ភាវូបនីយកម្ម​នៅ​តំបន់​ជនបទ​។​

ការ​បន្ត​អភិវឌ្ឍន៍​វិស័យ​ថាមពល​ដើម្បី​ធានា​ឆ្លើយ​តប​ដោយ​ប្រសិទ្ធភាព និង​ក្នុង​ថ្លៃ​សមរម្យ​ទៅនឹង​តម្រូវការ​នៃ​ការប្រើប្រាស់ ដែល​ចេះ​តែ​កើនឡើង​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ គឺជា​បៀ​ប​វារៈ​ដ៏​សំខាន់​បំផុត​មួយ​នៃ​គោលនយោបាយ​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​។ ក្នុង​បរិការណ៍​នេះ រាជរដ្ឋាភិបាល​នឹង​បន្ត​ជម្រុញ​ការអភិវឌ្ឍ​បង្កើត​ស្ថានីយ​ផលិត​អគ្គិសនី ដែល​ប្រើ​ប្រភព​ថាមពល​ក្នុងស្រុក ដូចជា​វា​រី​អគ្គិសនី ឧស្ម័ន​ធម្មជាតិ រ៉ែ​ធ្យូងថ្ម គួបផ្សំ​នឹង​ការអភិវឌ្ឍ​ស្ថានីយ​ផលិត​អគ្គិសនី ដែល​ប្រើ​ប្រភព​ថាមពល​នាំចូល​ដែល​អាច​ទុកចិត្ត​បាន​សម្រាប់​រយៈពេល​វែង និង​បន្ត​នាំចូល​អគ្គិសនី​ពី​ប្រទេសជិតខាង រួម​មាន​ឡាវ ថៃ និង​វៀតណាម​ក៏​ជា​ទិសដៅ​សម្រាប់​សន្តិសុខ​ថាមពល​ក្នុង​តំបន់​តាម​រូបភាព​ពាណិជ្ជកម្ម​អគ្គិសនី​។ ជាមួយគ្នានេះ រាជា​រដ្ឋាភិបាល​នឹង​ជំរុញ​ការ​សាង​ប្រព័ន្ធ​បណ្តាញ​អគ្គិសនី​អោយ​គ្របដណ្តប់​ទូទាំង​ប្រទេស ដើម្បី​បញ្ជូន​ថាមពល ដែល​មាន​គុណភាព និង​ថ្លៃ​សមរម្យ​ចេញពី​ប្រភព​នានា​ទៅ​ផ្គត់ផ្គង់​ឲ្យ​សេចក្តីត្រូវការ​នៅតាម​បណ្តា​ទីក្រុង ទី​រួម​ខេត្ត ទីប្រជុំជន និង​តំបន់​ជនបទ​ទាំងឡាយ ព្រមទាំង​រៀបចំ​ជា​បណ្តើរៗ ដើម្បី​ធ្វើ​សមាហរណកម្ម​ប្រព័ន្ធ​ថាមពល​អគ្គិសនី​កម្ពុជា​ទៅ​ក្នុង​បណ្តាញ​ប្រទេស​ក្នុង​មហា​អនុ​តំបន់​មេគង្គ និង​អាស៊ាន​ដោយ​អនុវត្ត​ឲ្យបាន​ជោគជ័​យ​នូវ​យុទ្ធសាស្ត្រ​មហា​អនុ​តំបន់​មេគង្គ​ស្តីពី​វិស័យ​ថាមពល កិច្ចសហប្រតិបត្តិការ បច្ចេកវិទ្យា​ព័ត៌មាន និង​គមនាគមន៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​។​

អភិវឌ្ឍ​វិស័យ​ថាមពល​របស់​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យធ្វើ​ដំណើរ​ឈាន​ដល់​របត់​មួយ​ដ៏​សំខាន់​នៃ​ការ​អ​ភ​វ​ឌ្ឍ​។ គោលដៅ​សំខាន់ៗ​ក្នុង​វិស័យ​ថាមពល ដែល​រាជរដ្ឋាភិបាល​បាន​ជម្រុញ​ឲ្យ​អនុវត្ត​ក្នុង​អាណត្តិ​កន្លង​នេះ​មាន​៖

១. ជំរុញ​ការអភិវឌ្ឍ​មូលដ្ឋានគ្រឹះ​នៃ​ប្រព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី ដើម្បី​ផ្គត់ផ្គង់​ឲ្យបាន​គ្រប់គ្រាន់ និង​ថ្លៃ​សមរម្យ ដល់​សេចក្តី​ត្រូវការ​ប្រើប្រាស់​គ្រប់​ប្រភេទ​។​
២. ជំរុញ​ការអភិវឌ្ឍ​អគ្គិសនី​ភាវូនីយកម្ម​ជនបទ​ដើម្បី​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ និង​បង្កើន​សុខដុម​នី​យ​ភាព​នៃ​ការ​របស់​នៅ​របស់​ប្រជាជន​នៅ​តំបន់​ជនបទ​
៣. ការចូលរួម​វិនិយោគ​ដោយ​ឯកជន​ក្នុង​ការអភិវឌ្ឍ​វិស័យ​ថាមពល និង​កាត់បន្ថយ​ការប៉ះពាល់​បរិស្ថាន​ធម្មជាតិ និង​សង្គម​។​
៤.​ជំរុញ​បង្កើន​ប្រសិទ្ធភាព និង​សុ​វត្ថ​ភាព​នៃ​ការធ្វើ​សេវាកម្ម​អគ្គិសនី ។​
៥.​ចូលរួម​អភិវឌ្ឍន៍​ប្រផាព​ថាមពល​ស្អាត​។​

ច្បាប់​ស្តីពី​អគ្គិសនី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវបាន​បង្កើត និង​ប្រកាស​ឲ្យប្រើ​ដោយ​ព្រះរាជក្រម​ចុះ​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០០១ និង​ព្រះរាជក្រម​ស្តីពី​ការធ្វើ​វិសោធកម្ម​ច្បាប់​អគ្គិសនី​លេខ នស​/​រក​ម​/០៥១៥/០០៥ ចុះ​ថ្ងៃ​ទី ១៨ ខែ​ឧសភា ឆ្នាំ​២០១៥ ។ តាម​ការ​កំណត់​ច្បាប់​ស្តីពី​អគ្គិសនី​នៃ​ព្រះរាជា​ណាស​ក្រ​កម្ពុជា អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ត្រូវបាន​បង្កើតឡើង​ជា​នីតិបុគ្គល​សាធារណៈ​មាន​ស្វ័យភាព​ក្នុង​ការអនុវត្ត​ការងារ​។ សិទ្ធិអំណាច​ក្នុង​ការគ្រប់គ្រង​វិស័យ​អគ្គិសនី ត្រូវបាន​បែងចែក​ជា​២ ៖ ក្រសួង​រ៉ែ និង​ថាមពល មាន​សមត្ថកិច្ច​ទទួល​ខុស​ត្រូវ​ក​ក្នុង​ការរៀបចំ និង​ការគ្រប់គ្រង​គោលនយោបាយ​យុទ្ធសាស្ត្រ និង​ផែនការ​របស់​រាជរដ្ឋាភិបាល​លើ​វិស័យ​អគ្គិសនី​។ អាជ្ញាធរ​អគ្គិសនី​កម្ពុជា មាន​សមត្ថកិច្ច​ទទួល​ខុសត្រូវ​ក្នុង​ការធានា​ឲ្យ​ផ្តល់​សេវាកម្ម​អគ្គិសនី និង​ការប្រើប្រាស់​អគ្គិសនី​ប្រព្រឹត្តទៅ ប្រសិទ្ធភាព គុណភាព ចីវ​ភាព និង​តម្លាភាព​។​

តាម​គោលនយោបាយ​យុទ្ធសាស្ត្រ និង​ផែនការ ដើម្បី​អភិវឌ្ឍ​អគ្គិសនី​ភាវូបនីយកម្ម​ជនបទ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ការ​ងារ​ធ្វើ​ផែនការ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី​ឲ្យ​តំបន់​ជនបទ គឺជា​ការងារ​សំខាន់​ណាស់​ក្នុង​ការអភិវឌ្ឍ​អគ្គិសនី​ភាវូបនីយកម្ម​ជនបទ​កម្ពុជា​។ ដើម្បី​ឲ្យមាន​ប្រសិទ្ធភាព និង​មាន​ការទទួលខុសត្រូវ អាចឈាន​ទៅ​សម្រេច​គោលដៅ​របស់​រាជរដ្ឋាភិបាល ក្នុង​ការផ្គត់ផ្គង់​អគ្គិសនី​ជនបទ​នៅ​កម្ពុជា ការងារ​ធ្វើ​ផែនការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី​ឲ្យ​តំបន់​ជនបទ ត្រូវបាន​បែងចែក ដូចខាងក្រោម​៖ ផែនការ​អភិវឌ្ឍ​បណ្តាញ​បញ្ជូន គឺជា​ភារកិច្ច​របស់​ក្រសួង​រ៉ែ និង​ថាមពល សហការ​ជាមួយនឹសង​អគ្គិសនី​កម្ពុជា​។​
ផែនការ​អភិវឌ្ឍ​បណ្តា​បញ្ជូន​រង គឺជា​ភារកិច្ច​របស់​អគ្គិសនី​កម្ពុជា សហការ​ជាមួយនឹង​អាជា្ញធរ​អគ្គិសនី​កម្ពុជា​។​

ផែនការ​កំណត់​ទិសដៅ​អភិវឌ្ឍ​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ក្រៅ​បណ្តាញ​ជាតិ​គឺជា​ភារកិច្ច​របស់​ក្រសួង​រ៉ែ និង​ថាមពល សហការ​ជាមួយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា និង​មូលនិធិ​អគ្គិសនី​ភាវូបនីយកម្ម​ជនបទ​។​

ផែនការ​អភិវឌ្ឍ​តំបន់​ចែកចាយ​ក្នុង​តំបន់​អាជ្ញាប័ណ្ណ គឺជា​ភារកិច្ច​របស់​ម្ចាស់​អាជ្ញា​បណ្ណ​ចែកចាយ​ស្រប​តាម​លក្ខខណ្ឌ​នៃ​អាជ្ញា​បណ្ណ​ចែកចាយ ដែល​ផ្តល់​ដោយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​។ ប្រសិនបើ​ជា​តំបន់​ចែកចាយ​របស់​សេវាករ​ឯកជន គឺជា​សេវាករ​នោះ​ជា​អ្នក​ធ្វើ​ផែនការ​។ ប្រសិនបើ​ជា​តំបន់​ចែកចាយ​របស់​អគ្គិសនី​កម្ពុជា គឺ​អគ្គិសនី​កម្ពុជា​ជា​អ្នក​ធ្វើ​ផែនការ​។ ប៉ុន្តែ​ការធ្វើ​ផែនការ​នេះ​ត្រូវ​ស្រប​ទៅ​តាម​ការសន្យា​របស់​អ្នកកាន់​អាជ្ញាប័ណ្ណ​ជាមួ​យ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​។​

ទោះបីជា​ការធ្វើផែនការ​តាម​ផ្នែក​នីមួយៗ​ខាងលើ ត្រូវបាន​បែងចែក​តាម​ការទទួល​ខុស​ត្រូវ​ដោយឡែក​នីមួយៗ​ក៏ដោយ ប៉ុន្តែ​ផែនការ​ទាំងនេះ​ត្រូវ​សិ្ថត​នៅក្នុង​ក្របខណ្ឌ​នៃ​គោលនយោបាយ យុទ្ធសាស្ត្រ និង​ទិសដៅ ដែល​កំណត់​ដោយ​ក្រសួង​រ៉ែ និង​ថាមពល ដែលជា​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល ទទួល​បន្ទុក​វិស័យ​ថាមពល និង​ត្រូវ​តែ​សិ្ថត​នៅ​ក្របខ័ណ្ឌ​នៃ​បញ្ញត្តិ​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ដែល​ជា​បញ្ញត្តិ​ករ​ជាតិ​ទទួលបន្ទុក​បញ្ញត្តិ និង​សម្របសម្រួល​ប្រតិបត្តិការ​អាជីវកម្ម​គ្រប់​ប្រភេទ​ក្នុង​ការផ្គត់ផ្គង់ង​គ្គិ​ស​នី​។ គ្រប់​ផែនការ​ទាំងអស់​ខាងលើ​ត្រូវ​តែ​រាយការណ៍​ជូន​ក្រសួង​រ៉ែ និង​ថាមពល​៕​ ​ដោយ​៖ បញ្ញាស័ក្តិ

spot_img
×