Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​រៀបចំ​ដែនដី ជំរុញឱ្យមាន​ការ​គ្រប់​គ្រង់​មន្ត្រីរាជការ​ក្រោម​ឱវាទ​ឱ្យមាន​ប្រសិទ្ធភាព​

spot_img

​ភ្នំពេញ​៖ លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា បាន​ជំរុញ​ឱ្យ​ថ្នាក់ដឹកនាំ​ទាំងអស់​ក្នុង​ក្រសួង​រៀបចំ​ដែនដី តាំងពី​ថ្នាក់ជាតិ​រហូតដល់​ថ្នាក់ក្រោម​ជាតិ ត្រូវ​យកចិត្តទុកដាក់​គ្រប់​គ្រង​មន្ត្រីរាជការ​ក្រោម​ឱវាទ​ឱ្យមាន​ប្រសិទ្ធភាព​។

​កិច្ចប្រជុំ​ពិនិត្យ តាមដាន​វឌ្ឍនភាព​ការងារ​ប្រចាំ​ខែតុលា និង​លើក​ទិសដៅ​ការងារ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅ​ព្រឹក​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែលជា​អធិបតី ។​

​លោក ទេសរដ្ឋមន្ត្រី ជា សុផារ៉ា មានប្រសាសន៍ថា ការចុះបញ្ជី​ដីធ្លី គឺជា​គោលដៅ​របស់​ក្រសួង​។ ជារួម​គ្រប់​ខេត្ត​ទាំងអស់​ត្រូវ​ប្រកាស​តំបន់​វិនិច្ឆ័យ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដែល​ការប្រកាស​តំបន់​វិនិច្ឆ័យ​នេះ មិនមែន​ធ្វើ​តែមួយ​ចប់​រួចរាល់​ហើយ ទើប​ចូលទៅ​ប្រកាស​តំបន់​វិនិច្ឆ័យ​មួយទៀត​នោះទេ គឺ​នីតិវិធី និង​កម្មវិធី​ត្រូវតែដើរ​ឱ្យស្រប​គ្នា​។

​ទន្ទឹមនេះ​លោក ទេសរដ្ឋមន្ត្រី បាន​ជំរុញ​ឱ្យ​ថ្នាក់ដឹកនាំ​ទាំងអស់ តាំងពី​ថ្នាក់ជាតិ​រហូតដល់​ថ្នាក់ក្រោម​ជាតិ ត្រូវ​យកចិត្តទុកដាក់​គ្រប់​គ្រង់​មន្ត្រីរាជការ​ក្រោម​ឱវាទ​ឱ្យមាន​ប្រសិទ្ធភាព​។

​លោក ទេសរដ្ឋមន្ត្រី បាន​ជំរុញ​ឱ្យ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី រាជធានី​-​ខេត្ត ធ្វើ​របាយការណ៍​មក​ក្រសួង​សម្រាប់​បូកសរុប​របាយ​ការណ៍​ប្រចាំឆ្នាំ​២០១៧ ខាងមុខនេះ និង​បាន​ស្នើឱ្យ​មន្ទីរ​ចុះបញ្ជី​ដី​គរុភណ្ឌ​របស់​វត្ត​នៅ​ទូទាំងប្រទេស​តាម​រាជធានី​-​ខេត្ត​របស់ខ្លួន​។

​ជាមួយគ្នានេះ លោក ទេសរដ្ឋមន្ត្រី ក៏បាន​ស្នើឱ្យ​បង្កើត​ក្រុមការងារ​សិក្សា​គម្រោង​ប្លង់​ស្ថាបត្យកម្ម ដើម្បី​ព​ន្លឿ​ន​ការស្នើសុំ​លិខិតអនុញ្ញាត​សាងសង់​ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×