Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន ៣​នាក់ ដោយ​អ​ចេតនា ដាក់​កាមេរ៉ា​ថត ទិដ្ឋភាព​ខ្លួនឯង​ស្លាប់​ដោយ​លង់ទឹក​

spot_img

​ថ្មីៗ​នេះ វីដេអូ​គួរឲ្យ​រន្ធត់​មួយ​ត្រូវ​បាន​បង្ហោះ បង្ហាញ​ពី​ទិដ្ឋភាព​យុវជន ៣​នាក់ ត្រូវ​លង់ទឹក​ស្រះ​ដ៏​ជ្រៅ​មួយ​នៅ​ឥណ្ឌា ដែល​វីដេអូ​នេះ ត្រូវបាន​ជន​រងគ្រោះ​ដាក់​កាមេរ៉ា​ថត​ដោយ​ខ្លួនឯង​ផ្ទាល់ ។​

​ឧបទ្ទវហេតុ​នេះ កើតឡើង​នៅ​ទីក្រុង Rajsamand រដ្ឋ Rajas Than ភាគ​ខាងលិច​ឥណ្ឌា ។ ជនរងគ្រោះ​ទាំង​៣ រួមមាន Chetan Khatik អាយុ ២៨​ឆ្នាំ Sudar shan chandel អាយុ ២២​ឆ្នាំ និង Radheyshyam khatik អាយុ ២៧​ឆ្នាំ ។​

​នៅ​ថ្ងៃកើតហេតុ យុវជន​ទាំង ៣ កំពុង​មាន​ដំណើ​រទេស​ចរណ៍​មួយ​ជុំវិញ​ទីក្រុង ។ តាម​ផ្លូវ​ធ្វើ​ដំណើរ ពេល​ឆ្លងកាត់​ស្រះ​ទឹក​ដ៏​ជ្រៅ​មួយ​នៅ Gauri Dham kund អ្នក​ទាំង ៣ បាន​សម្រេច​ឈប់​សម្រាក​ដើម្បី​មុជទឹក​លេង ។ ពួកគេ​បាន​ដាក់​បញ្ឈរ​ទូរស័ព្ទ​មួយ​គ្រឿង​លើ​មាត់​ស្រះ ដើម្បី​ថត​វីដេអូ​ទុកជា​អនុស្សាវរីយ៍ ។​

​ប៉ុន្តែ ពេល​យុវជន​ម្នាក់​លោត​ចូល​ក្នុង​ស្រះ គេ​ស្រាប់តែ​ចាប់ផ្តើម​ប្រវេប្រវា មាន​សញ្ញា​ត្រូវ​លង់ទឹក ។ ឃើញ​ដូច្នេះ​យុវជន ២​នាក់ នៅ​ខាងលើ​ក៏​ប្រញាប់​លោត​ចុះ​ទឹក ដើម្បី​ជួយសង្គ្រោះ​មិត្ត​របស់ខ្លួន តែ​បន្ទាប់​មក​ទាំង​៣​នាក់ ត្រូវ​លង់​ទាំងអស់គ្នា ខំប្រឹង​តោង​ឡើង​លើ​គ្នា ដើម្បី​ដកដង្ហើម រួច​ហើយ​សន្សឹមៗ​ត្រូវ​លិច​ទៅ​ក្រោម​ស្រះ ។​

​ពេល​មិន​ឃើញ​អ្នក​ទាំង ៣ ត្រឡប់មកផ្ទះ គ្រួសារ​ជនរងគ្រោះ​បាន​រាយការណ៍​ទៅ​បូលិស ដើម្បី​ស្វែងរក និង​បាន​ដឹងថា អ្នក​ទាំង ៣ ត្រូវ​លង់ទឹក​ស្លាប់​អាស្រ័យ​ដោយ​ទូរស័ព្ទ​ទៅ​លើ​មាត់​ស្រះ ៕ ចន្ទ្រា

spot_img
×