Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ ល្អ​បំផុត គួរ​ចេះ​ក្តាប់​យក​ឱកាស​ល្អៗ​នៅ​ចំពោះមុខ ។ លុយកាក់ ធូរធារ គួរ​បញ្ចេញ​ប្រាក់​វិនិយោគ ។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​សប្បាយរីករាយ​សម្រាប់​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ អំណោយផល​ល្អ គ្រប់យ៉ាង​អាច​សម្រេចបាន​ដោយ​រលូន ។ លុយកាក់ ពុំ​មាន​អ្វី​ប្រែប្រួល ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​ខាល ៖ ការងារ រីកចម្រើន ត្រូវបាន​ថ្នាក់លើ​ទទួលស្គាល់​សមត្ថភាព​វាយតម្លៃ​ខ្ពស់ ។ លុយកាក់ ចំណូល​កើនឡើង អាច​បោះទុន​រកស៊ី និង​បាន​ផល​យ៉ាង​កាក់កប ។ មនោសញ្ចេតនា​ផ្អែមល្ហែម សុភមង្គល ។​

​ឆ្នាំ​ថោះ ៖ ការងារ មាន​ជួប​រឿង​រំខាន​ខ្លះៗ ត្រូវ​នឹងនរ​ដោះស្រាយ កុំ​រាថយ ។ លុយកាក់ មិនល្អ ចំណាយ​ត្រូវ​សន្សំសំចៃ ។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យសម្តី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ទឹកចិត្ត​គូស្នេហ៍ ។​

​ឆ្នាំ​រោង ៖ ការងារ ត្រូវ​ប្រយ័ត្នប្រយែង ព្រោះ​មាន​អន្ទាក់​ច្រើន​រង់ចាំ​សង្គ្រប់​អ្នក ។ លុយកាក់ មិនល្អ ទុកដាក់​កាបូប​ប្រាក់​ឲ្យ​មធ្យ័​ត បញ្ចៀស​ត្រូវ​បាត់ ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដោយ​រលូន មាន​អ្នក​ជួយ​យក​អាសា​ជានិច្ច ។ លុយកាក់ ស្ថិរភាព ពុំ​ប្រឈម​ការខ្វះខាត ។ មនោសញ្ចេតនា ល្អប្រសើរ ចំណង​ស្នេហ៍​រឹងមាំ ។​

​ឆ្នាំ​មមី ៖ ការងារ ដោយ​ភាព​អំណត់​ព្យ​យាម ក្នុង​ការងារ​របស់​អ្នក ធ្វើឲ្យ​ទទួល​បាន​ការកោ​ត​សរសើ​រ​ពី​មនុស្ស​នៅ​ជុំវិញ ។ លុយកាក់ រីកចម្រើន មាន​បន្ថែម​ខ្ទង់​ចំណូល ។ មនោសញ្ចេតនា រីករាយ សុភមង្គល ។​

​ឆ្នាំ​មមែ ៖ ការងារ ថ្ងៃ​នេះ​ពុំ​សមស្រប​សម្រាប់​ការសហការ​រកស៊ី ឬ​ការចរចា​ពាណិជ្ជកម្ម ។ លុយកាក់ ខ្សត់ខ្សោយ ងាយ​ជួប​រឿង​បោកប្រាស់ ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ការខ្វែងគំនិត​គ្នា ។​

​ឆ្នាំ​វក ៖ ការងារ លេច​ចេញ​ឱកាសល្អៗ​ច្រើន គួរ​ចាប់​យក​ឲ្យទាន់ពេល ។ លុយកាក់ ស្ថិរភាព ទទួលបាន​លទ្ធផល​ល្អ​ច្រើន​ក្នុង​បញ្ហា​ហិរញ្ញវត្ថុ ។ មនោសញ្ចេតនា ផ្អែម​ល្ហែម កក់ក្តៅ ។​

​ឆ្នាំ​រកា ៖ ការងារ រលូន​ល្អ ត្រូវបាន​ថ្នាក់លើ និង​មិត្តភក្តិ​រួម​ការងារ គាំទ្រ កោតសរសើរ ។ លុយកាក់ ថ្ងៃ​នេះ​ល្អ​ប្រសើរ សម្រាប់​ការវិនិយោគ នឹង​ទទួលបាន​ផល​ចំណេញ​យ៉ាង​ក្រាស់ក្រែល​។ មនោសញ្ចេតនា មាន​ព័ត៌មាន​រីករាយ​ច្រើន​ស្មាន​មិន​ដល់ ។​

​ឆ្នា​ចរ ៖ ការងារ មានរឿង​ប្រែប្រួល​ច្រើន ត្រូវ​នឹងនរ​ដោះស្រាយ​គ្រប់​ស្ថានការណ៍ ។ មនោសញ្ចេតនា ត្រូវ​ចេះ​អត់ឱន​អធ្យាស្រ័យ ក្នុង​រឿង​មនោសញ្ចេតនា ទើប​ចំណង​ស្នេហ៍​នៅ​រឹងមាំ​បាន ។​

​ឆ្នាំ​កុរ ៖ ការងារ រីកចម្រើន គ្រប់យ៉ាង​ដំណើរការ​ត្រូវ​តាម​ផែនការ ។ លុយកាក់ ថ្ងៃនេះ​សមស្រប​សម្រាប់​ការវិនិយោគ​រកស៊ី និង​ជួប​សំណាងល្អ ។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​សប្បាយរីករាយ​ជាមួយ​មនុស្ស​ជា​ទីស្រឡាញ់ ៕​

spot_img
×