Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រាំ​និយាយថា ជំនួប​ជាមួយ​គីម ជុង​អ៊ុន នៅតែ​អាច​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១២ ខែមិថុនា​

spot_img

ប្រធានាធិបតី​អាមេរិក បាន​ទុក​ច្រក​សម្រាប់​លទ្ធភាព​នៃ​ជំនួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង តាម​ផែនការ​ដំបូង ក្រោយ​ពី​រយៈពេល​មួយ​ថ្ងៃ​ដែល​លោក​ប្រកាស​លុបចោល​ជំនួប​នេះ ។​

ត្រាំ​ឆ្លើយតប​នឹង​អ្នកកាសែត​អំពី​ជំនួប​ជាមួយ​គីម ជុង​អ៊ុន​ថា នៅតែ​អាច​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១២ ខែមិថុនា ។​

​តាម Reuter នៅ​ថ្ងៃ​ទី ២៥ ខែ​ឧសភា ម្សិលម៉ិញ​នេះ លោក​បាន​និយាយប្រាប់​អ្នកកាសែត​ថា ៖ យើងខ្ញុំ​នឹង​ពិនិត្យមើល​រឿង​អ្វី​នឹង​កើត​ឡើង ។ យើងខ្ញុំ​កំពុង​សន្ទនា​ជាមួយ​ពួកគេ​ក្នុង​ពេល​នេះ​តែម្តង ។ អង្គប្រជុំ​អាច​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១២ ខែមិថុនា ។ ពួក​គេ​ចង់​ធ្វើ​រឿង​នេះ​ណាស់ ។ យើងខ្ញុំ​ក៏​ចង់​ធ្វើ​រឿង​នេះ​ដែរ ។​

​ពេល​ដែល​អ្នកកាសែត​សួរថា តើ​កូរ៉េខាងជើង ពិតជា​កំពុង​លេង “​ល្បែង​” ដែរឬទេ​? លោក​ត្រាំ​ទទួលស្គាល់ថា ក្រុង​ព្យុងយ៉ាង​បាន​ធ្វើបែបនេះ ហើយ​លោក​ក៏​ធ្វើ​ដូច្នេះ​ដែរ ។ អ្នកណា​ក៏​លេង​ល្បែង​នេះ​ទាំងអស់ អ្នក​ដឹង​ហើយ​តើ​! ។​

​សេចក្តីថ្លែងការណ៍​រប​ស់លោក​ត្រាំ ដូច​ពោល​ខាងលើ​ត្រូវបាន​លើកឡើង​មួយ​ថ្ងៃ​ក្រោយ​ពេល​ដែល​លោក​បញ្ជូន​លិខិត​ទៅឲ្យ​មេដដឹកនាំ​កូរ៉េខាងជើង ប្រកាស​ប្រាប់​ពី​ការលុបចោល​ជំនួប​ត្រូវបាន​រៀបចំ​ផែនការ​មុន​នោះ សិង្ហ​បុរី ។​

​គួររំលឹកថា ក្រោយពេល​ត្រាំ ប្រកាស​ដក​ថយ​ពី​ជំនួប​នេះ អនុ​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង Kim Kye-gwan ប្រកាសថា ក្រុង​ព្យុងយ៉ាង នៅ​តែ​បើក​ទូលាយ​ក្នុង​ដំណោះស្រាយ​បញ្ហា​ជាមួយ​ក្រុង​វ៉ាស៊ីនតោន តាម​គ្រប់​វិធី​និង​គ្រប់ពេល ។ អនុ​រដ្ឋមន្ត្រីការបរទេស​រូបនេះ ក៏​បាន​ស្ងើចសរសើ​រលោក​ត្រាំ ថា​បាន​ប្រឹងប្រែង​ជំរុញ​ឲ្យមាន​ជំនួប​កំពូល ហើយ​សង្ឃឹមថា រូបមន្ត​ត្រាំ អាច​ជួយ​ដោះស្រាយ​នឹង​ការខ្វែងគំនិត​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ។ តាម​លោក Kim Kye-gwan នោះ​ការឆ្លុះបញ្ចាំង​ទស្សនៈ​របស់​កូរ៉េខាង​ជើង និង​អាមេរិក ទោះបី​ផ្ទុយគ្នា​ក៏​បង្ហាញឲ្យឃើញភាព​ចាំបាច់​ត្រូវតែ​មាន​ជំនួប​កំពូល ។​

​ជា​ការឆ្លើយតប​ត្រាំ បាន​សរសេ​រលើ Twitter ព្រឹក​ម៉ិញ​នេះថា លោក​អបអរ​កូរ៉េខាងជើង មាន​សុ​ឆន្ទៈ​រក្សា​ការចរចា ហើយ​សម្តែង​ក្តីសង្ឃឹម​ថា ប្រការ​នេះ​នឹង​នាំឲ្យ​មាន​ភាពរុងរឿង និង​សន្តិភាព​យូរអង្វែង ៕ សូ​យ​ន​

spot_img
×