Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន​ស៊ីណាវ៉ាត្រា ចង់​វិលត្រឡប់​មក​ប្រទេស​ថៃ​វិញ​

spot_img

​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រទេស​ថៃ បាន​នាំ​ពាក្យ​អតីត Chavalit Yongchaiydh ឲ្យដឹងថា ក្នុងការ​ជជែក​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ថ្មីៗ​នេះ​លោក​ថាក់ស៊ីន បាន​សម្តែង​បំណងប្រាថ្នា​ចង់​វិលត្រឡប់​មក​ថៃ និង “​នាំមក​នូវ​រឿង​ល្អ​បំផុត​ដល់​ពលរដ្ឋ​” ។​

​អតីត​នាយករដ្ឋមន្ត្រី​ថៃ

​លោក Chavalit និយាយថា “​លោក​ថាក់ស៊ីន ពុំ​បាន​និយាយ​ផ្ទាល់​ជាមួយ​ខ្ញុំ​អំពី​រឿង​ចង់​វិលត្រឡប់​ទៅ​កាន់​ប្រទេស​ថៃ​នោះទេ ប៉ុន្តែ​ខ្ញុំ​ដឹងថា លោក​ថាក់ស៊ីន មានបំណង​បែបនេះ ។ យើង​ទាំងអស់​គ្នា​សុទ្ធសឹង​ចង់​វិលត្រឡប់​មក​មាតុភូមិ ។ លោក​ថាក់ស៊ីន នៅតែ​ស្មោះស្ម័គ្រ​ចំពោះ​ព្រះមហាក្សត្រ និង​ប្រទេសជាតិ ។​

​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន បាន​ចាកចេញ​ពី​ប្រទេស​ថៃ​តាំងពី​ឆ្នាំ ២០០៨​មកម្ល៉េះ មុនពេល​តុលាការ​កាត់ទោស​កំបាំង​មុខ​ឲ្យ​ជាប់ពន្ធនាគារ ២​ឆ្នាំ ពី​បទ​ប្រើប្រាស់​អំណាច​ជ្រុល​ហួសហេតុ ។​

​ទាក់ទិន​ដល់​បញ្ហា​រៀបចំ​ការបោះឆ្នោត លោក Chavalit អំពាវនាវ​ឲ្យ​បង្កើត​រដ្ឋាភិបាល​បម្រុង​មួយ យ៉ាងតិច ៥​ខែ មុន​ពេល​ការបោះឆ្នោត​ប្រព្រឹត្តទៅ ។​

​គួររំលឹកថា លោក Chavalit ធ្លាប់​កាន់​តំណែង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ចន្លោះ​ឆ្នាំ 1986-1990 ហើយ​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ថៃ​កំឡុងពេល ១៩៩៦-១៩៩៧ ៕ សូ​យ​ន​

spot_img
×