Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌូណេស៊ី​អនុម័ត​ច្បាប់​ប្រឆាំង​ភេរវកម្ម​ថ្មី ថើ​ម្បី​បង្កើន​អំណាច​ឲ្យ​ប៉ូលិស

spot_img

​នៅ​ថ្ងៃ​ទី ២៥ ខែ​ឧសភា ឥណ្ឌូណេស៊ី​បាន​អនុម័ត​ច្បាប់​ប្រឆាំង​ភេរវកម្ម​ថ្មី ហើយ​តាមរយៈ​នោះ​វា​នឹង​ផ្តល់​អំណាច​បន្ថែម​ឲ្យ​ប៉ូលិស ដើម្បី​ប្រតិបត្តិការ​រារាំង​ជនសង្ស័យ​ជា​ភេរ​វករ ។​

​ប៉ូលិស​ឥណ្ឌូណេស៊ី​

​សកម្មភាព​នេះ បាន​កើតឡើង​ក្នុង​ស្ថានការណ៍​ដែល​ឥណ្ឌូណេស៊ី​ទើប​រង​ទទួល​នូវ​ការវាយប្រហារ​ជា​បន្តបន្ទាប់​ពី​បណ្តា​សមាសភាព​អ៊ីស្លាម​ជ្រុលនិយម ។​

​តាម​ច្បាប់​ថ្មី​នេះ ប៉ូលិស​មាន​សិទ្ធិ​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ថា​ជា​ភេរ​វករ​ក្នុង​រយៈពេល ២១​ថ្ងៃ ពោល​គឺ​កើនឡើង ៣​ដង ព្រោះ​បច្ចុប្បន្ន​គេ​មាន​សិទ្ធិ​ឃាត់ខ្លួន ៧​ថ្ងៃ តែប៉ុណ្ណោះ ។ ក្រៅពី​នោះ​ប៉ូលិស​ក៏​អាច​ចោទប្រកាន់​ដល់​មុខសញ្ញា​ដែល​ដើរ​ជ្រើសរើស​មនុស្ស​ឲ្យ​បណ្តា​អង្គការ “​ភេរវកម្ម​” ទាំង​នៅក្នុង​និង​ក្រៅប្រទេស ។​

​គួររំលឹកថា ច្បាប់​នេះ​ត្រូវបាន​ផ្អាក​បន្លាយពេល​អស់​ជិត ២​ឆ្នាំ ទាល់តែ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក Joko Widodo ព្រមាន​ថា នឹង​ប្រកាស​ភាពអាសន្ន​ប្រសិន​បើ​រដ្ឋសភា​ប្រទេស​នេះ​នៅតែ​ពុំ​អនុម័ត​ច្បាប់ ក្នុងពេល​ដែល​ការ​បន្ទុះគ្រាប់​បែក​អត្តឃាត​បាន​កើតឡើង​ផ្ទួនៗ​គ្នា នៅ​ក្នុង​ព្រះវិហារ​ក្បែរ​ប៉ុសិ៍្តប៉ូលិស​កាលពី​ថ្ងៃ​ទី ១៣-១៤ ខែ​ឧសភា ធ្វើឲ្យ​មនុស្ស ១៣​នាក់​ស្លាប់ ។​

​ម្យ៉ាង​ទៀត​តម្រូវ​ការអនុម័ត​ច្បាប់​ក៏​ព្រោះ​តែ​ប្រទេស​នេះ​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​អាស៊ី នៅ​ខែ​សីហា​ខាងមុខ ក៏ដូចជា​សន្និសីទ​របស់​មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ (IMF) និង​ធនាគារ​ពិភពលោក (WB) នៅ​ខែ​តុលា ចុងឆ្នាំ​នេះ ៕ សូ​យ​ន​

spot_img
×