Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ប្រាប់​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​នាំចូល​ថ្នាំ​កសិកម្ម ផ្អាក​ជា​បណ្ដោះអាសន្ន ការនាំ​ចូល​ថ្នាំ​កម្ចាត់​ស្មៅ​គ្រប់​ប្រភេទ​

spot_img

​ភ្នំពេញ ​៖ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​ជូនដំណឹង​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​នាំចូល​ថ្នាំ​កសិកម្ម​ទាំង​អស់ ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន នូវ​ការ​នាំចូល​ថ្នាំ​កម្ចាត់​ស្មៅ​គ្រប់​ប្រភេទ ។ ការផ្អាក​នេះ​ក្រោយពី​មាន​ករណី​ពុល ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្រែ​នន ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ដែល​សង្ស័យ​ទៅ​លើ​ករណី​ប្រើប្រាស់​ថ្នាំ​កសិកម្ម​ខុសច្បាប់ ។​

​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៨ បាន​សេចក្ដីជូនដំណឹង​ដោយ​បាន​ណែនាំ​ដេប៉ូ​ផ្គត់ផ្គង់​ចែកចាយ​ថ្នាំ​កសិកម្ម​ទាំង​អស់ ត្រូវ​ផ្អាក​ការផ្គត់ផ្គង់​ចែកចាយ​ថ្នាំ​កំចាត់​ស្មៅ​ជា​បណ្ដោះអាសន្ន រង់ចាំ​ការត្រួត ពិនិត្យ​ពី​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​រាជធានី​-​ខេត្ត ដែល​មាន​សមត្ថកិច្ច​ជំនាញ​។​

​លោក​រដ្ឋមន្ត្រី បញ្ជាក់ថា “​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​នាំចូល​ថ្នាំ​កសិកម្ម​ទាំងអស់ ត្រូវ​ជា​បណ្តោះអាសន្ន​នូវ​ការនាំ​ចូល​ថ្នាំ​កម្ចាត់​ស្មៅ​គ្រប់​ប្រភេទ ហើយ​កងកម្លាំង និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​តាម​មាត់​ច្រក​ព្រំដែន​អន្តរជាតិ ច្រក​ទ្វេរ​ភាគី ច្រករបៀង និង​ច្រកចេញចូល​ផ្សេងទៀត ត្រូវ​រួម​សហការ​ទប់ស្កាត់​ការនាំ​ចូល​ខុសច្បាប់ នូវ​ថ្នាំ​កសិកម្ម​គ្រប់​ប្រភេទ​”​។​

​លោក​រដ្ឋមន្ត្រី ក៏​បាន​ប្រាប់​ទៅ​ដល់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច និង​ម្ចាស់​កសិដ្ឋាន​ទាំងអស់​ដែល​បាន​នាំ​ចូល​ថ្នាំ​កសិកម្ម​ទៅ​ប្រើប្រាស់ នៅលើ​ដី​សម្បទាន​សេដ្ឋកិច្ច​និង​កសិដ្ឋាន​របស់ខ្លួន ត្រូវរាយការណ៍ជូន​ក្រសួង​កសិកមុ្ម អំពី​ការប្រើប្រាស់ ដើម្បី​ចុះ​ត្រួតពិនិត្យ និង​ណែនាំ​បច្ចេកទេស​ក្នុង​ការប្រើប្រាស់​ឲ្យមាន​ប្រសិទ្ធភាព​និង​សុវត្ថិភាព​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

   

 

spot_img
×