Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​ប្រចាំ​សប្តាហ៍​ថ្ងៃទី ០៦ ខែវិច្ឆិកា ដល់​ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

-​ឆ្នាំជូត ៖ ជោគជតារាសី ៤,១​ពិន្ទុ ។ ការងារ ៤,២​ពិន្ទុ ។ មនោសញ្ចេតនា ៤,១​ពិន្ទុ ។ ទ្រព្យសម្បត្តិ ៤,២​ពិន្ទុ ។ សុខភាព​៤,០​ពិន្ទុ ។ ការងារ​សព្វសារពើ​ចាប់ផ្តើម​ប្រសើរ​ឡើងវិញ រាសី​ក៏​ងើបឡើង​វិញ​ដែរ​។ រីឯ​មនោសញ្ចេតនា​ទំនាក់ទំនង​ផ្សេងៗ ប្រសើរ​ជាង​មុន​។ ចំណូល​ជា​មូលដ្ឋាន​ស្ថិរភាព​អាចមាន​កម្រៃ​បន្ថែម​ខ្លះៗ​។ សុខភាព​ត្រូវ​ចាប់អារម្មណ៍​ដល់​សុវត្ថិភាព​ចរាចរ​។ អ្នកយក​អាសា គឺ​ឆ្នាំឆ្លូវ ត្រូវ​ប្រយ័ត្ន​ឆ្នាំម្សាញ់ ។ ដំបូន្មាន ៖ គប្បី​ក្តា​ប់យក​ឱកាស ដើម្បី​ងើបឡើង​វិញ ៕

-​ឆ្នាំឆ្លូវ ៖ ជោគជតារាសី ៣,៩​ពិន្ទុ ។ ការងារ ៤,១​ពិន្ទុ​។ មនោសញ្ចេតនា ៣,២​ពិន្ទុ ។ ទ្រព្យសម្បត្តិ​៤,១​ពិន្ទុ ។ សុខភាព​៤,១​ពិន្ទុ​។ ការងារ​មានការ​ខាតបង់​គួរ​ឲ្យ​សោកស្តាយ​ខ្លះ តែ​ជាទូទៅ​បន្ត​ធម្មតា ។ ចំណែក​មនោសញ្ចេតនា ងាយ​រង​ទទួល​ព្យុះភ្លៀង​។ ប្រាក់ចំណូល​ប្រឈម​នឹង​ហានិភ័យ​ធ្លាក់ចុះ ពុំគប្បី​បោះទុន​រកស៊ី​អំឡុងពេល​នេះឡើយ​។ រីឯ​សុខភាព​វិញ​ត្រូវ​ចាប់អារម្មណ៍​ដល់​ជំងឺ​សន្លាក់ ។ អ្នកយក​អាសា ឆ្នាំមមែ ប្រយ័ត្ន​ឆ្នាំកុរ​។ ដំបូន្មាន ៖ ចាំបាច់​ត្រូវ​កែសម្រួល​គ្រប់គ្រង​អារម្មណ៍​ឲ្យ​បាន​នឹងនរ​៕

-​ឆ្នាំខាល ៖ ជោគជតារាសី​៤,៩​ពិន្ទុ​។ ការងារ​៤,៨​ពិន្ទុ​។ មនោសញ្ចេតនា​៤,៥​ពិន្ទុ​។ ទ្រព្យសម្បត្តិ​៤,៩​ពិន្ទុ ។ សុខភាព​៤,៧​ពិន្ទុ ។ កិច្ចការ​សព្វសារពើ​មាន​ភាព​ពុះកញ្ជ្រោល​ដូច​បំណង​។ មនោ​មានការ​លូតលាស់​ប្រសើរ ប្រកបដោយ​សុទិដ្ឋិនិយម ។ បណ្តា​ខ្ទង់​ចំណូល​មានការ​កើនឡើង ជា​វេលា​ដែល​អ្នក​គប្បី​សម្រេចចិត្ត​ក្នុងការ​ដាក់ទុន​រកស៊ី ។ សុខភាព​ត្រូវ​ចាប់អារម្មណ៍​ប្រព័ន្ធ​រំលាយ​អាហារ​។ អ្នកយក​អាសា គឺ​ឆ្នាំចរ ប្រយ័ត្ន​ឆ្នាំរកា​។ ដំបូន្មាន ៖ រាសី​របស់​អ្នក​អំណោយផល​សម្រាប់​ដំណើរ​ឆ្ពោះទៅមុខ​៕

-​ឆ្នាំថោះ ៖ ជោគជតារាសី​៤,២​ពិន្ទុ ។ ការងារ ៤,២​ពិន្ទុ ។ មនោសញ្ចេតនា​៤,៣​ពិន្ទុ​។ ទ្រព្យសម្បត្តិ​៤,១​ពិន្ទុ​។ សុខភាព​៤,៤​ពិន្ទុ​។ រឿង​អាប់អួរ​កន្លងមករ​សា​ត់បា​ត់ រស្មី​បាន​ចាំង​បំភ្លឺ​ជីវិត​អ្នក​។ បញ្ហា​មនោសញ្ចេតនា​ក៏​រីកចម្រើន​ធ្វើ​ឲ្យ​ជីវិត​ប្រកបដោយ​ភាព​រីករាយ​។ ប្រាក់ចំណូល​ទាំងឡាយ​មាន​ភាពប្រក្រតី​តែ​ត្រូវ​ប្រយ័ត្នប្រយែង​ចាយ​ទុន​ក្នុង​ការរកស៊ី ។ រីឯ​សុខភាព​ប្រយ័ត្ន​ជំងឺ​ផ្លូវដង្ហើម ។ អ្នកយក​អាសា ៖ ឆ្នាំម្សាញ់ ប្រយ័ត្ន​ឆ្នាំរោង ។ ដំបូន្មាន​៖ បញ្ហាសំខាន់​ក្នុង​សប្តាហ៍ គឺ​សុខភាព ត្រូវ​ថែរក្សា​សុខភាព​ឲ្យ​ល្អ ៕

-​ឆ្នាំរោង ៖ ជោគជតារាសី​៤,៨​ព​ន្ទុ​។ ការងារ​៤,៧​ពិន្ទុ ។ មនោសញ្ចេតនា​៤,៣​ពិន្ទុ ។ ទ្រព្យសម្បត្តិ​៤,៣​ពិន្ទុ ។ សុខភាព​៤,៧​ពិន្ទុ ។ ការងារ​សព្វសារពើ​មាន​អ្នក​ជួយ​នៅ​ពីក្រោយ ធ្វើ​ឲ្យ​ទទួលបាន​ជោគជ័យ ។ មនោសញ្ចេតនា​មានការ​អភិវឌ្ឍន៍​ទៅមុខ​។ បណ្តា​ខ្ទង់​ចំណូល​មាន​សភាព​ធម្មតា តែ​សប្តាហ៍​នេះ​ជា​ឱកាស​សម្រាប់​អ្នក​បោះទុន​រកស៊ី​។ សុខភាព​ត្រូវ​ប្រយ័ត្ន​ដល់​ជំងឺ​ទាក់ទង​ឈាម​។ អ្នក​ជួយ​យកអាសា ឆ្នាំម្សាញ់ ប្រយ័ត្ន​ឆ្នាំខាល​។ ដំបូន្មាន ៖ គប្បី​ពិចារណា​ឲ្យ​បាន​ម៉ត់ចត់​សម​ហេតុ​សម​ផល​នឹង​ទទួលបាន​ជោគជ័យ​៕

-​ឆ្នាំម្សាញ់ ៖ ជោគជតារាសី​៣,៩​ពិន្ទុ​។ ការងារ ៤,១​ពិន្ទុ ។ មនោសញ្ចេតនា​៤,៣​ពិន្ទុ ។ ទ្រព្យសម្បត្តិ​៤,១​ពិន្ទុ ។ សុខភាព​៤,១​ពិន្ទុ​។ កិច្ចការ​សព្វសារពើ​អាច​ជួបប្រទះ​នឹង​ជន​ទុច្ចរិត ហេតុនេះ​ត្រូវ​ប្រយ័ត្នប្រយែង​ឲ្យ​មែនទែន​។ មនោសញ្ចេតនា ស្ថិតក្នុង​ស្ថានភាព​ប្រក្រតី​។ អាចមាន​ការខាតបង់​ទ្រព្យសម្បត្តិ វា​ពុំមែន​ជា​ឱកាស​សម្រាប់​អ្នក​បោះទុន​រកស៊ី​ឡើយ ។ សុខភាព​ប្រយ័ត្ន​ប្រព័ន្ធ​រំលាយ​អាហារ ។ អ្នក​យកអាសា​ម្សាញ់ ប្រយ័ត្ន​ឆ្នាំឆ្លូវ ។ ដំបូន្មាន ៖ ត្រូវ​ស្វែងយល់​ច្បាស់​អំពី​ដៃគូ​ទាំង​ក្នុង​ការងារ​រកស៊ី​និង​កិច្ចការ​ផ្សេងៗ​នោះ​ទើប​ចៀស​ផុតពី​បរាជ័យ ៕

-​ឆ្នាំមមី​៖ ជោគជតារាសី​៤,៤​ពិន្ទុ ។ ការងារ​៤,៤​ពិន្ទុ ។ មនោសញ្ចេតនា​៤,៤​ពិន្ទុ ។ ទ្រព្យសម្បត្តិ​៤,៥​ពិន្ទុ ។ សុខភាព​៤,៥​ពិន្ទុ ។ ឧបសគ្គ​ទាំងឡាយ​ដែល​អ្នក​បាន​ជួប ត្រូវបាន​ស្តារឡើងវិញ ។ មនោសញ្ចេតនា ចំណងទាក់ទង​ក៏​រីកលូតលាស់​។ ប្រាក់ចំណូល​មានការ​កើនឡើង ជា​វេលា​ដែល​អ្នក​អាច​ចាយ​ទុន​រកស៊ី តែ​ត្រូវ​ប្រយ័ត្ន​មាន​ជន​ទុច្ចរិត​ឆាឆៅ​។ សុខភាព​ប្រយ័ត្ន​ជំងឺ​ផ្លូវ​មូត្រ​។ ឆ្នាំ​យកអាសា ឆ្នាំកុរ ប្រយ័ត្ន​ឆ្នាំមមី ។ ដំបូន្មាន ៖ ត្រូវ​រក្សា​ស្មារតី​នឹងនរ​គ្រប់​កាលៈទេសៈ ៕

-​ឆ្នាំមមែ ៖ ជោគជតារាសី​៣,៤​ពិន្ទុ ។ ការងារ​៤,០​ពិន្ទុ​។ មនោសញ្ចេតនា​៤,៣​ពិន្ទុ ។ ទ្រព្យសម្បត្តិ​៣,២​ពិន្ទុ ។ សុខភាព​៤,១​ពិន្ទុ​។ ពេល​ប្រកបការងារ​សព្វ​មុខ​ត្រូវ​ប្រយ័ត្ន ហើយ​លើផ្លូវ​ចិត្ត​ត្រូវ​ត្រៀម​ទុកជា​ស្រេច​ចៃដន្យ​កើត​មនា​ឡើង​។ មនោសញ្ចេតនា​ងាយ​កើតមាន​ជម្លោះ​។ ប្រាក់ចំណូល​ធ្លាក់ចុះ ការងារ​រកស៊ី​ត្រូវ​ផ្អាក ប្រសិនបើ​ពុំ​ខាតបង់​បន្ថែម​។ ត្រូវ​ចាប់អារម្មណ៍​គ្រប់គ្រង​ស្មារតី​ឲ្យ​បានល្អ​។ អ្នកយក​អាសា ឆ្នាំខាល ប្រយ័ត្ន​ឆ្នាំជូត​។ ដំបូន្មាន​៖ គន្លឹះ​សម្រាប់​សម្រួល​រាល់​ការលំបាក​សប្តាហ៍​នេះ គឺ​ត្រូវ​សម្រប​ខ្លួន​ឲ្យ​បាន​ជាមួយ​សភាពការណ៍​កើតឡើង​៕

-​ឆ្នាំវក ៖ ជោគជតារាសី​៤,៤​ពិន្ទុ ។ ការងារ​៤,៥​ពិន្ទុ ។ មនោសញ្ចេតនា​៤,៥​ពិន្ទុ​។ ទ្រព្យសម្បត្តិ​៤,៤​ពិន្ទុ ។ សុខភាព​៤,២​ពិន្ទុ​។ ការងារ​សព្វសារពើ​ប្រព្រឹត្តទៅ​ក​ធម្ម​យ​តា​ពុំមាន​ប្រែប្រួល​ឡើយ ។ មនោសញ្ចេតនា មានទុក្ខ​កង្វល់​ខ្លះៗ ។​ប្រាក់ចំណូល​មាន​ភាពប្រក្រតី ជា​ឱកាស​ដាក់ទុន​រកស៊ី​បាន​។ សុខភាព​ប្រយ័ត្ន​ជំងឺ​ចាស់​រើ​ឡើងវិញ ។ អ្នកយក​អាសា ឆ្នាំវក ប្រយ័ត្ន​ឆ្នាំរោង ។ ដំបូន្មាន ៖ ត្រូវ​ប្រយ័ត្ន​បាត់បង់​លុយកាក់​៕

-​ឆ្នាំរកា ៖ ជោគជតារាសី​៤,៣​ពិន្ទុ ។ ការងារ​៤,៤​ពិន្ទុ​។ មនោសញ្ចេតនា​៤,២​ពិន្ទុ​។ ទ្រព្យសម្បត្តិ​៤,២​ពិន្ទុ ។ សុខភាព​៤,២​ពិន្ទុ ។ ការងារ​រក្សាបាន​ស្ថានភាព​ស្ថិរភាព​ធម្មតា​។ មនោសញ្ចេតនា​មាន​ភាព​ស៊ីជម្រៅ​ជាង​មុន​។ ខ្ទង់​ចំណូល​ស្នូល​ពុំមាន​ការប្រែប្រួល តែ​ចំពោះ​ខ្ទង់​ចំណូល​បន្ថែម​ត្រូវមាន​ការប្រុងប្រយ័ត្ន ពុំមែន​ជា​ឱកាស​ដែល​អ្នក​ត្រូវ​ចាយ​ទុន​រកស៊ី​ឡើយ​។ អ្នកយក​អាសា ឆ្នាំជូត ប្រយ័ត្ន​ឆ្នាំមមែ​។ ដំបូន្មាន ៖ ត្រូវ​អាទិភាព​ថែទាំ​សុខ​ភាពជា​រឿង​ដំបូង​៕

-​ឆ្នាំចរ ៖ ជោគជតារាសី​៤,៥​ពិន្ទុ​។ ការងារ​៤,៥​ពិន្ទុ​។ មនោសញ្ចេតនា​៤,៣​ពិន្ទុ​។ ទ្រព្យសម្បត្តិ​៤,៥​ពិន្ទុ​។ សុខភាព​៤,៦​ពិន្ទុ ។ រាសី​សប្តាហ៍​នេះ​ឡើង​ខ្លាំង គ្រប់​រឿងរ៉ាវ​ប្រព្រឹត្ត​ទៅតាម​បំណងប្រាថ្នា​។ មនោសញ្ចេតនា​មានការ​លូតលាស់​ខ្លះៗ​ក្នុង​ចំណងទាក់ទង​នឹង​ដៃគូ​។​ខ្ទង់​ចំណូល​ស្នូល​ល្អ តែ​ត្រូវ​ប្រយ័ត្ន​ចំពោះ​ខ្ទង់​ចំណូល​បន្ថែម ពុំមែន​ជា​ឱកាសល្អ​សម្រាប់​ចាយ​ទុន​រកស៊ី គប្បី​រង់ចាំ​ឱកាស ។ សុខភាព​ប្រយ័ត្ន​អា​លាក់​ហ្ស៊ី​។ អ្នកយក​អាសា ឆ្នាំវក ប្រយ័ត្ន​ឆ្នាំរោង​។ ដំបូន្មាន ៖ ចង់​ទទួលបាន​ជោគជ័យ​ត្រូវ​ហ្វឹកហាត់​ការអត់ធ្មត់​ជាមុនសិន​៕

-​ឆ្នាំកុរ​៖ ជោគជតារាសី​៤,៩​ពិន្ទុ​។ ការងារ​៤,៥​ពិន្ទុ​។ មនោសញ្ចេតនា​៤,៩​ពិន្ទុ​។ ទ្រព្យសម្បត្តិ​៤,៤​ពិន្ទុ​។ សុខភាព​៤,៩ ។ ការងារ​សព្វសារពើ​លូតលាស់​ខ្លាំង មាន​ព័ត៌មាន​រីករាយ​ខ្លាំង​។ មនោសញ្ចេតនា​មានការ​លូតលាស់​ល្អ ហើយ​មាន​ទំនាក់ទំនង​ថ្មី ។ ប្រាក់ចំណូល​នឹងធ្វើ​ឲ្យ​អ្នក​ពេញ​ចិត្តជា​ឱកាសល្អ​សម្រាប់​បោះទុន​រកស៊ី ប៉ុន្តែ​គប្បី​កុំ​លោភលន់​។ សុខភាព​មនុស្ស​ចាស់​និង​កូនក្មេង​នៅក្នុង​ផ្ទះ​។ អ្នក​យកអាសា​ឆ្នាំចរ ប្រយ័ត្ន​ឆ្នាំខាល​។ មានតែ​អ្នក​ដែល​ចេះ​អំណត់​ព្យាយាម​៕

spot_img
×