Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថ​យន្ត​ក្រុម​ហ៊ុន​ចិន​រ៉ុក​រក​រ៉ែ​មាស ឈ្មោះ​រ៉ុង​ឆេង បាន​បំផ្លាញ​ផ្លូវ​ធ្វើ​ដំណើរ​ពល​រដ្ឋ​ធ្ងន់​ធ្ងរ​មិន​អាច​ឆ្លង​កាត់​(មានវីដេអូ)

spot_img

ខេត្តមណ្ឌលគិរី៖ ប្រជាពលរដ្ឋនិយាយថា ផ្លូវមួយខ្សែរ ដែលជាគម្រោងសាងសង របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរីត្រូវបានរងការខូចខាតស្ទើរទាំងស្រុង ដោយសារតែរថយន្តដឹកប្រេង និងដឹងសម្ភារៈធ្វើរ៉ែមាស របស់ក្រុមហ៊ុនចិនឈ្មោះ រ៉ុងឆេង។

សេចក្តីរាយការណ៍ឱ្យដឹងថា ផ្លូវមួយខ្សែនេះ ចាប់ពីចំណុចភូមិពូត្រុំ ក្រុងសែនមនោរម្យ រហូតទៅដល់ភូមិមេម៉ង់ចុងផ្លាស់ និងមានចម្ងាយប្រមាណ ៥៥គីឡូម៉ែត្រ ពីទីរួមខេត្តមណ្ឌលគិរី គឺកំពុងមានស្ថានភាពខូចខ្លាំង ដោយរថយន្តបង្កុងដឹកសម្ភារៈផ្សេងៗ បានបំផ្លិចបំផ្លាញផ្លូវធ្ងន់ធ្ងរ បង្កឱ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំង។ ជាងនេះ ក៏មិនឃើញមានអាជ្ញាធរចុះត្រួតពិនិត្យនោះឡើយ។
ផ្លូវនេះត្រូវអ្នកភូមិអះអាងថា បានបំផ្លាញដោយរថយន្តដឹកប្រេង ឱ្យក្រុមហ៊ុនរ៉ែមាស រ៉ុងឆេង ដោយក្នុងមួយថ្ងៃៗ គឺរថយន្តធុនធំទាំងនេះ បានបើកចេញ-ចូល ចន្លោះពី ១៥គ្រឿង ទៅ ២០គ្រឿងឯណោះ សម្រាប់ដឹកប្រេងឲ្យក្រុមហ៊ុន រ៉ុងឆេង។
ពលរដ្ឋបន្តថា គួបផ្សំក្នុងរដូវនេះ បានធ្លាក់ភ្លៀងផង ក៏បង្កឱ្យផ្លូវកាន់តែទ្រុឌទ្រោមទៅ ពីមួយថ្ងៃទៅមួយថ្ងៃ។


អ្នកបើករថយន្តស៊ីឈ្នួលដឹកប្រេងអោយក្រុមហ៊ុនចិនម្នាក់ ថ្លែងដោយសុំមិនបញ្ចេញឈ្មោះឲ្យដឹងថា ពួកគាត់បានស៊ីឈ្នួញគេដឹកធុងប្រេងទៅអោយក្រុមហ៊ុន រ៉ុង ឆេង មានតម្លៃ ៣ម៉ឺនរៀលក្នុង១ធុង។ ហើយថា រថយន្តរបស់គាត់អាចដឹកបាន២០ធុង។
អ្នកបើកបររូបនេះបន្តថា ខែវស្សាអញ្ចឹងក្នុងមួយជើងត្រូវប្រើពេល៣ថ្ងៃ។
ទាក់ទិនបញ្ហានេះ ត្រូវបានប្រជាពលរដ្ឋស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ មេត្តាជួយដោះស្រាយជូនពួកគាត់ផង ព្រោះសព្វថ្ងៃពួកគាត់មានការលំបាកខ្លាំងណាស់ក្នុងការធ្វើដំណើរ ដើម្បីចេញប្រកបរបរចិញ្ចឹមក្រពះ ព្រោះការធ្វើដំណើរម្តងៗ គឺត្រូវចំណាយពេលអស់យ៉ាងតិច ៦ម៉ោង សម្រាប់ផ្លូវប្រវែង ៥៥គីឡូវ។
គាត់បន្តទៀតថា រដ្ឋាភិបាលបានចំណាយថវិកាជាតិក្នុង ១ឆ្នាំៗរាប់ពាន់លានរៀល ក្នុងការស្ថាបនាផ្លូវមួយខ្សែរនេះ មិនគួរអាជ្ញាធរបណ្ដែតបណ្ដោយអោយក្រុមឈ្មួញដែលមានរថយន្តធំៗដឹកទំនិញបំផ្លាញផ្លូវដូច្នេះទេ។
លោក យន សារោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបនខេត្តមណ្ឌលគិរីបានឲ្យដឹងដែរថា ករណីដែលក្រុមហ៊ុន រ៉ុងឆេង ជួលគ្រឿងចក្រដឹកប្រេងកំទិចផ្លូវមួយខ្សែរទៅឃុំចុងផ្លាស លោកបានសុំគោលការណ៍ទៅគណៈអភិបាលខេត្ត ដើម្បីចាត់ការរឿងនេះហើយ។
លោកបន្តថា បច្ចុប្បន្នផ្លូវប្រវែង ១៦គីឡូកំពុងរងការខូចខាតធ្ងន់ធ្ងរ ដោយសាររថយន្តដឹកប្រេង និងសម្ភារៈធ្វើរ៉ែមាស របស់ក្រុមហ៊ុន រ៉ុងឆេង។
លោកបញ្ជាក់ថា ថវិកាប្រមាណជាង១ពានលានរៀល ត្រូវបានរលាយដោយក្រុមហ៊ុនដឹកប្រេងចូលការដ្ឋាន នៅព្រៃមាសត្រឹម ១សប្ដាហ៍ែតែប៉ុណ្ណោះ៕ ដោយ៖ សមុទ្រឈើ

 

spot_img
×