Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ប្រាក់ សុវណ្ណ អភិបាលរង​ខេត្ត​ស្វាយរៀង ធ្វើ​លិខិត​ទៅ​សម្តេច​ក្រឡាហោម ស ខេង ខុស​នឹង​នីតិវិធី​រដ្ឋបាល ព្រមទាំង​ធ្វើឲ្យ​មាន​ការ​ថ្នាំងថ្នាក់​នឹង​ការជ្រើសរើស​មន្ត្រី​ក្របខ័ណ្ឌ​?

spot_img

​ស្វាយរៀង ៖ លិខិត​មួយច្បាប់​ចុះហត្ថលេខា​ដោយ​លោក ប្រាក់ សុវណ្ណ អភិបាលរង​ខេត្ត​ស្វាយរៀង ផ្ញើ​ទៅ​សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ចុះ​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៨ បាន​ស្នើសុំ​សម្តេច​ក្រឡាហោម មេត្តា​ជួយ​ដល់​សិស្ស​និស្សិត​ដែល​មាន​ជីវភាព​ក្រីក្រ​ចំនួន ២​នាក់ ដែល​មានឈ្មោះ​ដូច​ខាងក្រោម ៖

១.​ឈ្មោះ លី គឹមស៊ុង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ បាន​បញ្ចប់​ថ្នាក់​បរិញ្ញា​នៅ​សកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ក្របៅ​ជួរ ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង ។ ២.​ឈ្មោះ ប្រាក់ វិច្ឆិកា ភេទ​ស្រី​អាយុ​២៣​ឆ្នាំ បាន​បញ្ចប់​ថ្នាក់​បរិញ្ញាប័ត្រ នៅ​សកល​វិទ្យាល័យ​ស្វាយរៀង ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​មេភ្លើង សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ។

​លិខិត​មួយច្បាប់​ចុះហត្ថលេខា​ដោយ​លោក ប្រាក់ សុវណ្ណ អភិបាលរង​ខេត្ត​ស្វាយរៀង ផ្ញើ​ទៅ​សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ​ចុះ​ថ្ងៃទី ១៦ ខែ​ឧសភា ឆ្នាំ ២០១៨ ។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ តាមរយៈ​លិខិត​ដែល​គេហទំព័រ cen.com.kh ទទួលបាន ព្រមទាំង​ការជួប​សម្ភាសន៍​នឹង​មន្ត្រីខេត្ត​មួយចំនួន ក៏​ដូចជា​ពលរដ្ឋ​បាន​បង្ហាញឲ្យឃើញថា រឿងនេះ​ហាក់ដូចជា​មាន​ភាព​ពុំ​ប្រក្រតី​មួយចំនួន ជាអាទិ៍ ៖

-​ពិនិត្យ​នូវ​លិខិត​នេះ មាន​ទម្រង់រដ្ឋបាល​ជា​លិខិត​របស់​សាលាខេត្ត ព្រោះ​មាន​ត្រា​និង​លេខ​លិខិត ខណៈពេល​ដែល​ខ្លឹមសារ​វា​ជា​រឿង​ឯកជន​សុទ្ធសាធ ។​

-​ការស្នើរ​សុំ​ចូល​ក្រប​ខណ្ឌ​ដោយ​មិន​ប្រលង ធ្វើឲ្យ​គ្រប់​ស្រទាប់​មន្ត្រីរាជការ និង​ប្រជាជន មានការ​ថ្នាំងថ្នាក់ ព្រោះ​វា​បាន​រំលោភ​ទៅនឹង​ច្បាប់ និង​បទ​កំណត់​ផ្សេងៗ ដែល​តម្រូវ​ឲ្យមាន​យុត្តិធម៌​គឺ “​ប្រលង​” ។​

​ទន្ទឹម​នោះ​ទង្វើ​ខាងលើ​របស់លោក ប្រាក់ សុវណ្ណ ក្នុងនាម​ជា​អភិបាលរង​ខេត្ត បាន​បង្ក​ឲ្យមាន​ពាក្យ​ចរចា​ម​អារ៉ាម​ផ្សេងៗ​ទៀត ជះ​ឥទ្ធិពល​ដល់​សាលាខេត្ត ដល់​សម្តេច​ក្រឡាហោម ស ខេង ព្រោះ​គេ​ថា លោក​ប្រាក់ សុវណ្ណ ហ៊ាន​ធ្វើ​បែប​នេះ ព្រោះ​លោក​អាង​ខ្លួន​ថា ជា​សាច់ញាតិ​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ។​

-​ចំពោះ​ខ្លួន​លោក​ផ្ទាល់​ក៏​រង​ការចោទប្រកាន់​ពី​មជ្ឈដ្ឋាន​ខាងលើ​ថា ហ៊ាន​ធ្វើ​បែប​នេះ ព្រោះតែ​… លាភសក្ការៈ​!? ។​

​ប៉ុន្តែ​នៅ​យប់​ម្សិលម៉ិញ​នេះ (២៥ ខែ​ឧសភា​) cen.com.kh បានទទួល​ព័ត៌មាន​ថា លិខិត​ខាងលើ​ត្រូវ​ក៏បាន “​បញ្ជា​” ឲ្យ​ដកហូត​មក​វិញ​ហើយ ។​

​សូម​អបអរ​ចំពោះ​ការ​ឈ្លាសវៃ កែ​កំហុស​ទាន់​ពេល​របស់​ឯ​ឧត្តម​អភិបាលខេត្ត ហើយក៏​ជា​មេរៀន​មួយ​ចំពោះ​លោក​អភិបាលរង​ខេត្ត ប្រាក់ សុវណ្ណ ផងដែរ ព្រោះ​ពី​ជា​អតីត​ចៅហ្វាយស្រុក​ម្នាក់​នៅ​ព្រៃវែង (​ស្រុក​កំចាយមារ​) ររ​ហូត​បាន​តែងតាំង​ជា​អភិបាលរង​ខេត្ត ប្រាកដ​ណាស់​លោក​ពុំ​អាច​មិន​យល់ដឹង​អំពី​នីតិវិធី​រដ្ឋបាល​នោះទេ ៕​ ​វ៉ៃកូ​-​បូព៌ា

​លោក​អភិបាលរង​ខេត្ត​ស្វាយរៀង ប្រាក់ សុវណ្ណ ដែលជា “​ម្ចាស់​លិខិត​”​

spot_img
×