Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពេល​ដឹង​មូលហេតុ ពិតជា​គួរ​ឲ្យ​ហួសចិត្ត​ណាស់​! ក្នុងករណី​ស្ត្រី​ម្នាក់​បន្ទោ​របង់ រួច​គប់​លាមក​ខ្លួន​ទៅលើ​បុគ្គលិក​ហាង​យ៉ាង​សាហាវ (​មាន​វីដេអូ​)

spot_img

​ស្ត្រី​ម្នាក់​ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​បញ្ចេញ​ឥរិយាបទ​មិន​សមរម្យ​បន្ទោ​របង់ និង​គប់​លាមក​របស់ខ្លួន​ដាក់​ទៅលើ​បុគ្គលិក នៅក្នុង​ហាង​អាហារ​លឿន Tim Hortons ស្ថិតនៅ Langley, British Coumbia, កាណាដា កាលពី​ថ្ងៃទី​១៤ ខែឧសភា សប្តាហ៍​មុននេះ ។

​វីដេអូ​ពី​កាមេរ៉ា​ឃ្លាំមើល​របស់​ហាង​ខាងលើនេះ បានបង្ហាញ​ឲ្យ​ឃើញ​ខណៈពេលដែល​ស្ត្រី​ម្នាក់​នោះ បានចាប់ផ្តើម​បន្ទោ​របង់ នៅ​ទល់មុខ​កន្លែង​គិតលុយ និង​បន្ទាប់មក បាន​ចាប់​ច្បាម​លាមក​របស់ខ្លួន គប់​ទៅលើ​បុគ្គលិក​ប្រុស​ម្នាក់​តែម្តង បន្ទាប់ពី​កើតមាន​ជម្លោះ​ខ្លាំងក្លា​មួយ​ជាមួយ​បុគ្គលិក​នៅ​ទីនោះ ។​

​ទាក់ទង​នឹង​ករណី​ដ៏​គួរ​ឲ្យ​ហួសចិត្ត​នេះ​ផងដែរ ភ្លាមៗ​នោះ គេ​ក៏​ពុំ​ដឹង​ច្បាស់​មូលហេតុ​កើតឡើង​បែបនេះ​ទេ ប៉ុន្តែ អ្នកនាំពាក្យ​ម្នាក់​របស់ Tim Hortons បាន​បញ្ជាក់ថា រឿងរ៉ាវ​នេះ​បានកើត​ឡើង គឺ​ដោយសារតែ​បុគ្គលិក​នៅ​ទីនោះ បាន​បដិសេធ​ឲ្យ​នាង​ចូល​ប្រើប្រាស់​បង្គន់​ត្រូវបាន​ចាក់សោរ ហើយ​ខណៈ​នាង​ពុំមែន​ជា​អតិថិជន ។​

​ដោយសារតែ​រឿងនេះ​ហើយ ជាហេតុ​ធ្វើ​ឲ្យ​ស្ត្រី​នេះ​ផ្ទុះ​កំហឹង និង​ចាប់ផ្តើម​ស្រាតខោ​បន្ទោ​របង់ នៅ​ទល់​តុ​គិតលុយ រួច​គប់​លាមក​របស់ខ្លួន និង​ព្រមទាំង​ក្រដាស​កិត ទៅលើ​បុគ្គលិក​នៅ​ទីនោះ​យ៉ាង​សាហាវ​តែម្តង ។​

​ប៉ូលីស​បាន​បញ្ជាក់ថា ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ថ្ងៃ​ច័ន្ទ (១៤ ឧសភា​) ហើយ​ថា ស្ត្រី​រូបនោះ​ក៏​ត្រូវបាន​ចាប់ឃុំខ្លួន នៅ​កន្លែង​ចត​រថយន្ត​មួយ ប៉ុន្តែ ត្រូវបាន​ដោះលែង​វិញ បន្ទាប់ពី​ធ្វើ​កិច្ចសន្យា​ចំពោះមុខ​តុលាការ ៕ ចន្ទី​

  

spot_img
×