Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋជិត ១០០នាក់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ សង្ស័យពុលអាហារ

spot_img

ខេត្តក្រចេះ៖ ប្រជាពលរដ្ឋជិត១០០នាក់ អាជ្ញាធរ បានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ក្រចេះ ដោយសង្ស័យពុលចំណីអាហារ។

ក្រុមគ្រូពេទ្យ បានឲ្យដឹងថា ពលរដ្ឋចំនួន ៧៥នាក់ មានអាការ:ក្អួតចង្អោរ ក្រោយពេលបានពិសារនំប័ុង ហើយពេលនេះកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាព និងមន្ទីពេទ្យបង្អែកខេត្តក្រចេះ។

មន្រ្តីនគរបាលខេត្តក្រចេះ បានឲ្យដឹងថា ពលរដ្ឋសង្ស័យបានពុលអាហារខាងលើនេះ បានកើតឡើងនៅភូមិកសាង ឃុំចង្រ្គង់ ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីទី២៥ ខែឧសភា ឆ្នាំ២០១៨។

ទាក់ទិនបញ្ហានេះ លោក ហង្ស ចាន់ឌី​ អភិបាលស្រុកចិត្របុរី បានដឹងដែរថា បន្ទាប់ពីទទួលបានព័ត៌មានមកថា មានពលរដ្ឋក្នុងមូលដ្ឋានមានអាការ:ក្អួតចង្អោរ ក៏ត្រូវបានអាជ្ញាធរ នាំយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។ លោកថា មកដល់ពេលនេះ អ្នកជំងឺភាគច្រើនបានធូរស្រាល និងមួយចំនួនទៀត បានវិលត្រឡប់ទៅផ្ទះវិញរួចហេីយដែរ។

លោកអភិបាលបន្តឲ្យដឹងទៀតថា មូលហេតុដែលពលរដ្ឋ កើតមានអាការ:ក្អួតចង្អោរខាងលើ គឺបានកើតមានក្រោយពេលពួកគាត់ បានហូបនំបុ័ង ជាអាហារសម្រន់នៅក្នុងពិធីជួបជុំមួយ។ ហើយបន្ទាប់មកពលរដ្ឋទាំងនោះ ក៏មានអាការ:ពុល ហើយត្រូវបានអាជ្ញាធរបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។

តាមរបាយការណ៍ របស់មន្ទីរសុខាភិបាលខេត្តក្រចេះ បង្ហាញថាអ្នកជំងឺទាំងអស់ គឺមានអាការ: ឈឺពោះ ក្អួតចង្អោរ អស់កម្លាំង ដូចៗគ្នា។ ដោយឡែកចំពោះកុមារ វិញ គឺមានអាការ:ការរាគរូសជាដើម..។ ប៉ុន្តែគិតមកដល់់ពេលនេះ អ្នកជំងឺទាំងនោះបានធូស្រាលអស់ហេីយ។
គ្រូពេទ្យជំនាញឲ្យដឹងថា តាមការស្រាវជ្រាវ គឺអ្នកជំងឺទាំងអស់បានហូបនំបុ័ង នៅក្នុងពិធីផ្សព្វផ្សាយ ពិគ្រោះយោបលស្ដីពីកាជម្រុញទីផ្សារខ្នាត់តូចផលិតផលដំឡូងមី ដែលត្រូវផ្នែកពាក់ព័ន្ធបានរៀបចំនៅមូលដ្ឋាននេះ។

បច្ចប្បន្នក្រុមការងារមន្ទីរសុខាភិបាល បានបន្តចុះធ្វេីការស្រាវជ្រាវ ដើម្បីរកមូលហេតុពិតប្រាកដ៕ ដែន សីមា

spot_img
×